ម៉ោងប្រហែលជា 10 ព្រឹក ថេយ៉ុង និងកូនប្រុសក៏បាននាំគ្នាធ្វើដំណើរទៅកាន់មន្ទីពេទ្យដើម្បីពិនិត្យអាការៈ ១ សប្តាហ៍ម្ដង។ ថ្ងៃនេះគ្រប់មួយសប្តាហ៍ទៀតហើយដែល ថេយ៉ុង ត្រូវមកពិនិត្យសុខភាពរបស់គេនិងឆ្លុះមើលកូនក្នុងផ្ទៃផងដែរ។
« សួស្ដីបងប្រុស » ថេយ៉ុង ដឹកដៃកូនប្រុសចូលទៅរកលោក ដុកទ័រ ជុងហ៊ូសុក ។
« អរុណសួស្ដីអ៊ំប្រុស » ជេហ្យុន
« ហីយ៉ា...ក្មេងឆ្លាត » ហ៊ូសុក
« ជេហ្យុន ឆ្លាតដូចជាប៉ាៗចឹង!! » អាល្អិតងើយមុខឡើងនិងស្ញេញដាក់អ៊ំប្រុសរបស់គេ។
« ដឹងហើយៗថាឆ្លាតដូចប៉ាៗ » ហ៊ូសុក ឆ្លើយតបទាំងអស់សំណើចនឹងអាល្អិតម្នាក់នេះ។
« តោះបងប្រុសឆាប់ទៅពិនិត្យអាការៈឲ្យខ្ញុំបន្តិចទៅ»
ពួកគេក៏នាំគ្នាចូលទៅកាន់បន្ទប់ពិនិត្យសុខភាពដោយទុកឲ្យ ជេហ្យុន អង្គុយលេងជិតនោះ។
#SkiP
ថ្ងៃជាងនេះបន្តិចប៉ាតូចរូបស្រស់និងកូនកម្លោះតូចក៏ចេញពីមន្ទីពេទ្យមកវិញបន្ទាប់ពីចំណាយពេលស្ដាប់ការណែនាំពីលោក ដុកទ័រ ជុងហ៊ូសុក ហើយ។
ថេយ៉ុង ដឹកដៃកូនប្រុសទៅរកចំណតឡាន គេមកតែពីរនាក់ ជេហ្យុន ប៉ុណ្ណោះព្រោះខ្ជិលរំខានការងាររបស់ជំនិតទាំងពីរ ណាមួយឥឡូវនេះការងាររបស់ ជុងហ្គុក ក៏កាន់តែរីកចម្រើនឡើងៗទើប ជុនហូ និង ហាន់ស៊ូ ក៏ត្រូវរវល់មើលទាំងឃ្លាំងនិងក្រុមហ៊ុនសម្ងាត់របស់រាងក្រាស់ផងដែរ។ អង្គរក្សផ្សេងៗទៀតក៏មានប៉ុន្តែ ថេយ៍ ចង់បើកបរមកដោយខ្លួនស្រួលជាងហើយក៏អាចជិះហួសទៅលេងនៅឯណាក៏បានតាមចិត្តទៀត។
« អាប់ប៉ា ជេហ្យុន ឃ្លានការ៉េម » នៅតាមផ្លូវត្រឡប់ទៅវិញដោយសារឃើញមានគេលក់ការ៉េមតាមដងផ្លូវច្រើនអាល្អិត ជេហ្យុន ក៏ធ្វើទឹកមុខជូរៗដាក់ប៉ាតូចនិងប្រាប់គាត់ថាខ្លួនចង់ញ៊ាំវា។
« បានៗ....អាប់ប៉ានឹងជូនកូនទៅទិញណា!! » ថេយ៉ុង ងាកសម្លឹងមើលមុខកូនប្រុសបន្តិចរួចក៏ផ្តោតទៅលើការបើកបរវិញមុននឹងគេបង្វែរចង្កូតឡានជិះឆ្ពោះទៅរកផ្សារទំនើបដើម្បីទិញការ៉េមឲ្យកូនប្រុសបណ្ដូលចិត្តញ៊ាំ។
YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romantik"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021