ភាគទី៦៨: ទោះបីបងភ្លេចប៉ុន្តែប្រពន្ធរបស់បងនៅចាំ

3.9K 294 9
                                    

យប់ជាងនេះបន្តិច ជុងហ្គុក ក៏បានត្រឡប់មកដល់ភូមិគ្រឹះវិញក្រោយពីចេញទៅធ្វើការតាំងពីព្រឹក តែព្រឹកមិញនេះមុននឹងចេញក៏នាយមិនភ្លេចរៀបចុះដាក់ឲ្យប្រពន្ធសម្រាកដែរព្រោះគេក្អួតឡើងបាក់កម្លាំងអស់រលីងហើយ។ ចូលមលដល់ខាងក្នុងមិនឃើញមាននរណានៅនោះទេស្ងាត់ឲ្យឈឹងតែម្ដង នាយងាកឆ្វេងងាកស្ដាំសម្លឹងរកមើលប្រពន្ធនិងកូនប៉ុន្តែមិនឃើញ ក៏បោះជំហ៊ានឡើងទៅរកខាងលើ។

« ទៅណាអស់ហើយ ?? ប្រពន្ធសម្លាញ់!! អូននៅក្នុងបន្ទប់មែនទេ ?? » ជុងហ្គុក ឡើងមកដល់ខាងមុខបន្ទប់ក៏លើកដៃគោះទ្វារនិងសួរក្រែងលោ ថេយ៍ កំពុងតែងូតទឹកប៉ុន្តែមិនមាននរណាឆ្លើយតបសោះ។

« ជេហ្យុន!! កូននៅខាងក្នុងហ៎េស ?? » នាយក៏សាកហៅម្ដងទៀតតែនៅតែគ្មានអ្នកឆ្លើយដដែលទាំងប៉ាតូចទាំងកូនមិនដឹងជាបាត់ទៅណាអស់នោះទេ។

ជុងហ្គុក សម្រេចចិត្តចុះមកខាងក្រោមវិញដើម្បីឲ្យអ្នកបម្រើជួយរកតែចុះមកដល់សូម្បីតែអង្គរក្សឬក៏អ្នកនៅផ្ទះបាយក៏គ្មានដែលតើពួកគេបាត់ទៅណាអស់ហើយ ??

« ថេយ៍ ឆាប់ចេញមកកុំលេងបិទពួនជាមួយបងឲ្យសោះណា៎!!...ជេហ្យុន កូននៅឯណាឮប៉ាហៅទេ ??» ជុងហ្គុក អើតរកមើលគ្រប់កន្លែងខាងក្នុងអស់ហើយនៅតែមិនឃើញដដែលរួចក៏ដើរចេញមករកនៅសួនច្បារខាងក្រៅហើយក៏នៅតែមិនឃើញទៀត។

« ទៅណាអស់ហើយអញ្ចេះ ?? ជុនហូ...ហាន់ស៊ូ ពួកនៅឯណាឮយើងហៅទេ ?? » ជុងហ្គុក ក៏ស្រែករកជំនិតរបស់នាយម្ដងប៉ុន្តែគ្មានអ្នកឆ្លើយតបជាមួយនាយឡើយ។ ដោយរកមិនឃើញនាយក៏យកទូរស័ព្ទចុចខលទៅរក ថេយ៍ ប៉ុន្តែខលទៅជាច្រើនលើកច្រើនសារក៏គ្មានអ្នកលើកដែរ។

ភ្លាមនោះភ្លើងខាងក្នុងបរិវេណភូមិគ្រឹះទាំងមូលក៏ត្រូវបានកាត់ផ្ដាច់ចោលទាំងអស់ធ្វើឲ្យ ជុងហ្គុក ស្រវ៉ាងមើលអ្វីមិនឃើញព្រោះទីនេះវាងងឹតខ្លាំងណាស់។

« នរណា ?? ឆាប់ចេញភ្លាមមក » ជុងហ្គុក ស្រែកសួរឡើងពេលឮសម្រឹបជើងមនុស្សរត់កាត់ខាងក្រោយខ្នងរបស់នាយជាន់ស្លឹកឈើគ្រាមស្ងួតឮសូរ "ក្រឹបៗ" ធ្វើឲ្យនាយងាកចុះងាកឡើងរកមកមើលគ្រប់ជ្រុងជ្រោយ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now