ភាគទី៣៨: ខ្ញុំមានប្រពន្ធកូនរួចហើយ

5.6K 404 13
                                    

បន្ទាប់ពីចេញពីវីឡា ឆ័យ មក ជុងហ្គុក ក៏បើកឡានត្រឡប់ទៅក្រុមហ៊ុនវិញ។ នាយមិនទាន់ចង់ទៅផ្ទះវិញនៅពេលនេះទេព្រោះត្រូវគិតពីរឿងខ្លះឲ្យបានច្បាស់លាស់មុននឹងសម្រេច។ មនុស្សដូចជានាយមិនមែនចេះតែធ្វើអ្វីមួយនិងសម្រេចអ្វីមួយឲ្យតែរួចៗនោះទេគឺត្រូវតែប្រើខួរក្បាលគិតឲ្យច្បាស់លាស់។

#Skip
{ ភូមិគ្រឹះ Jeon }

ស្មាលនេះគឺម៉ោង 5 ជិត 6 ទៅហើយគឺជាពេលដែលត្រូវស្រស់ស្រូបអាហារពេលល្ងាច។ ថេយ៉ុង បានសុំអ៊ំមេផ្ទះដើម្បីជួយធ្វើម្ហូបជាមួយគាត់ ប៉ុន្តែអ៊ំក៏ប្រកែកថាមិនឲ្យជួយនោះទេខ្លាចលោកប្រុសធំស្ដីបន្ទោសតែក្មេងដូចជា ថេយ៍ នៅតែចចេះចង់ជួយនិងធ្វើម្ហូបទាំងនោះឲ្យទាល់តែបានដោយគេប្រាប់ថាចាំជួយនិយាយជាមួយ ជុងហ្គុក ឲ្យប្រសិនបើនាយស្ដីបន្ទោសឲ្យគាត់ដោយសារតែខ្លួនចចេះចង់ធ្វើវាដោយខ្លួនឯង។

« ហឹម...ឈ្ងុយដល់ហើយអ្នកប្រុសតូច តើអ្នកប្រុសចេះធ្វើម្ហូបទាំងនេះបានយ៉ាងម៉េចទៅ ?? មើលទៅទំនងជាងអាហារខ្ញុំធ្វើទៅទៀត!! » អ៊ំដែលឈរជិតក៏កោតសរសើររាងតូចពេលដែលគេធ្វើអាហារទាំងនោះយ៉ាងឈ្ងុយនិងទំនងទៀតផងបែបជាឆ្ងាញ់ណាស់ហើយមើលទៅ។

« កាលពីខ្ញុំនៅឯស្រុកជាមួយអ្នកម៉ាក់របស់ខ្ញុំគាត់បានបង្រៀនខ្ញុំធ្វើពីម្ហូបទាំងនេះណាអ៊ំ ម៉ាក់ខ្ញុំពូកែណាស់អាហារណាដែលគាត់ធ្វើមកគឺត្រូវមាត់ខ្ញុំទាំងអស់តែមិនដឹងថាពេលដែលខ្ញុំធ្វើ 2-3 មុខនេះទៅ ជុង ចូលឬអត់នោះទេ ?? » ថេយ៉ុង លើកចានដែលចាប់ម្ហូបដាក់មុននេះលើកបង្ហាញគាត់និងនិយាយរៀបរាប់ប្រាប់គាត់ភ្ជាប់មកជាមួយនិងស្នាមញញឹមដ៏ស្រស់ស្អាតរបស់គេធ្វើឲ្យអ៊ំញញឹមតាម។

« លោកប្រុសធំច្បាស់ជាចូលចិត្តមើលទៅម៉ាក់របស់អ្នកប្រុសតូចច្បាស់ជាម៉ាក់និងស្រ្តីមេផ្ទះដ៏ល្អមួយរូបហើយបានជាបង្រៀនកូនប្រុសឲ្យចេះធ្វើការងារផ្ទះដាំស្លទាំងនេះ » ថេយ៍ និង អ៊ំក៏បន្តនិយាយគ្នាបណ្ដើរនិងធ្វើម្ហូបថ្មីជាច្រើនមុខទៀតបណ្ដើរហើយរាងតូចក៏បានធ្វើអាហារដែល ជុងហ្គុក ចូលចិត្តទុកសម្រាប់គេដូចគ្នា។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now