+ថ្ងៃថ្មី
ព្រឹកប្រលឹមថ្ងៃថ្មីគ្រប់គ្នាត្រូវរួសរាន់ក្រោកពីព្រឹកដើម្បីងូតទឹករៀបចំខ្លួនទៅធ្វើការនៅថ្ងៃដើមសប្តាហ៍។ ជុងហ្គុក បានរៀបចំខ្លួនហើយរួចរាល់តាំងពីប្រលឹមព្រោះមានណាត់ប្រជុំម៉ោងដំបូង ប៉ុន្តែនាយមិនបានដាស់រាងតូចរំខានដំណេកគេនោះទេ ព្រោះចង់ឲ្យគេសម្រាកឲ្យបានច្រើនៗ មើលតែរាងចុះតូចញឹបៗប៉ុន្តែគេញ៊ាំច្រើនណាស់។ គ្រាន់តែសម្លឹងមើលមុខតូចៗគួរឲ្យខ្នាញ់របស់គេក៏ចង់តែចាប់ហែកឲ្យដាច់ថ្ពាល់ប៉ោងៗនឹងដែរ។
«ជុប៎....គេងឲ្យបានច្រើនណាបងទៅធ្វើការហើយ» ជុងហ្គុក ឱនទៅថើបថ្ងាស់រាងតូចមួយខ្សឺតដើរទៅយកការបូបធ្វើការរួចក៏បើកទ្វារតិចៗចេញទៅ តែនាយក៏មិនភ្លេចងាកមកបិទទ្វារឲ្យបានត្រឹមត្រូវវិញដូចគ្នា។
ចុះមកដល់ខាងក្រោមអាហារពេលព្រឹកក៏បានរៀបចំហើយរួចជាស្រេចសម្រាប់ម្ចាស់ភូមិគ្រឹះដ៏ធំនៃត្រកូល ចន ។ ជុងហ្គុក ដាក់គូទអង្គុយចុះបរិភោគអាហារពេលព្រឹកឲ្យរួចរាល់មុននឹងទៅដល់ក្រុមហ៊ុនគឺចូលប្រជុំយកតែម្ដង។
« វូសៗ.... » ទៀតហើយ!! សម្លេងនេះកំពុងតែនៅជិតជើងគឺនៅជិតប្រកៀកគ្នានឹងកែងចឹងអ្នកកម្លោះម៉ាហ្វៀរូបសង្ហានេះឯង។ ជុងហ្គុក សង្គ្រឺតជើងធ្មេញដៃដែលចាប់ស៊មនិងកាំបិទមុននេះក៏ក្ដាប់ជាប់ធ្វើមុខមាំទាំងដែលក្នុងចិត្តកំពុងក្ដៅឆេវសឹងតែរលាយរលត់។
« អ្នកបម្រើ!!!! » ជុងហ្គុក ស្រែកហៅអ្នកបម្រើនៅផ្ទះធំឡើងខ្ទរសម្លេងខ្លាំងៗធ្វើឲ្យពួកនាងនិងអង្គរក្សភ័យបះដៃបះជើងនាំគ្នារត់មកមើលព្រាតថាចៅហ្វាយរបស់ពួកគេកើតអ្វី ?
« លោក....លោកប្រុសមានការអ្វីដែលបាទ ?? » អង្គរក្សប្រុសម្នាក់បន្លឺឡើងសួរគេតែភ្លាមនោះក៏ចាប់បានសម្លេងកូនឆ្កែតូចកំពុងតែព្រូស 'វូសៗ' នៅជិតជើងរបស់ ជុងហ្គុក ។ អញ្ចឹងតើបានជាចៅហ្វាយរបស់ពួកគេស្រែកហៅខឹងមួរម៉ៅកាត់ព្រឹកបែបមើលទៅក្ដៅស្លឹកត្រចៀកងុំហើយ។
« មើលឆ្កែយ៉ាងម៉េច ?? បានប្រលែងវាឲ្យរត់ប្រសេចប្រសាចទាំងព្រឹក ?? ឆាប់មកចាប់វាចេញពីមុខយើងភ្លាម!! » ជុងហ្គុក ស្រែកសម្លុតបញ្ជាទាំងសម្លេងមាំធំបែបមនុស្សខឹងក្រោធខ្លាំង ទើបពួកគេប្រញាប់ប្រញាលចូលមកយកឆ្កែចេញ។
YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021