ភាគទី០៨: គេច្បាស់ជា Omega!!

12.8K 793 11
                                    

មេឃបាក់ងងឹតបន្តិច នៅក្នុងក្រុមហ៊ុនបុគ្គលិកក៏នាំគ្នាចេញទៅផ្ទះវិញបណ្ដើរៗព្រោះតែដល់ម៉ោងទៅហើយ ប៉ុន្តែរាងតូចបែរជាមិនងើបទៅណានោះទេ ភ្នែកជាប់សម្លឹងឯកសារមិនដកឯដៃក៏ញាប់ចុចកុំព្យូទ័របញ្ជូនការងារទៅឲ្យគេបន្តទៀត។ នាយជាចៅហ្វាយដែលនៅក្នុងបន្ទប់អូហ្វីសជាមួយនោះក៏មិនបានសួរនាំច្រើនឡើយ ឃើញថាគេពិតជាម៉ត់ចត់យកចិត្តទុកដាក់នឹងការងារខ្លាំងណាស់រហូតដល់ថ្នាក់ភ្លេចម៉ោងទៅផ្ទះទៅហើយ។

« ថេយ៍....!! » ជុងហ្គុក ដែលអង្គុយសម្លឹងមើលគេពីក្រោយធ្វើការមុននេះក៏បន្លឺឈ្មោះរាងតូចឡើងទើប ថេយ៉ុង ងាកមករកម្ចាស់សម្លេងដែលបានហៅខ្លួនមុននេះ។

« មានការអីមែនទេលោកអគ្គនាយក? » ថេយ៉ុង ក៏បានបែរមកក្រោយសម្លឹងមុខអគ្គនាយកក្រុមហ៊ុនវិញដោយទុកការងាររបស់ខ្លួនមួយឡែកសិន។

« ដល់ម៉ោងហើយទៅផ្ទះឬអត់? »

« ពិតមែនឬ? នេះខ្ញុំស្មានថាមិនទាន់ដល់ទេ ព្រះអើយ!! ភ្លេចហើយរវល់ធ្វើការពេក » គ្រាន់តែអ្នកខាងនោះសួរភ្លាម រាងតូចក៏លើកនាឡិកាដៃដែលពាក់មកតាមខ្លួនទុកមើលម៉ោងនោះក៏ឃើញថាវាពិតជាដល់ម៉ោងទៅផ្ទះពិតមែន ប៉ុន្តែគេបែរជាជាប់រវល់វក់ធ្វើការឡើងភ្លេចថាដល់ម៉ោងចេញទៅហើយ។

« ថេយ៍ ដូចជាយកចិត្តទុកដាក់នឹងការងារខ្លាំងណាស់...ចេញទៅចុះគេទៅអស់ហើយ »

«តើ...ខ្ញុំអាចនៅបង្ហើយការងារបន្តិចទៀតបានទេ??» ដោយឃើញការងារនៅសល់បន្តិចបន្តួច ថេយ៉ុង ក៏សុំនាយនៅបន្ថែមតែបន្តិចទៀតប៉ុណ្ណោះសម្រាប់បង្ហើយវានៅយប់នេះឲ្យរួចរាល់។

« តាមចិត្ត » នាយក៏មិនសួរអីច្រើនទៀតក៏បំពេញការងាររបស់ខ្លួនដូចគ្នា។ ប្រម៉ាណ 15 នាទីក្រោយ ថេយ៉ុង ក៏បានរួចរាល់នូវការងារទាំងប៉ុន្មានទើបរៀបចំតុធ្វើការឲ្យបានស្រួលបួលក៏ងើបចេញមកលានាយទៅផ្ទះវិញ។

« លោកអគ្គនាយកខ្ញុំបានបញ្ចប់ការងាររួចរាល់ហើយអញ្ចឹង...ខ្ញុំសុំទៅមុនសិនហើយណា៎ » ថេយ៉ុង បម្រុងនឹងចេញទៅតែនាយជាម្ចាស់អូហ្វីសក៏ឃាត់។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now