ភាគទី៦៣: ក្នុងមន្ទីពេទ្យ🔥

6.1K 298 11
                                    

⚠️ Smut Warning ⚠
សូមទោសទុកជាមុនបើមានកំហុសខុសឆ្គង។

ថេយ៉ុង បានចេញទៅហៅ ដុកទ័រជុង មកបន្ទប់ VIP របស់រាងក្រាស់ដើម្បីឲ្យគាត់ជួយពិនិត្យអាការៈរបស់គេបន្ថែមបន្ទាប់ពីគេដឹងខ្លួនឡើងមក។ ដុកទ័រជុង ក៏បានចាក់ថ្នាំកម្លាំងឲ្យនាយនិងឲ្យថ្នាំទៅ ជុងហ្គុក លេបក្រោយពេលទទួលទានអាហារពេលល្ងាចរួច។

« នេះថ្នាំរបស់លោក ចន ទុកលេបនៅពេលព្រឹកម្ដងទៀត!! បើមានអាការៈណាមិនប្រក្រតីប្រញាប់ទៅប្រាប់បង » ដុកទ័រ ជុង

« បាទអរគុណខ្លាំងណាស់បងប្រុស » ថេយ៍ ទទួលថ្នាំពីដៃបងជីដូនមួយមកទុករួចក៏ដើរមករក ជុងហ្គុក ដែលសម្រាកនៅលើគ្រែនោះវិញឯលោក ដុកទ័រ ជុង ក៏សុំអនុញ្ញាតចេញទៅវិញព្រោះថាអស់ភារកិច្ចរបស់លោកហើយ។

« បងចង់ញ៊ាំផ្លែឈើទេ ?? អូនចិតឲ្យ!! អូ៎មែនហើយផ្លែឈើមួយកន្រ្តកធំនោះគឺមិត្តភក្តិរបស់បងទិញឲ្យពេលគេមកសួរទុក្ខព្រឹកមិញនេះ »

« នរណា ?? »

«គឺ..ឈ្មោះអីអញ្ចេះ ?? អ៎រ ឡូរែន គឺ ឡូរែនហ្សូ!!» ថេយ៍ រកនឹកគិតទម្រាំតែអានឈ្មោះគេដាច់បានប្រាប់រាងក្រាស់ព្រោះឈ្មោះរបស់គេវាពិបាកអាននិងចងចាំខ្លាំងណាស់។ ឯអ្នកជំងឺនៅលើគ្រែគ្រាន់តែបានដឹងថាមិត្តមកសួរសុខទុក្ខភ្លាមនាយក៏សួរទៅរាងតូចភ្លែតមិនអាចខកខានបានឡើយ។

« ចុះគេនិយាយអីជាមួយអូនខ្លះ ?? យូរឬអត់ ?? មានប៉ះពាល់គ្នាអីខ្លះទេ ?? » នាយសួរយកៗរកតែ ថេយ៍ ឆ្លើយមិនទាន់។

« aww បងយ៉ាងម៉េចហ្នឹង ?? គេមានប៉ះពាល់អូនមកពីណាគេគ្រាន់តែមកសួរសុខទុក្ខបងទិញផ្លែឈើយកមកផ្ញើរនិងនិយាយជាមួយអូនពីអាការៈរបស់បងតែប៉ុណ្ណោះ!! » ថេយ៉ុង

« បងហាមអូនទុកមុនឲ្យហើយ!! មិនឲ្យអូនទៅពាក់ព័ន្ធស្និតស្នាលជាមួយនឹងគេម្នាក់នោះទេ » ជុងហ្គុក ក៏ហាមប្រាមទុកជាមុនធ្វើឲ្យរាងតូចអង្គុយឆ្ងល់ពេលដែលប្ដីហាមខ្លួនមិនឲ្យនិយាយអ្វីឬក៏ទៅស្និតស្នាលជាមួយនឹង ឡូរែនហ្សូ ជាដាច់ខាត។

« ហេតុអី ?? គេមើលទៅមិនអាក្រក់អីផង!! »

« បងហាមយ៉ាងម៉េចអូនត្រូវតែស្ដាប់គ្មានហេតុគ្មានផលអ្វីទាំងអស់ទោះគេជាមនុស្សល្អឬមិនល្អក៏ដោយ ហាមដាច់ខាតអូនមិនត្រូវទៅស្និតស្នាលនោះទេ!! » ពេលដែលដាក់កំហិតឲ្យប្រពន្ធចប់នាយក៏ផ្អៀងខ្លួនដេកបែរមុខទៅម្ខាង ព្រោះមុខរបួសវាលែងសូវឈឺហើយទើបអាចប្រែចុះប្រែឡើងបានដូចមុន។ ឯអ្នកដែលអង្គុយកៅអីជិតគ្រែនោះវិញកាន់តែឆ្ងល់លើសដើមហើយរឹតតែមិនយល់ពេលដែល ជុងហ្គុក ស្រាប់តែគេងបែរខ្នងដាក់ខ្លួន។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now