ភាគទី០២ : តើគេជានរណា?

15.3K 862 4
                                    

ថេយ៉ុង បានទាក់ទងទៅរកមិត្តសម្លាញ់របស់គេដោយដើរបណ្ដើរនិយាយទូរស័ព្ទជាមួយមិត្តភក្តិបណ្ដើរ។

« គឺយើងទើបតែមកដល់ សេអ៊ូល មុននេះបន្តិចទេចុះឯងយ៉ាងម៉េចហើយ ? ការងារដែលប៉ាឯងឲ្យធ្វើនោះ ?»

" មានយ៉ាងម៉េចគឺយើងរៀងពិបាកបន្តិចដែរព្រោះការងារក្រុមហ៊ុនយើងមិនសូវជាជំនាញប៉ុន្មានទេ "

« សាកបន្តទៀតទៅឯងច្បាស់ជាអាចគ្រប់គ្រងបាន ស៊ូៗណាសម្លាញ់ »

" អឹម.....ចុះឯងរកខន់ដូស្នាក់បានឬនៅ ? បើនៅមកជួលខន់ដូប៉ារបស់គ្នាក៏បានដែរណា៎ធូថ្លៃទេ!! "

« យើងមិនសូវស្គាល់ទីនេះប៉ុន្មានទេមិនដឹងថាគួរទៅរកនៅទីណាហើយក៏មិនដឹងខន់ដូប៉ារបស់ឯងនៅម្ដុំណាដែល យើងខ្លាចតែវង្វេងផ្លូវទេណា ជីមីន!! »

" ចុះពេលនេះឯងនៅម្ដុំណា? ចាំគ្នាចេញទៅទទួល "

« គឺនៅ....ឈប់ចាំបន្តិចគ្នាទៅសួរនាក់នៅជិតនេះសិន » ថេយ៉ុង ដកទូរស័ព្ទចេញពីត្រចៀកបន្តិច ដើរទៅសួរស្រ្តីម្នាក់ដែលមានអាយុចំណាស់ប្រហែលនឹងម៉ាក់របស់គេ។ ពេលដែលគាត់ប្រាប់រួច ថេយ៍ ក៏បានប្រាប់ ជីមីន ថាគេនៅម្ដុំណាៗស្រួលមិត្តចេញមកយក។

"អញ្ចឹងប៉ុណ្ណឹងសិនហើយចាំទីនោះចុះ បន្តិចទៀតគ្នាទៅដល់"

« អឹម....យើងចាំ ឌឹប...អ៊ួយ!!? » រវល់តែឈ្ងោកមុខចុចទូរស័ព្ទបិទនាយតូចមិនបានមើលផ្លូវនោះទេថាខ្លួនដើរបុកនឹងដើមទ្រូងរបស់នរណា ? ធ្វើឲ្យគេបិះនឹងផ្ងាក្រោយទៅហើយនេះទ្រូងរបស់គេវាហាប់ណែនណាស់មាឌក៏ធំជាងខ្លួនដែរ។

ថេយ៍ លើកដៃទប់ថ្ងាស់ងើយមុខសន្សឹមៗទៅសម្លឹងមុខបុរសដែលមានមាឌធំនិងកម្ពស់ខ្ពស់ជាងខ្លួនឆ្ងាយណាស់។ នាយម្នាក់នោះពាក់វែនតាខ្មៅ ឈុតខ្មៅគ្រាន់តែមើលតាមរូបរាងរបស់គេក៏មិនធម្មតាដែល កូនចៅអមទាំងសងខាងចាំទទូឆ័ត្របាំងកម្ដៅថ្ងៃឲ្យបុរសឈុតខ្មៅនោះទៀតផង។

ថេយ៉ុង លេបទឹកមាត់ក្អឹកៗភ័យបុកពោះពេលដែលខ្លួនដើរបុកគេ។ ពេលនេះនាយម្នាក់នោះក៏ឈានជើងចូលមកជិតនាយតូចបន្តិចម្ដងៗហើយមុននឹងលើកដៃដោះវែនតាខ្មៅចេញពីភ្នែកបង្ហាញឲ្យឃើញនូវស្បែកមុខដ៏ស្រស់សង្ហាភ្លឺរលោងរបស់គេ។ ព្រះជាម្ចាស់អើយ!! គេសង្ហាដល់ថ្នាក់នេះឬ ??

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now