⚠️ smut warning ⚠️
សូមទោសទុកជាមុនរាល់ពាក្យសម្ដីមិនសមរម្យជុងហ្គុក ឡើងមកតាមរាងតូចដោយដេញអ្នកបម្រើឲ្យបំបែកគ្នាចេញទៅធ្វើភារកិច្ចរបស់ខ្លួនវិញឲ្យអស់។ ឡើងមកដល់បន្ទប់នាយក៏មូលគន្លឹះទ្វារបើកចូលទៅតែម្ដងនេះគេមិនបានចាក់សោរចោលខ្លួនទេ។
ជុងហ្គុក បើកទ្វារចូលទៅយឺតៗនិងទាញបិទវិញតិចៗដើរសម្ដៅទៅគ្រែរកក្មេងតូចដែលកំពុងសង្ងំយំមិនឮសម្លេងព្រមទាំងទាញភួយឃ្លុំជិតឈឹងរួញខ្លួនចូលគ្នាដូចជាកូនកណ្ដុរអញ្ចឹង។
« ថេថេ!! » រាងក្រាស់បន្លឺឈ្មោះគេឡើងតិចៗនិងសម្លេងស្រាលស្រទន់បំផុតមិនដូចជាគំហកនៅខាងក្រោមមុននេះឡើយ។ នាយដាក់ខ្លួនចុះយឺតៗទៅអង្គុយលើពូកផ្ដេកខ្លួនគេងក្បែរគេដែលកំពុងសង្ងំគេងយំក្នុងភួយបែរខ្នងដាក់នាយ។
« ថេយ៍!! បងសូមទោស » ជុងហ្គុក ខិតចូលទៅជិតលើកដៃអោបចង្កេះនាយតូចជាប់និងនិយាយលួងលោមគេសូមទោសគេដោយដឹងខុសដែលនាយស្រែកគំហកដាក់គេខ្លាំងៗមុននេះ។
«.....» គ្មានការឆ្លើយតប*
« អូនខឹងនឹងបងមែនទេ ? បងស្ដីថាឲ្យអូនមុននេះក៏ព្រោះតែបងបារម្ភប៉ុណ្ណោះ បងមកពីធ្វើការឆ្ងាយហត់អស់កម្លាំងមកដល់ក៏បាត់អូនមិនឲ្យបងបារម្ភនិងខ្លាចយ៉ាងម៉េចនឹងកើត ?? បងសូមទោសណា៎កូនខ្លាឃ្មុំតូចសំណព្វចិត្តរបស់បង!! » ជុងហ្គុក លួងលោមរាងតូចទាំងសម្ដីផ្អែមពិរោះស្រទន់មិនគ្រតគ្រាត មិនសោះកក្រោះធ្វើឲ្យគេយំលើសដើមព្រោះតែពាក្យលួងលោមរបស់នាយ។ រាងក្រាស់ក៏ដាក់ចង្ការទៅលើស្មា ថេយ៍ និងទាញភួយដែលគ្របដណ្ដប់រាងកាយតូចនោះចេញបង្ហាញឲ្យឃើញមុខតូចច្រមិចដាបទៅដោយទឹកភ្នែកពាសពេញផែនថ្ពាល់ក្រពុំ។
« ថេយ៉ុង....!! អូនសម្លាញ់ » នាយក៏ហៅឈ្មោះគេម្ដងទៀតពេលដែលរាងតូចមិនព្រមនិយាយរកហើយថែមទាំងទាញភួយយកទៅគ្របមុខវិញទៀតផង។
« បងសូមទោសពិតមែនណា៎!! បងសន្យាថាថ្ងៃក្រោយបងឈប់ស្រែកដាក់អូនទៀតហើយកុំយំអី បងសូមទោសៗៗៗ សូមទោសពិតមែន » ជុងហ្គុក និយាយពាក្យសូមទោសដដែលៗមិនឈប់ព្រមទាំងទាញនាយតូចឲ្យបែរមុខមកប្រឈមនឹងមុខនាយ កាន់តែសូមទោសសម្លេងយំរបស់រាងតូចកាន់តែបន្លឺខ្លាំងឡើងបន្ថែមទៀត។
YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021