ភាគទី១៦: វាមិនមែនជារឿងពិបាក

9.5K 559 2
                                    

    ឡានស្ព័រទំនើបរលើបរលោងពណ៌ខៀវស្រងាត់បរចូលមកក្នុងបវិវេណភូមិគ្រឹះដ៏ធំស្កឹមស្កៃនៃត្រកូល ចន ។ ជុងហ្គុក បញ្ឈប់ឡានចតនៅត្រង់កន្លែងដើមដោះខ្សែក្រវាត់ការពារសុវត្ថិភាពចេញទើបខិតចូលទៅដោះឲ្យរាងតូចតាមក្រោយ។ នាយរុញទ្វារខាង ថេយ៉ុង បើកចេញសិនរួចដាក់ឲ្យរាងតូចកើយកៅអីឡានទើបងាកមកបើកទ្វារខាងនាយ។

ជុងហ្គុក ដើរមកខាងកៅអីរាងតូចលូនចូលក្នុងឡានចាប់បីរាងកាយស្រាលដូចជាសំឡីចេញមកដើរឆ្ពោះចូលទៅខាងក្នុងភូមគ្រឹះដោយមានអ្នកបម្រើនិងមេដោះនាំគ្នាចេញមកទទួលចៅហ្វាយតាមទម្លាប់ពេលដែលគេមកភូមិគ្រឹះវិញ។

« លោកប្រុស..!! គេជាអ្នកណា ?? » គ្រាន់តែឃើញ ជុងហ្គុក បីមនុស្សប្លែកមុខចូលមកភ្លាមអ៊ំ យ៉ុង ដែលជាមេផ្ទះនៅទីនេះក៏សួរនាំឡើងព្រោះគាត់មិនដែលឃើញលោកប្រុសរបស់គាត់បីអ្នកណាចូលមកនោះទេ ធ្លាប់តែឃើញគាត់ចេញទៅក្រៅមានស្រីកំដរខាងក្រៅប៉ុណ្ណោះតែមកលើកនេះបីមនុស្សក្នុងដៃមកហើយថែមទាំងជាមនុស្សប្រុសទៀតផង។

« ក្មេងដែលខ្ញុំប្រាប់អ៊ំថ្ងៃមុនថាគេនឹងមកនៅទីនេះឆាប់ៗអ៊ំចាំទេ ?? »

« អរ...ចាំហើយៗ »

« អ៊ីចឹងអ៊ំជួយកម្ដៅស៊ុបមាន់ឲ្យផងខ្ញុំយកគេទៅខាងលើសិនហើយ »

« ចា៎លោកប្រុស » អ៊ំក៏នាំនាងៗដែលជានាក់ចាំជួយទៅផ្ទះបាយឯរាងសង្ហាក៏បី ថេយ៉ុង ឡើងទៅខាងលើបន្ទប់របស់នាយ។

_Dorm

នៅក្នុងបន្ទប់ធំទូលំទូលាយដែលជាបន្ទប់របស់ម៉ាហ្វៀរូបសង្ហាវាមានពណ៌ខ្មៅងងឹតទាំងគ្រែដេកទាំងការតុបតែងតែវាអំណាចសម្រាប់ពពួកម៉ាហ្វៀខ្លាំងណាស់។ ជុងហ្គុក បីកាយតូចមកដាក់នៅលើពូកធំទូលាយរបស់នាយថ្នមៗរួចទាញភួយមកដណ្ដប់ពីលើខ្លួនរបស់គេ។

_រីង~រីង

« ហាឡូ »

" ចៅហ្វាយ ខ្ញុំបានឲ្យគេទៅស៊ើបមកថាលោក លី ចាងអុីន នឹងមកលេងប្រទេសកូរ៉េក្នុងរយៈពេលមួយខែពេញទាន "

« វាមកធ្វើស្អី ?? មកយកឯកសារក្រុមហ៊ុនពីយើងទៀតមែនទេ? ? ហ៊ឹស...ច្បាស់ជាលោកពូឲ្យមកមិនខានមិនអីទេប៉ុណ្ណឹងសិនចុះយើងចេះចាត់ចែងហើយ » ក្រោយការសន្ទនាចប់ ជុងហ្គុក ក៏ចុចទូរស័ព្ទបិទភ្លាមចុះទៅខាងក្រោមដើម្បីយកស៊ុបក្ដៅៗមកឲ្យរាងតូចរបស់នាយញ៊ាំពេលដែលគេភ្ញាក់ដឹងខ្លួនឡើងវិញ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now