+ថ្ងៃបន្ទាប់
ព្រឹកប្រលឹមនៃថ្ងៃថ្មីក៏ឈានចូលមកដល់ ព្រះអាទិត្យចាប់ផ្ដើមរះឡើងបញ្ចេញរស្មីពណ៌មាសម្ដងបន្តិចៗដាស់ឲ្យមនុស្សគ្រប់គ្នាភ្ញាក់ពីការគេង។ អ្នកស្រី គីម ដែលត្រូវជាអ្នកម៉ាក់របស់រាងតូច ថេយ៉ុង ក៏បានក្រោកពីព្រឹកដើម្បីរៀបចំធ្វើម្ហូបអាហារសម្រាប់គ្រប់គ្នាដែលកំពុងតែគេងមិនទាន់ក្រោកនោះ។ មួយសន្ទុះក្រោយសម្រឹបជើងតិចៗមួយៗបោះជំហ៊ានចុះពីលើកាំជណ្ដើរដើរសម្ដៅទៅកាន់ផ្ទះបាយដែលកំពុងមានរាងចំណាស់នៅទីនោះ។
« អ្នកម៉ាក់!! » ថេយ៍ លើកដៃញីភ្នែកបន្តិចរួចចូលទៅរកម៉ាក់របស់គេនិងបន្លឺឡើងហៅគាត់។
« កូនភ្ញាក់ហើយហ៎េស ? អ៎េស!! កូនធ្វើអីអង្គុយឲ្យស្ងៀមទៅ » ពេលដែលឮកូនប្រុសហៅនិងដើរចូលមករកអ្នកជាម្ដាយក៏សួរឡើង តែភ្លាមនោះនាយជាកូនបម្រុងនឹងកាន់វែកឆាដើម្បីឆាម្ហូបទៅហើយគាត់ងាកឃើញភ្លាមក៏ឃាត់ភ្លែតរួចនាំដំណើរគេឲ្យទៅអង្គុយតុបាយដោយមិនឲ្យធ្វើអ្វីទាំងអស់។
« ខ្ញុំគ្រាន់តែចង់ជួយអ្នកម៉ាក់ប៉ុណ្ណោះ »
« មិនបាច់ទេកូនអង្គុយឲ្យតែស្ងៀមៗទៅម៉ាក់អាចធ្វើម្នាក់ឯងបាន!! នោះប្ដីកូនចុះមកតាមហើយ » អ្នកស្រី គីម បានប្រាប់កូនប្រុសឲ្យអង្គុយនៅស្ងៀមចាំតែញ៊ាំប៉ុណ្ណោះគាត់អាចធ្វើម្នាក់ឯងបានគ្រាន់តែអាហារបន្តិចប៉ុណ្ណឹងវាគ្មានអីទៅពិបាកទេ។ ភ្លាមនោះគាត់ឃើញ ជុងហ្គុក ចុះមកទើបប្រាប់កូនប្រុសរួចគាត់ក៏ចូលទៅផ្ទះបាយវិញ។
« ជុង បងភ្ញាក់ហើយមែនទេ? » ថេយ៍ ងាកទៅសួរអ្នកដែលដើរចូលមករកខ្លួន។
« គឺភ្ញាក់មុននេះទេមិនឃើញអូនបងក៏ចុះមកតាមរកព្រោះគិតថាអូនច្បាស់ជាចុះមកខាងក្រោម »
« អូនចុះមកជួយអ្នកម៉ាក់ធ្វើម្ហូបប៉ុន្តែគាត់មិនព្រមឲ្យអូនជួយធ្វើទេ »
« ចាំបងទៅជួយវិញអូនអង្គុយនៅទីនេះហើយ » ជុងហ្គុក ប្រាប់រួចក៏ដើរចូលទៅផ្ទះបាយដើម្បីជួយធ្វើម្ហូបអ្នកម៉ាក់ក្មេករបស់នាយ។ ចូលមិនទាន់ដល់បានប៉ុន្មានជំហ៊ានផងចំហាយក្លិនម្ហូបទាំងនោះភាយចូលច្រមុះនាយ ធ្វើឲ្យនាយលើកដៃខ្ទប់មាត់ជ្រួញមុខមុននឹងរត់ទៅក្អួតនៅខាងក្រៅផ្ទះ។
YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021