ភាគទី៧៧: វាគ្រោះថ្នាក់ខ្លាំងណាស់!!

2.9K 228 3
                                    

#SkiP

ទីបំផុតឡានរបស់ ជុងហ្គុក ក៏បានមកដល់ទីតាំងតាមកាលកំណត់ ឯក្នុងដៃរបស់គេក៏មានសឺមីឯកសារដែល ចាងអីុន ចង់បានមកជាមួយដូចគ្នា។

« ពួកឯងចាំទីនេះហើយ មិនបាច់ចូលទៅតាមទេ » មុននឹងចុះចេញទៅ ជុងហ្គុក ក៏បានផ្ដាំពួកគេឲ្យរង់ចាំខ្លួននៅទីនេះដើម្បីធ្វើតាមផែនការបន្ទាប់។

« ប៉ុន្តែចៅហ្វាយ....» ហាន់ស៊ូ

« មិនបាច់ភ័យទេ យើងចេះការពារខ្លួនឯងហើយ » ជុងហ្គុក វែកអាវគ្រ័រហ្សេរបស់ខ្លួនបង្ហាញឲ្យជំនិតទាំងពីរបានឃើញកាំភ្លើងខ្លីមួយដើមនៅចង្កេះខោបិទបាំងដោយអាវក្រៅរបស់នាយ។

« បាទ ទទួលបញ្ជាចៅហ្វាយ!! » ពួកគេទាំងពីរឱនគំនាបដាក់រាងក្រាស់មុននឹងនាយ ជុងហ្គុក ចុះចេញពីឡានដើរសម្ដៅទៅខាងក្នុងឃ្លាំងដើម្បីជួយប្រពន្ធកូនរបស់នាយ។

« ចៅហ្វាយ!! លោក ចន មកដល់ហើយទាន » កូនចៅម្នាក់ក្នុងចំណោមបួនដប់នាក់ចេញទៅប្រាប់នាយ ចាងអីុន ដែលនៅគៀនម្ខាងឃ្លាំងជាមួយ យូណា ឲ្យបានដឹងហើយក៏បានធ្វើឲ្យរាងតូចរបស់យើងដែលនៅចំកណ្ដាលឃ្លាំងក៏បានឮដូចគ្នា ទើបធ្វើឲ្យគេធូរចិត្តមុខមាត់រីកស្រស់ត្រកាលមកវិញ។

« នេះជាឡានរបស់ ថេយ៍ តើ!! » ជុងហ្គុក ដើរមកដល់មាត់ច្រកនៃផ្លូវចូលទៅខាងក្នុងក៏បានក្រឡេកឃើញឡានរបស់រាងតូចចតនៅខាងស្ដាំដៃរបស់នាយ។

« លោក ចន សូមអញ្ជើញខាងនេះបាទ » កូនចៅរបស់ ចាងអីុន ចេញមកទទួលនាយដោយការគួរសមតាមការបញ្ជារបស់ចៅហ្វាយ។

មិនចាំយូរនាយសង្ហារ ចន ជុងហ្គុក ក៏ដើរចូលទៅខាងក្នុងយ៉ាងប្រញាប់ដោយមានពួកកូនចៅទាំងនោះនាំផ្លូវនាយទៅជួបចៅហ្វាយរបស់ពួកគេ។

« ជុង...ជុងហ្គុក!! » គ្រាន់តែឃើញរាងក្រាស់ដើរចូលមកភ្លាម ថេយ៉ុង ក៏ស្ទុះស្ទាចង់រត់ទៅរកប៉ុន្តែរត់មិនបានឡើយដោយសារតែគេជាប់ចំណងនោះអី!

« ប៉ាប៉ា...!! »

« ជេហ្យុន!!...ថេយ៉ុង អូនមិនអីទេមែនទេ ??»

« មិនអាចចូលទៅជិតបានទេលោក!! ទាល់តែឯកសារដល់ដៃចៅហ្វាយរបស់ខ្ញុំសិនទើបអាចដោះលែងពួកគេបាន » អ្នកមាននាមថាជាកូនចៅបានឃាត់ទៅលើ ជុងហ្គុក ពេលដែលឃើញគេបម្រុងនឹងចូលទៅរក ថេយ៍ ដែលកំពុងជាប់ចំណងរើទៅណាមិនបាន។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now