ភាគទី២១: ឯងពង្វក់ប្រពន្ធយើង

8.2K 544 7
                                    

សម្រឹបជើងរបស់រាងតូចរូបស្រស់ព្រមជាមួយនិងសម្រឹបជើងរបស់អ្នកកម្លោះម៉ាហ្វៀរូបសង្ហាក៏បោះចូលមកខាងក្នុងហាងលក់សត្វឆ្កែដែលនៅទីនេះសម្បូទៅដោយកូនឆ្កែស្អាតៗព្រូស 'វូសៗ' ជាច្រើនក្បាល។

«មិនបាច់ចូលទៅដល់ក្នុងទេបងថ្លង់ឆ្កែព្រូសណាស់» ជុងហ្គុក ឈប់ត្រឹមកន្លែងសាឡុងក្នុងហាងសម្រាប់អង្គុយលើកដៃមករុកត្រចៀកធ្វើទឹកមុខពិបាកមើលចេញមកច្បាស់ៗ ថានាយមិនចង់ចូលទៅដល់ខាងក្នុងពេកនោះទេ។

« អៅ ? ក៏បានចុះនរណាអ្នកទៅយកវាមកឲ្យអូន ?»

«ឯង!! ទៅយកឆ្កែដែលប្រពន្ធយើងចង់បាននោះមក» ជុងហ្គុក បែរមកប្រាប់កូនចៅទើបពួកគេឱនគំនាបទទួលតាមការបញ្ជាដើរចូលទៅយកឆ្កែនៅខាងក្នុង។

« សួស្ដីលោកមកទិញឆ្កែមែនទេ ? » បុគ្គលិកនៅក្នុងហាងចេញមកសួរ។

« យើងចង់បានឆ្កែមួយក្បាលនេះឲ្យចៅហ្វាយតូចរបស់យើង!! មួយក្បាលនេះថ្លៃប៉ុន្មាន ? »

«សូមទោសផងលោកតែឆ្កែនេះមានគេកក់ទុករួចហើយ» នាងជាបុគ្គលិកក៏ឱនគំនាបសូមទោសនាយព្រោះថានាងមិនអាចលក់វាឲ្យទៅគេបានទេ ព្រោះមានអ្នកកក់វាទុកមុនបាត់ទៅហើយ។

« ប៉ុន្តែចៅហ្វាយតូចយើងចង់បាន ឆាប់លក់ភ្លាមមកតម្លៃប៉ុន្មានក៏ចៅហ្វាយធំយើងឲ្យដែរ » ពួកគេទាំងពីរបន្តប្រកែកគ្នាពីរឿងលក់កូនឆ្កែតូចនេះរហូតឮដល់ត្រចៀកម្ចាស់ហាងដែលនៅកន្លែងគិតលុយក្បែរៗនេះឯង។

« នេះមានរឿងអី ? »

« ម៉ាដាម...គឺប្រុសម្នាក់នោះគេចង់បានកូនឆ្កែមួយក្បាលនេះប៉ុន្តែវាមានគេកក់ទុកមុនហើយ »

« អាចង្រៃអើយ!! ហើយឬនៅយើងថ្លង់ណាស់វើុយ » ជុងហ្គុក ស្រែកជេរឡើងផ្អើលអ្នកនៅខាងក្នុងហាងសត្វឆ្កែសង្រ្គឺតជើងធ្មេញខាំក្រតៗព្រោះតែចាំអ្នកជាកូនចៅទៅរើសយកសត្វឆ្កែមកយូរនោះយូរ។

« ជុង...បងកុំស្រែកទៅមើលផ្អើលគេអស់ហើយ »

« តែបងថ្លង់ណាស់ » នាយបញ្ចេញអាការៈនៅមិនស្រណុកក្នុងខ្លួនព្រោះតែសម្លេងសត្វឆ្កែព្រូសមិនស្ងាត់ ចង់ស្រែកបន្តិច ដាល់ជញ្ជាំងធាក់តុកៅអីបន្តិច តាមចិត្តម៉ួម៉ៅចង់តែស្រែកប្រាប់អាសត្វឆ្កែទាំងនោះឲ្យស្ងាត់ទេគេថ្លង់ខ្លាំងណាស់ឈប់ព្រូសទៅ !!

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now