ភាគទី២៧: គេមករកពួកយើងហើយ

7.2K 496 5
                                    

ជុងហ្គុក ឈរស្រឡាំងកាំងលែងកម្រើកចលនាក្រោយពីឃើញវត្តមានរបស់អ្នកម៉ាក់ត្រឡប់មកវិញ។ តើនេះគាត់មកវិញដោយរបៀបណា? នរណាទៅយកគាត់មកបានជាសុវត្ថិភាពគ្មានគ្រោះថ្នាក់បែបនេះ?!

« ម៉ាក់!! » ជុងហ្គុក លែងរាងតូចចេញពីការអោបបោះជំហ៊ានចូលទៅរករាងចំណាស់ដែលអង្គុយនៅលើរទះរុញលូនចូលទៅអោបរឹតគាត់ដោយក្ដីនឹករលឹកជាខ្លាំង។

« ជុង!! កូនប្រុសម៉ាក់!! កូនមិនអីទេមែនទេ ? » រាងចំណាស់លើកដៃអង្អែលសក់ក្បាលកូនប្រុសថ្នមៗអោបថើបគេវិញទាំងទឹកភ្នែករលីងរលោង នេះបែកគ្នាជិត ៥ឆ្នាំទៅហើយតាំងពីថ្ងៃលោកប៉ាស្លាប់ទៅម្ដាយនិងកូនមួយគូនេះរស់នៅជាមួយគ្នាមិនបានប៉ុន្មានផងក៏ត្រូវឃ្លាតឆ្ងាយគ្នាដោយសារតែលោកពូរបស់គេបំបែកយកចេញពីគ្នាដោយគម្រាមថានឹងសម្លាប់អ្នកស្រី ចន ប្រសិនបើគ្រួសារត្រកូល ចន មិនព្រមប្រគល់ក្រុមហ៊ុននិងឯកសារផ្សេងៗទៀទៅឲ្យគាត់។

ថ្ងៃនេះ!! ថ្ងៃដែលម៉ាក់និងកូនគេទាំងពីរបានវិលត្រឡប់មកជួបគ្នាសារជាថ្មីបន្ទាប់ពីបែកគ្នាអស់រយៈពេលរាប់ឆ្នាំមក។ ជុងហ្គុក ត្រូវចូលហ្វឹកហាត់ធ្វើជាម៉ាហ្វៀជាមួយគ្រួសារត្រកូល មីន ដើម្បីទៅជួយអ្នកម៉ាក់របស់គេយកមកវិញប៉ុន្តែពេលនេះគាត់បែរជាមកវិញជាមួយអ្នកណាក៏មិនដឹង ?? ជុងហ្គុក នៅមិនទាន់សួរនៅឡើយទេថានរណាអាចនាំគាត់គេចចេញពី អូស្ត្រាលី មកវិញបាន ??

« ខ្ញុំទេដែលត្រូវសួរអ្នកម៉ាក់នោះ!! តើម៉ាក់មិនអីទេឬ ? ហើយនរណានាំម៉ាក់មកដល់ទីនេះដោយសុវត្ថិភាព ? » ជុងហ្គុក លែងគាត់ចេញពីការអោបវិញទើបចាប់ផ្ដើមសួរ។

« គឺក្មួយ យ៉ុន នោះអី!! » គាត់ងាកទៅសម្លឹង យ៉ុនហ្គី ដែលឈរនៅខាងក្រោយនោះរួចក៏ញញឹមដាក់គេបន្តិចផងដែរ។

« ហ៊ា ?? ហ៊ាយកមកបានយ៉ាងម៉េច ? ងាយខ្លាំងណាស់អរគុណហ៊ាច្រើនហើយដែលនាំអ្នកម៉ាក់របស់ខ្ញុំមកវិញ ?? ចុះលោកពូ លី នៅទីនោះ ??»

« យើងមិនបានធ្វើឲ្យគាត់ស្លាប់ទេត្រឹមតែដេកឈឺរបួសសម្រាកក្នុងមន្ទីពេទ្យប៉ុណ្ណោះទើបនាំម៉ាក់ឯងមកវិញបាន »

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now