ភាគទី២៩: បងសុំតែមួយទេណា ??🔥

9K 486 5
                                    

⚠️Smut Warning⚠️
សូមទោសទុកជាមុនសម្រាប់ពាក្យសម្ដីមិនសមរម្យ។

ឡើងមកដល់បន្ទប់គេង ជុងហ្គុក ប្រាប់ឲ្យរាងតូចអង្គុយចាំគេសិននាយនឹងទៅបើកទឹកដាក់អាងរៀបចំទឹកក្ដៅដើម្បីឲ្យរាងតូចងូតសម្អាតខ្លួននិងរៀបចំឈុតគេងឲ្យនាយតូចទៀតផង។ ថេយ៉ុង អង្គុយស្ងៀមលើពូកតាមមើលកាយវិការយកចិត្តទុកដាក់ការមើលថែរបស់គេមកកាន់ខ្លួន នេះគេផុងស្រលាញ់ខ្លួនខ្លាំងដល់ម្លឹងឬ ?? គេមានមន្តស្នេហ៍ខ្លាំងមែនទេបានជាម៉ាហ្វៀដូចជាគេមកលង់ស្រលាញ់ខ្លួនដល់ថ្នាក់នេះ!!

« វូសៗ....!! » សម្លេងកូនឆ្កែតូចសំណព្វចិត្តក៏បន្លឺឡើងនៅពីមុខបន្ទប់របស់គេ ថេយ៍ ដើរទៅបើកទ្វារទើបឃើញកូនឆ្កែតូចនោះអង្គុយលាអណ្ដាតធ្វើទឹកមុខគួរឲ្យអាណិតនឹងសម្លឹងមកកាន់រាងតូចទាំងរលីងរលោង។ ថេយ៍ ក៏អាចស្មានដឹងបាត់ទៅហើយថាវាប្រាកដជានឹកខ្លួនមិនខានទើបរត់មករកដល់បន្ទប់បែបនេះ!!

« ឯងនឹកខ្ញុំមែនទេ ?? » ថេយ៉ុង បន្ទាបជង្គង់ចុះដល់ឥដ្ឋរួចក៏ចាប់លើកវាយកមកពរជាប់ខ្លួន។ យ៉ុនតាន់ ក៏លាអណ្ដាតលិតមុខម្ចាស់របស់វាធ្វើឲ្យគេរសើបសើចឡើងកក្អឹកពេញបន្ទប់។ ជុងហ្គុក ចេញមកពីបន្ទប់ទឹកវិញក្រោយពីរៀបចំអ្វីៗឲ្យរាងតូចហើយ មកដល់ក៏ឃើញគេលេងជាមួយកូនឆ្កែនៅខាងមុខបន្ទប់ល្មម។

« ថេយ៍!! ដាក់វាចុះហើយទៅងូតទឹកឥឡូវនេះ!!»

« ប៉ុន្តែវានឹកអូន!! »

« ចាំស្អែកចាំលេងក៏បានដាក់ចុះទៅម៉ោះបងបី »

« មិនបាច់ទេអូនដើរខ្លួនឯងបានតើ!! បងកុំបារម្ភពេកទៅមើល!!! » ថេយ៍ ដាក់វាចុះវិញងើបឈរឡើងឯរាងក្រាស់ក៏ទាញទ្វារបិទមិនឲ្យកូនឆ្កែនោះចូលមកទាន់នោះទេ។ នាយបម្រុងថានឹងលើកបីរាងតូចឡើងប៉ុន្តែគេមិនព្រមឲ្យនាយបីឡើយ។

« មិនឲ្យបារម្ភយ៉ាងម៉េច ?? អូនកំពុងតែពរពោះកូនបងហើយណា៎!! »

« មិនអីទេ!! អូនដើរបាន » ថេយ៉ុង ដើរមួយៗចូលបន្ទប់ទឹកព្រោះមិនចង់ឲ្យនាយបារម្ភកាន់តែខ្លាំង។

« ពេលហើយប្រាប់បងឮទេ !!? »

« អឹម!! អូនដឹងហើយ » ថេយ៉ុង ទាញទ្វារបន្ទប់ទឹកបិទបាត់ងូតទឹកសម្អាតខ្លួននៅក្នុងអាងទឹកក្ដៅឧណ្ហៗដែលរាងក្រាស់បានរៀបចំឲ្យ។ ឯ ជុងហ្គុក ក៏ដើរទៅរកតុធ្វើការរបស់នាយវិញ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now