ភាគទី៤៤: គួរឲ្យរអើមណាស់

6.9K 457 11
                                    

បន្ទាប់ពីនិយាយសម្រុះសម្រួលគ្នារួច ថេយ៉ុង ក៏បើកប្រអប់អាហារនិងទឹកស៊ុបឲ្យ ជុងហ្គុក ញ៊ាំនៅថ្ងៃត្រង់នេះព្រោះមកមួយព្រឹកគឺនាយតូចគិតតែពីនិយាយរឿង ជុងហ្គុក ស្រីតាមមកដល់ផ្ទះមិនឈប់ថ្នាក់ប្រពន្ធគេនៅនឹងមុខច្រងរៗបែបនេះហើយទាល់តែរាងក្រាស់អង្វរឲ្យគេឈប់និយាយនិងលួងលោមនាយតូចថាគេមិនបានមានស្រីស្អីនោះទៀតពិតមែនទើបគេព្រមឈប់លែងបន្ត។

« ប៉ុន្មានថ្ងៃទៀតម៉ាក់បងមកវិញហើយពួកយើងនឹងនាំអូនទៅនិយាយពីរឿងរៀបការនិងប្រាប់ពីទំនាក់ទំនងរបស់ពួកយើងឲ្យគ្រួសារអូនបានដឹង » នាយញ៊ាំបាយបណ្ដើរនិយាយជាមួយរាងតូចបណ្ដើរ។

« អូនខានទាក់ទងទៅអ្នកម៉ាក់យូរហើយមិនដឹងជាគាត់សុខទុក្ខយ៉ាងណាទេឯលោកប៉ាវិញក៏មិនដឹងថាគាត់មកវិញហើយឬនៅ ? »

« ចាំទៅនិយាយសរុបក្នុងមួយថ្ងៃនោះតែម្ដងចុះ »

« អូនថាដល់ពេលដែលអូនត្រូវទៅផ្ទះវិញហើយបងធ្វើការរបស់បងបន្តចុះណា៎!! » ថេយ៉ុង ងើបឈរឡើងពីសាឡុងនិងកាន់កាបូបស្ពាយដៃតូចរបស់ខ្លួនដែលយកមកតាមនោះចេញទៅវិញ។

« ចាំបងជូនទៅ »

« មិនអីទេអូនឲ្យ ហាន់ស៊ូ ជូនទៅក៏បាន »

_តុក~តុក

« លោកអគ្គនាយក...បន្តិចទៀតនេះមានគេសុំជួបចាស៎ » លេខាស្រីក៏បើកទ្វារចូលមកជម្រាបដល់នាយដែលកំពុងអង្គុយញ៊ាំបាយនោះ។

« នាងទៅវិញចុះ »

« ចាស៎ » នាងក៏រុញទ្វារចេញទៅវិញឯ ថេយ៉ុង ក៏ត្រូវ ជុងហ្គុក ចាប់ថើបឲ្យអស់ចិត្តសិនទើបគេឲ្យនាយតូចទៅវិញឯនាយក៏ត្រូវទៅជួបភ្ញៀវនៅពេលនេះដូចគ្នា។

#Skip
+1សប្តាហ៍ក្រោយមក

ថ្ងៃនេះគ្រប់រយៈពេលមួយសប្តាហ៍ទៀតហើយដែលត្រូវជាថ្ងៃអ្នកស្រី ចន ត្រឡប់មកពី ប៊ូសាន វិញក្រោយពេលសម្រាកលំហែកាយនៅឯទីនោះយ៉ាងមានសុវត្ថិភាពសុខស្រួលមានកម្លាំងគ្រាន់ជាងមុន។ ជុងហ្គុក និង ថេយ៉ុង ក៏ទៅទទួលគាត់មកវិញដោយផ្ទាល់ពេលនៅតាមផ្លូវអ្នកស្រី ចន ក៏សួរនាំរឿងខ្លះៗពី ថេយ៉ុង ដើម្បីស្អែកនេះគាត់នឹងនាំកូនប្រុសរបស់គាត់ទៅជួបគ្រួសារខាង ថេយ៉ុង និយាយពីរឿងទំនាក់ទំនងពួកគេនិងរឿងរៀបមង្គលការភ្ជាប់សាច់ភ្ជាប់ឈាមគ្នាតែម្ដង។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now