ភាគទី៣៥: អត់ទេ....កូនខ្ញុំ

6K 451 9
                                    

ក្រោយពីលោក ឆ័យ បានដាច់ដង្ហើមចុងក្រោយរបស់គាត់ស្លាប់បាត់ទៅ ជុងហ្គុក ក៏ឡើងទៅខាងលើបន្ទប់ដើម្បីរកកូនស្រីលោក ឆ័យ ព្រោះនាងអាចនឹងនៅខាងលើក៏ថាបាន។

« បន្ទប់មួយណាទៅ ? » នាយក្រឡេកឆ្វេងក្រឡេកស្ដាំរកមើលមួយបន្ទប់ៗមុននឹងដើរសម្ដៅទៅរកបន្ទប់ចុងគេបង្អស់ បើកទ្វារឡើងពន្លឺភ្លើងខាងក្រៅក៏ចះចូលទៅខាងក្នុងបំភ្លឺឲ្យឃើញនាងតូចល្អិតកំពុងដេកយំនឹងឥដ្ឋដោយមានចំណងចងជាប់។

« យូណា....!! » ជុងហ្គុក ដើរចូលទៅរកនាងមុននឹងងាករកមើលអ្វីមួយដើម្បីកាត់ខ្សែចំណងជាប់ខ្លួននាងចេញ។ ភ្លាមនោះនាយក៏ឃើញកូនកាំបិទតូចមួយនៅលើតុជិតដៃទើបនាយរហ័សយកវាមកកាន់និងអារខ្សែចេញពីខ្លួនរបស់ យូណា។

« លោ...លោក ចន ហ្អឹកៗ » ពេលដែលចំណងរបូតចេញពីខ្លួនអស់នាងតូច យូណា ក៏រុលខ្លួនចូលមកអោបនាយយ៉ាងស្អិតព្រមទាំងយំឲ្យសសឹកដោយសារតែភាពភ័យខ្លាចដាក់គេទៀតផង។

« លែងអីហើយនាងឈប់យំទៅ » ជុងហ្គុក និយាយលួងលោមនាងឯដៃក៏ចង់លើកអោបនាងវិញដូចគ្នា ប៉ុន្តែនាយធ្វើបែបដូចជាមិនគម្បីឡើយដែលនាយមានប្រពន្ធរួចទៅហើយនោះ តែបែរជាមកឱអោបលួងលោមមនុស្សស្រីផ្សេងទៅវិញ។

« ខ្ញុំខ្លាចណាស់ ហ្ហឹកៗ...ជួយខ្ញុំផងទៅ ហ៊ឺ....» យូណា យំកាន់តែខ្លាំងឡើងៗឯដៃក៏រឹតបន្តឹងអោប ជុងហ្គុក ជាប់មិនលែងព្រមទាំងខ្ញាំជាយអាវរបស់នាយជាប់សឹងតែរហែកទៀតផងខ្លួនក៏ញ័រទទ្រើកដោយសារតែការយំ។

« យូ....យូណា ដឹងខ្លួនឡើង » យំសុខៗនាងល្អិតក៏សន្លប់បាត់មាត់ឈឹងនៅក្នុងដៃរបស់ ជុងហ្គុក នាយក៏ចាប់ទ្រនាងនិងទះថ្ពាល់របស់នាងតិចៗ។

« ហើុយ.....ហាឡូ ជុនហូ ឯងនៅឯណា ?? ហៅឡានពេទ្យមកវីឡា ឆ័យ ឲ្យយើងឥឡូវនេះមក » ដោយអស់ជម្រើសនឹកគិតធ្វើអ្វីមិនចេញជួយមិនទាន់ នាយក៏ខលទៅរកជំនិតឲ្យគេហៅឡានមកឲ្យនាយ ព្រោះបើឲ្យនាយនិយាយជាមួយពេទ្យគឺមិនសូវត្រូវធាតុគ្នាទេ។

"បាទៗ...ចៅហ្វាយកើតអ្វីមែនទេទាន ??"

« យើងគ្មានកើតស្អីទេហៅឡានពេទ្យមកឲ្យលឿនៗមក»

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now