ភាគទី៧៨: រឿងប៉ុណ្ណឹងគ្មានអីពិបាកទេ!!

3.2K 202 1
                                    

« ព្រមចុះចាញ់ហើយចាកចេញទៅឲ្យឆ្ងាយពីជីវិតគ្រួសារយើងទៅ » ជុងហ្គុក នៅតែបន្តភ្ជុងកាំភ្លើងចំ ចាងអីុន ដដែលទាំងមិនទាន់បាញ់នៅឡើយ ព្រោះនាយយល់ថាជាបងប្អូនជីដូនមួយជាប់សាច់ឈាមនឹងគ្នាមិនគួរណាលើកដៃសម្លាប់គ្នាដណ្ដើមទ្រព្យសម្បត្តិរបស់លោក ចន ដែលបន្សល់ទុកមិនទាន់ចែកគ្នានោះទេ។

« គិតហ៎េសថាយើងព្រមចុះចាញ់ដោយងាយៗហើយទុកឲ្យឯងមានក្ដីសុខនោះ!! » ចាងអីុន ងើយសម្លឹងមុខរបស់ ជុងហ្គុក និងញញឹមចុងបបូរមាត់ដាក់អ្នកម្ខាងទៀតទាំងមិនខ្លាចរអារ។

« ឯងគិតថាបំផ្លាញជីវិតនិងក្ដីសុខអ្នកដ៏ទៃវាល្អសម្រាប់ឯងណាស់ឬ ?? »

« អូហូ!! នេះមែនទេ ចន ជុងហ្គុក ? ចេះនិយាយពាក្យបែបហ្នឹងដែល កើតជាមនុស្សមានចិត្តធម៌តាំងពីពេលណាន៎រ ? មិនដែលដឹងសោះ!! » ចាងអីុន

« ធ្វើខុសចេះកែកំហុសវាជារឿងដែលល្អប្រសើរ »

« ចិត្តធម៌មេត្តាដល់ហើយមិនដូចជាមនុស្សឃោឃៅលើកដៃសម្លាប់មនុស្សឆៅៗដូចពីមុនសោះ!! មិនដឹងថាឥត្ធិពលរបស់អាក្មេងនោះវាអស្ចារ្យកម្រិតណាទៅ ទើបបានជាកែប្រែបិសាចដ៏អាក្រក់ដូចជាឯងបាន » នាយនៅតែបន្តដៀមដាមផ្លែផ្កាឥតឈប់ឈរ ហើយពាក្យសម្ដីរបស់ ចាងអីុន និយាយទាំងប៉ុន្មានក៏បានធ្វើឲ្យរាងតូចដែលនៅក្បែរនោះបានឮគ្រប់យ៉ាង ហើយក៏កើតជាចម្ងល់ឡើងមកថាខ្លួនគេមានអ្វីពិសេសមែនទេទើបអាចកែប្រែប្រវត្តិមិនល្អរបស់ ចន ជុងហ្គុក បានបែបនេះ!!

« មែន!! មានតែគេម្នាក់ប៉ុណ្ណោះដែលអាចកែប្រែជីវិតនិងប្រវត្តិមិនល្អរបស់យើងបានគ្រប់យ៉ាង!! » ពាក្យពេជន៍ចេញពីចិត្តបង្កប់ទុកអស់មកជាយូរក៏បានលើកឡើងស្រែកក្ដែងៗឲ្យ ថេយ៉ុង ឈរស្ដាប់ទាំងភ្លឹកភ្លាំងមិនដឹងខ្លួន។

« គ្មាននរណាអាចមកកែប្រែយើងក្រៅពីគេបានទេ!! ហើយឯងក៏គ្មានសិទ្ធិហៅប្រពន្ធរបស់យើងបែបនេះបានដែល លី ចាងអីុន!! » ដោយសារមុននេះ ចាងអីុន បានហៅរាងតូចរបស់នាយមិនពីរោះស្ដាប់មិនគួរឲ្យចង់ឮ ជុងហ្គុក ក៏រុញកាំភ្លើងផ្អឹបជាប់កណ្ដាលថ្ងាស់របស់គេកាន់តែខ្លាំងទាំងខឹងក្រោធ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now