ឡានបើកបរឆ្ពោះសម្ដៅទៅកាន់មន្ទីពេទ្យធំទាំងដំណើរលឿនដូចហោះ។ ហាន់ស៊ូ និង ជុនហូ ដែលអង្គុយរបាំងខាងមុខជាកន្លែងបើកបរនោះទាំងភ័យទាំងព្រួយបារម្ភពីចៅហ្វាយរបស់ខ្លួនមិនចាញ់គ្នាឡើយ។
រាងកាយដ៏មាំធំក៏ត្រូវបាន ថេយ៉ុង ដាក់ឲ្យគេងកើយភ្លៅរង់ចាំទៅដល់មន្ទីពេទ្យ។ ថេយ៍ យំសស្រេកសស្រាក់ភ័យខ្លាចបារម្ភពីប្ដីរបស់ខ្លួនយ៉ាងខ្លាំងគេយំឡើងសឹងតែអស់ទឹកភ្នែកទៅហើយនេះគេខ្លាចខ្លាំងណាស់ខ្លាចថា ជុងហ្គុក របស់គេនឹងកើតអ្វីធ្ងន់ធ្ងរព្រោះរាងក្រាស់ត្រូវតែមួយកាំបិទប៉ុណ្ណោះមិនដឹងថាក្នុងកាំបិតនោះមានស្អីទេទើបបានជានាយសន្លប់ហើយជ្រាបឈាមមកច្រើនទប់មិនជាប់បែបនេះ។
« បងកុំកើតអីណា ជុង!! អូនសូមអង្វរ ហឹកៗ » ថេយ៉ុង អោបក្រសោបរាងក្រាស់ជាប់ទ្រូងយំផងចាប់ថើបផ្ទៃមុខសង្ហាផងទាំងទឹកភ្នែកហូរ.រហាមដូចជាទឹកទន្លេបាក់ទំនប់ឃាត់មិនជាប់។
មិនយូរប៉ុន្មានឡានក៏បើកមកដល់ខាងមុខមន្ទីពេទ្យដោយមានក្រុមគ្រូពេទ្យជាច្រើននាំគ្នាចេញមកទទួល ជុងហ្គុក យកទៅបន្ទប់ពេទ្យដើម្បីព្យាបាលរបួស។ ថេយ៉ុង កាន់ដៃរាងក្រាស់ជាប់រត់តាមរទះដែលមាន ជុងហ្គុក ដេកឆ្កឹងនៅលើនោះឯអង្គរក្សរូបសង្ហាទាំងពីរក៏រត់ទៅតាមនិងចាប់រាងតូចចេញ។
«សូមទោសផងសាច់ញាតិមិនអាចចូលទៅបានទេ» គ្រូពេទ្យ ឃាត់មិនឲ្យគេចូលព្រមទាំងទាញទ្វារបិទចោលគេទៀតផង។
« ចៅហ្វាយតូចកុំចូលទៅអីចាំត្រង់នេះហើយចៅហ្វាយធំនឹងមិនកើតអីធ្ងន់ធ្ងរនោះទេ » ជុនហូ
« ហ្អឹក...ជុនហូ គាត់នឹងមិនអីទេមែនទេ ហ្ហិក »
« ចៅហ្វាយធំច្បាស់ជាមិនអីនោះទេណា៎!! ចៅហ្វាយតូចអង្គុយត្រង់នេះសិនទៅ » ជំនិតទាំងពីរនាំរាងតូចទៅរកកន្លែងអង្គុយ ភ្លាមនោះស្រាប់តែប៉ាម៉ាក់របស់ ថេយ៍ និងម៉ាក់ក្មេកគេក៏បានមកដល់មន្ទីពេទ្យជាមួយ យ៉ុនហ្គី និង ជីមីន ដូចគ្នា។ គ្រាន់តែភ្ញៀវត្រឡប់ទៅវិញអស់ភ្លាមក្រោយពីបានដឹងហេតុការណ៍ហើយ ពួកគាត់ក៏ប្រញាប់ឡើងមកតែម្ដងព្រមទាំងយកក្មេងៗមកជាមួយផងដែរ។
YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021