ភាគទី៥២: អាកូនរពិលរប៉ូច

5.7K 380 5
                                    

_3ឆ្នាំកន្លងផុតទៅ

រយៈពេលជាង 3ឆ្នាំមកនេះគ្រួសារដ៏កក់ក្ដៅតូចមួយរស់នៅក្នុងភូមិគ្រឹះដ៏សែនធំជាមួយគ្នាទាំងសប្បាយរីករាយក្ដីសុខនិងសុភមង្គលយ៉ាងពេញលេញ។ ពេលខ្លះក៏មានការឈ្លោះប្រកែកអន់ចិត្តនឹងគ្នាតិចតួចក៏ពិតមែន ប៉ុន្តែពួកគេក៏ចេះដោះស្រាយលួងលោមគ្នាដោយស្ងាត់ៗគ្មាននរណាម្នាក់ដឹងថាពួកគេកំពុងឈ្លោះគ្នានោះទេ។ មេគ្រួសារដ៏ល្អមួយរូបនិងជាសរសរដ៏រឹងមាំសម្រាប់ប្រពន្ធកូន នាយជាប្ដីតែងតែមើលថែយកចិត្តទុកដាក់ជាមួយអ្នកផ្ទះនិងចំណាយពេលវេលានៅជាមួយគ្នាជាច្រើនដោយមិនបានខ្វល់ពីអ្វីដែលកំពុងរញ៉េរញ៉ៃក្នុងជីវិតពួកគេឡើយ។

ចំណែកឯរឿងការងារវិញពេលនេះក្រុមហ៊ុនរបស់ ជុងហ្គុក ក៏កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ នាយបានពង្រីកទីផ្សារដ៏ធំមួយក្នុងប្រទេស អ៊ីតាលី ដើម្បីបើកលក់នូវស្រាក្រហមរបស់នាយចែកចាយពេញទីផ្សារឯណោះ។

+ភូមិគ្រឹះ Jeon

ទាយាទតូចរបស់ត្រកូល ចន ពេលនេះក៏ធំឡើងក្រោមការចិញ្ចឹមបីបាច់មើលថែពីលោកប៉ាទាំងពីរដោយក្ដីស្រលាញ់ថ្នាក់ថ្នមជាទីបំផុត។ ក្មេងតូចដែលទើបតែធំនិងចេះដើរចេះនិយាយពេលនេះគេក៏មានអាយុជិត 3ឆ្នាំទៅហើយសល់តែប៉ុន្មានថ្ងៃទៀតនឹងដល់គម្រប់ខួបអាយុ 3ឆ្នាំរបស់ ចន ជេហ្យុន ដែលត្រូវជាកូនប្រុសតែម្នាក់របស់ប៉ាៗរូបស្រស់និងប៉ាៗរូបសង្ហារនៃត្រកូល ចន។

« ប៉ាៗចាប់អូន..!! » ជេហ្យុន រត់ត្រេចុះត្រេឡើងពេញភូមិគ្រឹះខាងក្នុងទាំងមូលធ្វើឲ្យលោកប៉ារបស់គេដេញចាប់ទាំងហត់ស្ទើរធ្លាក់សួតអស់ទៅហើយ។

« ប៉ាហត់ណាស់អាកូនពូជឈប់រត់ទៅ »

+ផឹប

ដោយសារតែហត់បែកញើសខ្លាំងពេក ជុងហ្គុក ដែលជាប៉ាៗក៏ទម្លាក់ខ្លួនព្រូសដេកទៅលើស្មៅធ្វើឲ្យកូនតូចដែលរត់លេងមុននេះក៏បញ្ឈប់ភ្លាមៗងាកមុខទៅសម្លឹងប៉ាៗរបស់ខ្លួន។

« ប៉ា ហ្គុក ប៉ាៗ ?? » ជេហ្យុន រត់ទៅរកលោកប៉ាទាំងព្រួយបារម្ភពេលដែលឃើញលោកប៉ាជាទីស្រលាញ់ដេករៀបនឹងស្មៅយ៉ាងស្ងៀមស្ងាត់។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now