យប់កាន់តែងងឹតជាងនេះបន្តិច ជុងហ្គុក ក៏បានត្រឡប់មកពីក្រុមហ៊ុនរបស់នាយវិញតែមុននឹងមកភូមិគ្រឹះក៏នាយមិនភ្លេចឆ្លៀតទៅមើលក្រុមហ៊ុនសម្ងាត់របស់នាយមួយទៀតដែរ ទើបត្រឡប់មកភូមិគ្រឹះជាមួយ ជុនហូ។ ក្រុមហ៊ុនសម្ងាត់មួយនេះគ្មាននរណាម្នាក់ទាន់ដឹងនៅឡើយទេរង់ចាំតែ ជុងហ្គុក បើកចំហរវាប្រាប់ទៅកាន់គ្រប់គ្នាប៉ុណ្ណោះ។
« ថេយ៍!! អ្នកម៉ាក់ ថេយ៍ ទៅណាហើយ ? » ចូលមកដល់ខាងក្នុង ជុងហ្គុក ក៏បន្លឺហៅឈ្មោះប្រពន្ធរបស់នាយមុនគេតែភ្លាមនោះក៏ឃើញអ្នកម៉ាក់នៅអង្គុយមើលទូរទស្សន៍ទើបសួរតែម្ដង។
« ទើបតែយក ជេហ្យុន ឡើងទៅងូតទឹកមុននេះទេ...កូនទៅងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់សិនទៅនឹងអាលចុះមកញ៊ាំអាហារជុំគ្នា » អ្នកស្រី ចន
« បាទម៉ាក់ » ជុងហ្គុក ឆ្លើយតបរួចក៏យួរកាបូបធ្វើការរបស់នាយឡើងទៅខាងលើបន្ទប់ ភ្លាមនោះទូរស័ព្ទរបស់នាយក៏រោទិ៍ឡើងទើបនាយបង្អាក់ដំណើរចុចទូរស័ព្ទទទួល។
« ហាឡូ...មានការអី ?? »
" ចៅហ្វាយ...មុននេះបន្តិចខ្ញុំឃើញមានមនុស្សលបៗចង់ធ្វើអ្វីម្យ៉ាងនៅក្បែរឃ្លាំងផ្ទុកទំនិញ ទាន!! មើលទៅដូចជាមិនសូវស្រួលទេ " ហាន់ស៊ូ ដែលចាំឃ្លាំមើលនៅឯឃ្លាំងរបស់ ជុងហ្គុក ក៏ទំនាក់ទំនងមកភ្លាមនៅពេលដែលឃើញហេតុការណ៍ដូចជាមិនសូវទំនង។
« តាមដាននរណាដែលរញ៉េរញ៉ៃនៅទីនោះឲ្យជាប់ បើមានបញ្ហាអ្វីកើតឡើងយើងនឹងចេញទៅតែបើវាមិនខ្លាំងក្លាណាស់ណាទេឯងចាត់ការខ្លួនឯងចុះ »
" បាទទទួលបញ្ជាចៅហ្វាយ "
« ប៉ុណ្ណឹងសិនហើយ » ក្រោយពីនិយាយទូរស័ព្ទចប់ហើយ ជុងហ្គុក ចុចបិទរួចទើបបន្តឡើងទៅរកប្រពន្ធកូននៅឯក្នុងបន្ទប់។
តុក~តុក
« ប្រពន្ធសម្លាញ់!! បងមកពីធ្វើការវិញហើយ »
« អរ...ជុង មែនទេ ?? ចាំបន្តិច » ថេយ៍ ពរកូនចេញពីបន្ទប់ទឹកយកគេទៅដាក់លើពូកមុននឹងដើរមកបើកទ្វារឲ្យលោកប្ដីដែលទើបតែមកពីធ្វើការ។
« សឺត...នឹកណាស់ » ពេលដែលទ្វារបើកឡើងមកភ្លាម ជុងហ្គុក ក៏ទាញចង្កេះប្រពន្ធមកអោបជាប់ទើបដាក់បបូរមាត់ថើបលើថ្ងាស់គេមួយខ្សឺតធំ។
YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romantizm"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021