ភាគទី៧០: អនុស្សាវរីយ៍ចាស់ៗ

3.6K 244 6
                                    

ថ្ងៃថ្មីជាពេលវេលាដ៏ល្អស្រស់ត្រកាលមនុស្សគ្រប់គ្នាក្រោកពីដំណេករៀងខ្លួនងើបងូចទឹកស្លៀកពាក់ចេញទៅធ្វើតាមកាលកំណត់ ខុសអីតែ ជុងហ្គុក ថ្ងៃនេះគេមិនក្រោកទៅធ្វើការសោះ ដោយសារតែកាលពីយប់មិញនោះជាថ្ងៃពិសេសរបស់នាយហើយនាយក៏បានបំពានភរិយារបស់នាយពេញមួយយប់ទៅហើយ ទើបចង់នៅមើលថែគេមួយថ្ងៃពេញអ្វីដែលសំខាន់ប្រពន្ធរបស់នាយក៏កំពុងតែមាន baby ថែមទៀតផងទើបគេមិនចង់ទៅក្រុមហ៊ុន។

« ហឹម....!!? » ថេយ៉ុង រើខ្លួនតិចៗបែរប្រាណមករកអ្នកជាស្វាមីដែលកំពុងគេងអោបចង្កេះខ្លួនពីក្រោយ។

« ប្រពន្ធសម្លាញ់អូនភ្ញាក់ហើយហ៎េស ?? » រាងក្រាស់ក៏ភ្ញាក់មកតាមពេលប្រពន្ធនាយបម្រាស់ខ្លួន។

« អូនភ្ញាក់មុននេះ!! ថ្ងៃនេះបងមិនទៅធ្វើទេឬ ? »

« បងអត់ទៅទេចង់នៅផ្ទះមើលថែអូននិងកូនមួយថ្ងៃពេញ » ជុងហ្គុក ឆ្លើយតបរួចក៏រុលខ្លួនចុះក្រោមមកនៅត្រឹមទ្រូងរបស់រាងតូចវិញក្នុងបំណងចង់ធ្វើអ្វីម្យ៉ាងហើយ។

« អញ្ចឹងបងគេងតទៅ » ថារួច ថេយ៍ ក៏បិទភ្នែកគេងបន្តដៃម្ខាងលើកទៅក្រសោបសក់ក្បាលទន់រលោងរបស់រាងក្រាស់អង្អែលស្រាលៗឯម្ខាងទៀតក៏ដាក់ឲ្យគេគេងកើយ។ ចំណែកឯរាងក្រាស់សង្ងំគេងបឺតជញ្ជក់សាច់ទ្រូងរបស់ប្រពន្ធតិចៗដូចជាកូនង៉ែតបៅដោះអញ្ចឹងដោយម្ចាស់សមីខ្លួនមិនបានប្រកែករុញច្រានគេចេញមួយម៉ាត់ឡើយ។

មិនត្រឹមតែបឺតជញ្ជក់ចុងពណ៌ផ្កាឈូកព្រឺងៗរបស់រាងតូចទេគេថែមទាំងរាវចុះទៅច្របាច់សាច់គូទមានសាច់យ៉ាងទ្រលុកទ្រលន់ទន់ៗនោះទៀតផង។

ថ្ងៃជាងនេះបន្តិចជាពេលជិតដល់ម៉ោងញ៊ាំអាហារថ្ងៃត្រង់ទៅហើយ ជុងហ្គុក និង ថេយ៍ ទើបតែក្រោកពីគេងចូលងូតទឹកជាមួយគ្នាមុននេះប៉ុណ្ណោះចំណែកឯអាល្អិត ជេហ្យុន វិញក៏ភ្ញាក់មកមុននេះដូចគ្នា។

« ម៉ែដោះឯណាប៉ាៗ ?? មិនឃើញអញ្ចឹង » ចេញពីបន្ទប់ភ្លាមអាល្អិតនោះក៏ស្រែកសួររកភ្លាម។

« គឺ...អ្នកប្រុសតូចចាំបន្តិចទៅតិចទៀតនេះប៉ារបស់អ្នកប្រុសតូចចុះមកហើយ!! នេះមកញ៊ាំអាហាររបស់អ្នកប្រុសតូចសិនទៅ » អ៊ំ យ៉ុង ក៏រៀបចំអាហារឲ្យគេញ៊ាំមុនព្រោះនេះក៏ជិតដល់បាយថ្ងៃទៅហើយដែរ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now