ភាគទី០៧: ក្រែងចិត្ត

11.8K 742 2
                                    

+ឃ្លាំង....!

ជុងហ្គុក មកឃ្លាំងរបស់នាយដែលនៅទីនោះក៏មាន យ៉ុនហ្គី នៅចាំស្រាប់ព្រោះមានរឿងត្រូវនិយាយពាក់ព័ន្ធនឹងការសាងសងឃ្លាំងថ្មីជំនួសឃ្លាំងចាស់ដែលបានឆេះខូចខាតទៅនោះឡើងវិញ។ ឡានចូលមកដល់ខាងមុខឃ្លាំងនាយកម្លោះម៉ាហ្វៀរូបសង្ហាក៏បោះជំហ៊ានចូលមករក យ៉ុនហ្គី ដែលអង្គុយចាំនៅខាងក្នុងជាមួយនិងកូនចៅ 2-3 នាក់ផងដែរ។

« ហ៊ា....!! »

« ពួកឯងចេញទៅក្រៅសិនទៅ » យ៉ុនហ្គី ក៏បានប្រាប់ឲ្យកូនចៅជំនិតចេញទៅចាំនៅខាងក្រៅឲ្យអស់ទុកតែគេនិង ជុងហ្គុក និយាយគ្នាតែពីរនាក់បានហើយ។

« បាទ....ចៅហ្វាយ » ពួកគេក៏នាំគ្នាចេញទៅឈរចាំខាងក្រៅ។

« យ៉ាងម៉េចហើយរឿងនៅទីនេះ?? បន្តសាងសង់ពីឥឡូវឬក៏ចាំរកអ្នកបំផ្លាញសិន ?? »

« ខ្ញុំគិតថានឹងឲ្យគេសាងសង់ពីឥឡូវនេះទៅ ហើយនឹងរកមើលមុខជនបង្កប់នៅទីនេះបណ្ដើរៗបើយើងប្រហែសតែបន្តិចនោះវាច្បាស់ជាលបខាំពីក្រោយទៀតមិនខានទេហ៊ា »

« រៀបចំបណ្ដើរៗទៅទំនិញនិងស្រាក្រហមរបស់ឯងអាចយកទៅដាក់នៅឃ្លាំងហ៊ាសិនក៏បាន ពេលដែលរួចមួយវគ្គៗសឹមរៀបចំដាក់ថ្មីបន្ថែមទៀត »

« បាទហ៊ា...» ជុងហ្គុក ក៏បន្តនិយាយពីរឿងការងារជាមួយ យ៉ុនហ្គី ជាច្រើនទៀតដែលពួកគេគួរតែរួបរួមជួយគ្នា។ ជាម៉ាហ្វៀទាល់តែធ្វើអ្វីមួយឲ្យប្រាកដប្រជាទើបសត្រូវមិនអាចលបខាំពួកគេបានដោយងាយៗឡើយ។

« អ៊ីចឹងសម្រេចថាប៉ុណ្ណឹងទៅចុះហ៊ានឹងជួយចាត់ចែងឲ្យឯង ហ៊ាទៅបន្តការងារសិនហើយល្ងាចនេះក៏មានណាត់ជាមួយភ្ញៀវទៀត » យ៉ុនហ្គី

« លាហើយហ៊ា!! » ជុងហ្គុក និង យ៉ុនហ្គី ក៏បំបែកផ្លូវគ្នាទៅធ្វើការវិញរៀងខ្លួន។

ពេលព្រឹកប្រលឹមនៃថ្ងៃថ្មីក៏ចូលមកដល់ម្ដងទៀត ថេយ៉ុង ភ្ញាក់ពីព្រឹកដើម្បីរៀបចំខ្លួនទៅធ្វើការក្នុងថ្ងៃដំបូងឲ្យទាន់ពេលវេលាតាមកាលកំណត់របស់ក្រុមហ៊ុន។ ក្រោយពីរៀបចំរួចក៏ចុះទៅខាងក្រោមដើម្បីរកតាក់សុីជិះទៅធ្វើការ ប៉ុន្តែមិនដឹងជាឡានរបស់នរណានោះទេ បើកមកឈប់ពីមុខគេរួចក៏ខាកញ្ចក់ឡានចុះទើបមានបុរសមាឌធំម្នាក់និយាយមកកាន់ខ្លួន។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now