ភាគទី៥៥: ស្វាគមន៍ការវិលត្រឡប់មកវិញ

5.4K 359 9
                                    

ជុងហ្គុក បានរៀបចំខ្លួនដើម្បីទៅធ្វើការរបស់នាយបន្តព្រោះនាយក៏ត្រូវមានការណាត់ជួបជាមួយភ្ញៀវដៃគូសហការមុខជំនួញក្រុមហ៊ុនដូចគ្នា។

« បងទៅធ្វើការហើយណា៎ប្រពន្ធសម្លាញ់ សឺត » បន្ទាប់ពីបរិភោគអាហារពេលព្រឹករួចរាងសង្ហាងើបចេញពីតុបាយដើរសម្ដៅមករកប្រពន្ធមុននឹងទម្លាក់បបូរមាត់ទៅថើបថ្ងាស់រាងតូតមួយខ្សឺត។

« អឹម...ថ្ងៃនេះអូននាំកូនទៅដើរលេងហើយ » ថេយ៍ ក្រហឹមតបបន្តិចទើបនិយាយប្រាប់ប្ដីថាខ្លួននឹងនាំកូនប្រុសទៅដើរលេងលំហែរខួរក្បាលឲ្យបានស្រឡះមុខស្រឡះមាត់ខ្លះ។

« កុំចេញក្រៅដើរយូរពេកឮទេ ? ជុនហូ នៅទីនេះតាមការពារប្រពន្ធកូនយើងឲ្យជាប់ទៅមិនបាច់ទៅមើលឃ្លាំងទេចាំយើងឲ្យ ហាន់ស៊ូ ទៅចាត់ចែងជំនួសឯងវិញ » ជុងហ្គុក សួរបញ្ជាក់រាងល្អិតរួចទើបបែរមកផ្ដែផ្ដាំជំនិតដៃស្ដាំរបស់នាយឲ្យតាមការពារប្រពន្ធកូនខ្លួនវិញម្ដង។

« បាទចៅហ្វាយ » ជុនហូ ឱនគំនាបដាក់នាយជាចៅហ្វាយតាមទម្លាប់ក្រោយពីទទួលបញ្ជាមក។

« ប៉ាទៅធ្វើការហើយកូនសម្លាញ់ ជុប៎ » មុននឹងចេញទៅធ្វើការនាយជាឪពុកក៏ដើរមកថើបកូនប្រុសសំណព្វចិត្តប្រម៉ាត់ថ្លើមបេះដូងម្ដង ទើបបោះជំហ៊ានចេញទៅជាមួយអង្គរក្សស្លៀកឈុតខ្មៅមាឌធំៗជាច្រើននាក់ឲ្យសមតាមឋានៈកិត្តិយសមុខមាត់មាននាមជាម៉ាហ្វៀរបស់នាយ។

#Skip
+សួនកំសាន្ត

ថេយ៉ុង និងកូនប្រុសក៏បានមកដល់កន្លែងលេងដែលពេញនិយមមួយកន្លែងសម្រាប់ក្មេងៗរត់លេងជាមួយរបស់របរជាច្រើននិងមានកូនៗរបស់គេផ្សេងៗទៀតក៏មកលេងទីនេះដូចគ្នា។ រាងតូចពរកូនប្រុសមកទិញសំបុត្រដោយមាន ជុនហូ និងអង្គរក្សដើរតាមពីក្រោយពីរបីនាក់ទៀតដើម្បីការពារសុវត្ថិភាពប្រពន្ធនិងកូនប្រុសតែម្នាក់របស់ ចន ជុងហ្គុក។

« អស់ប៉ុន្មាន ?? » ថេយ៍

« $$$ » បុគ្គលិកប្រាប់ចំនួនទឹកប្រាប់នៃសំបុត្រនោះទៅកាន់ ថេយ៍ ទើបនាយល្អិតហូតកាតពណ៌ខ្មៅចេញពីកាបូបដែលប្ដីរបស់ខ្លួនបានទុកឲ្យនោះហុចទៅកាន់បុគ្គលិកធ្វើឲ្យនាងចំហរមាត់ភ្ញាក់ផ្អើល។ មើលទៅគេស្លៀកពាក់ធម្មតាសាមញ្ញៗប៉ុណ្ណោះ ប៉ុន្តែនាយល្អិតម្នាក់នេះពិតជាមិនធម្មតានោះទេប្រហែលជាអ្នកមានមុខមាត់ខ្ពង់ខ្ពស់ហើយមើលទៅ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now