ភាគទី៨២: ភាគបញ្ចប់

7.4K 432 16
                                    

២ ថ្ងៃក្រោយគឺឈានចូលមកដល់ថ្ងៃគម្រប់ខួបនៃស្នេហារបស់ពួកគេទាំងពីរ ជុងហ្គុក បានសន្យារួចហើយថានឹងនាំរាងតូចទៅកម្សាន្តគ្រប់ទីកន្លែងទាំងអស់ក៏ដូចជាកន្លែងដែល ថេយ៉ុង ចូលចិត្តនិងតែងតែទៅជាប្រចាំផងដែរ។

ថ្ងៃនេះពួកគេបានត្រៀមខ្លួនដើម្បីទៅដើរកម្សាន្តនៅឯកោះ ជេជូ ចំនួនមួយសប្តាហ៍និងសប្តាហ៍ក្រោយពេលត្រឡប់មកវិញពួកគេនឹងធ្វើដំណើរទៅកាន់ប្រទេស អ៊ីតាលី ជាលក្ខណៈបែបហានីម៉ូនតែពីរនាក់ម្ដង។

« តោះៗរួចរាល់ហើយឆាប់ឡើងឡានទៅ » ជុងហ្គុក ជួយប្រមូលរបស់របរដាក់គូទឡាន ពេលដែលរួចរាល់ក៏នាំគ្នាចូលកន្លែងអង្គុយរៀងខ្លួន។ ថេយ៉ុង អង្គុយខាងមុខជាមួយរាងក្រាស់ចំណែកឯកូនៗរបស់ពួកគេគឺនៅរបាំងខាងក្រោយ។ បន្ទាប់ពីរៀបរយហើយឡានក៏បានចេញដំណើរពីភូមិគ្រឹះទៅកាន់ស្ថានីយ៍រថភ្លើងដោយ ជុងហ្គុក ជាអ្នកបើកបរដោយផ្ទាល់។

ចំណាយពេលប្រហែលជាប៉ុន្មាននាទី ពួកគេក៏បានមកដល់ស្ថានីយ៍រថភ្លើងក្នុងក្រុងដើម្បីជិះវាបន្តទៅកាន់កោះ ជេជូ ព្រោះបើធ្វើដំណើរដោយឡានវាអាចនឹងពិបាកបន្តិចហើយ។

« សួស្ដីលោក ចន នេះជាសំបុត្ររថភ្លើង VIP របស់លោក!! » បុគ្គលិកម្នាក់យកសំបុត្រមកឲ្យក្រោយពេលឃើញ ជុងហ្គុក បានមកដល់។

« នេះប្រាក់...មិនបាច់អាប់ទេ » នាយហុចលុយឲ្យនាងជាបុគ្គលិករួចទើបនាំគ្នាឡើងរថភ្លើងដោយមានបុគ្គលិកផ្សេងៗទៀតជាអ្នកប្រមែលប្រមូលឥវ៉ាន់របស់ពួកគេឡើងដាក់ក្នុងថតរថភ្លើងតាមជួរនីមួយៗ។

+ជេជូ

ចំណាយត្រឹមរយៈពេលប៉ុន្មានម៉ោងទីបំផុតគ្រួសារ ចន ក៏បានមកដល់កោះដ៏ស្រស់ស្អាតនៃប្រទេសកូរ៉េនោះគឺកោះ ជេជូ ដែលជាកោះស្អាតជាងគេនិងជាកន្លែងដែលកម្សាន្តសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។

« មកដល់ហើយស្រស់ស្រាយខ្លាំងណាស់ » ថេយ៉ុង លាដៃត្រដាងបិទភ្នែកញញឹមទទួលយកខ្យល់អាកាសធាតុនៅទីនេះទាំងអស់អារម្មណ៍ធូរស្រាល។ នាយតូចដើរទៅមុខលេងជារឿយៗមើលពីនេះពីនោះរហូតទៅដល់អូតែលរបស់ពួកគេ ដែលមានបុគ្គលិកចាំបម្រើការពួកគេស្រាប់។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now