ភាគទី១៥: baby Mafia

10.2K 578 5
                                    

ដំណើរលឿនៗញាប់ៗបូករួមជាមួយនឹងទឹកមុខក្រញ៉ក់ក្រញ៉ូវក៏បញ្ចេញមកដាក់អ្នកម្ខាងទៀតឲ្យរត់ត្រុកៗតាមលួងកម្លោះមាឌធំតាំងពីចេញពីក្នុងបន្ទប់ពេទ្យរហូតមកដល់កន្លែងចតឡាន។ ជុងហ្គុក ដើរចូលទៅក្នុងឡានមុនបាត់ដោយមិននិយាយស្ដីអ្វីទាំងអស់ឯ ថេយ៉ុង ក៏ខំសួរនាំលួងលោមគេដូចជាមនុស្សចាស់តាមលួងកូនក្មេងទៅហើយ ទាំងដែលនាយជារាងក្រាស់ខឹងមួម៉ៅដាច់ក្បាលដាច់កន្ទុយគ្មានសួរនាំហេតុផលអ្វីមួយម៉ាត់ដោយខ្លួនឯង។

« ជុងហ្គុក ahh~ បងមិនមែនកូនក្មេងទេណាហេតុអីឲ្យអូនតាមលួងបែបនេះ!! ឈប់ងរង៉ក់ដូចក្មេងទៅបានទេ?? មើលចរិតចុះដូចជា baby mafia អញ្ចឹង ហា៎សហា....» ថេយ៉ុង និយាយជាមួយនាយតែនាយមិនព្រមតបនោះទេ។ និយាយចុះនិយាយឡើងរាងតូចក៏បង្អាប់និងហៅគេថាជា baby mafia ព្រមទាំងសើចឲ្យកក្អឹកដាក់នាយទៀតផង។

« Yahh...!! គីម ថេយ៉ុង អូនហៅបងបែបនេះមិនបានទេ!!! » ជុងហ្គុក ស្រែកឡើងបែរមុខទៅសម្លឹងមុខរាងតូចដោយគ្រឺតខ្នាញ់នឹងក្មេងនោះជាខ្លាំង នេះហ៊ានមកហៅគេថាជា baby mafia ផងហេ៎ស ?? ទាំងដែលគេនេះអាក្រក់ហួសពីការស្មានទៅទៀត។

« ចុះនរណាឲ្យបងងរង៉ក់ដាក់អូនខុសរឿងធ្វើអី?? » ថេយ៍ ពេបមាត់ធ្វើភ្នែកម៉ក់ៗដូចកូនឆ្កែដាក់នាយរឹតតែធ្វើឲ្យនាយគ្រឺតខ្នាញ់គេកាន់តែខ្លាំងលើសដើមទៀតហើយឃើញម្ដងៗចង់តែចាប់ក្រញិចឲ្យស្លាប់ទេ។

«នេះ...នេះអូនថាបងងរង៉ក់ដាក់អូនហេ៎ស ?!! ចាំមើលទៅយប់នេះបងមិនឲ្យអូនរួចខ្លួនទេក្មេងចម្កួត» ជុងហ្គុក មួម៉ៅកាន់តែខ្លាំងរួចក៏ប្រញាប់បញ្ឆេះម៉ាសុីនឡានបើកចេញទៅទាំងដំណើរលឿនដូចហោះ។

« ជុង ah~ អូននិយាយលេងទេកុំអញ្ចឹងអី!!»
ថេយ៉ុង ពេបមាត់ពេប.កដាក់នាយពេលដែលឃើញចរិតខឹងមួម៉ៅក្ដៅក្រហាយរបស់រាងក្រាស់ ហើយនាយថែមទាំងបើកឡានលឿនដូចជាចង់ហោះទៀតផង។

_ងឺុត

«......» គ្មានការឆ្លើយតបរាងសង្ហាក៏មកបញ្ឈប់ឡានង៉ក់នៅគៀនម្ខាងផ្លូវដែលស្ងាត់ជ្រងុំ មុននឹងបែរមុខងាកមករករាងតូចទាំងទឹកមុខមាំគួរឲ្យខ្លាចធ្វើឲ្យក្មេងតូចម្នាក់នោះឃើញហើយភ័យបុកពោះមិនហ៊ានកម្រើកខ្លួនអ្វីបន្តិចសោះ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now