បន្ទាប់ពីអ្នកស្រី ចន រៀបចំឲ្យ ថេយ៍ ញ៊ាំបបររួច ជីមីន ក៏បានត្រឡប់មកវិញដោយយកសម្លៀកបំពាក់មកឲ្យគេផ្លាស់ប្ដូរ ព្រោះសម្លៀកបំពាក់ដែលគេពាក់កាលពីយប់គឺប្រលាក់ឈាមរបស់ ជុងហ្គុក អស់ទៅហើយ។ នៅបានប្រហែលជាងកន្លះម៉ោងអ្នកស្រី ចន ក៏សុំគេត្រឡប់ទៅវិញមុន ព្រោះទុកចៅចោលនៅជាមួយអ្នកបម្រើនៅឯភូមិគ្រឹះឯណោះថ្ងៃជាងនេះបន្តិចគាត់នឹងមកម្ដងទៀត តែមុននឹងទៅក៏គាត់មិនភ្លេចឆ្លៀតចូលទៅមើល ជុងហ្គុក ដូចគ្នាទើបឲ្យនាយ ហាន់ស៊ូ ជូនត្រឡប់ទៅភូមិគ្រឹះវិញ។
« ដើរមួយៗទៅ » ជីមីន គ្រា ថេយ៍ មករកគ្រែអ្នកជំងឺក្រោយពេលដែលផ្លាស់ខោអាវឲ្យគេរួច។
« ជីមីន!! យើងចង់ទៅមើល ជុងហ្គុក តើគាត់មិនអីទេមែនទេ ?? »
« ប៉ុន្តែស៊ឺរ៉ូមឯងនៅមិនទាន់អស់នោះទេ ថេយ៍!! »
« ណាៗ...យើងលែងអីហើយជូនយើងទៅមើលគាត់បន្តិចទៅ!! » ថេយ៉ុង ទទូចសុំមិត្តឲ្យជូនខ្លួនទៅមើលរាងក្រាស់ទាំងកាយវិការនិងទឹកមុខគួរឲ្យអាណិតរហូតដល់ ជីមីន ព្រម។
« ក៏បានៗ...ម៉ោះយើងជូនទៅ » ជីមីន ក៏យល់ព្រមជូនមិត្តទៅរក ជុងហ្គុក ដែលនៅរំលងបន្ទប់គ្នាមួយនេះឯង។
ថេយ៍ ដើរមកឈរពីមុខបន្ទប់រាងក្រាស់ទាំងទឹកភ្នែករលីងរលោង ពេលដែលប្រពន្ធចៅហ្វាយមកភ្លាមអង្គរក្សដែលឈរចាំឈាមនៅខាងក្រៅក៏បានរុញទ្វារបើកឲ្យ ថេយ៍ ចូលទៅខាងក្នុងជាមួយ ជីមីន។
« លែងទៅយើងដើរបាន!! អរគុណឯងច្រើនហើយ » រាងតូចប្រាប់ឲ្យអ្នកជាមិត្តឈប់គ្រាខ្លួនទៀតព្រោះគេអាចដើរខ្លួនឯងបានទើប ជីមីន ក៏ព្រមលែងនិងដាក់ឲ្យគេអង្គុយលើកៅអីក្បែរគ្រែរបស់ ជុងហ្គុក។
« មិនបាច់អរគុណទេ អញ្ចឹងឯងអង្គុយទីនេះនៅជាមួយគាត់ចុះយើងចេញទៅចាំនៅខាងក្រៅ »
« អឹម » ថេយ៍ ងក់ក្បាលបន្តិចរួចក៏ទាញដងដែក ដែលភ្ជួរស៊ឺរ៉ូមនោះមកជិតខ្លួនឯ ជីមីន ក៏បានចេញទៅវិញព្រោះមិនចង់រំខាននោះទេទុកឲ្យប្ដីប្រពន្ធគេនៅតែពីរនាក់ចុះ។
« ជុង!! » ថេយ៉ុង លើកប្រអប់ដៃរបស់រាងក្រាស់យកមកអោបក្រសោបដាក់លើថ្ពាល់ខ្លួនឯង បន្លឺហៅឈ្មោះបុរសជាទីស្រលាញ់ទាំងបង្ហូរទឹកភ្នែកតក់ៗដាក់លើខ្នងដៃរបស់គេ។
YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021