ភាគទី៥១: ចិត្តរឹងសិនចុះ

5.2K 386 10
                                    

+JJK GP

អគ្គនាយកក្រុមហ៊ុនរូបសង្ហាអង្គុយនៅក្នុង អូហ្វីស ធ្វើការរបស់ខ្លួនទាំងតប់ប្រមល់ធុញធប់ធ្វើអ្វីមិនចង់ចេញ ខួរក្បាលរបស់នាយមិនបានស្ដាប់បញ្ជានូវអ្វីដែលនាយហាមឃាត់ឡើយ នាយតែងតែនឹកគិតវិលវល់ជាមួយនឹងរឿងដែលរាងតូចបានសួរនាយកាលពីព្រឹកមិញនោះ។

« រឿងកន្លងហួស 4-5 ឆ្នាំហើយឯងមិនគួរគិតពីវាទៀតទេអាខួរក្បាលចង្រៃ!! » ជុងហ្គុក ខឹងម៉ួម៉ៅព្រមទាំងស្ដីបន្ទោសជេរប្រទេចថាឲ្យខួរក្បាលរបស់ខ្លួនឯង ប៉ុន្តែនាយមិនបានខឹងនិងបន្ទោសប្រពន្ធនាយដែលសួរពីរឿងនេះនោះទេ។ ប្រពន្ធនាយតែងតែល្អគ្រប់យ៉ាងនិងមានសិទ្ធិអាចសួរនាំពីរឿងរបស់នាយបានទាំងអស់ គេមាននាមជាប្រពន្ធអញ្ចឹងហើយរឿងអ្វីដែលទាក់ទងនឹងប្ដីប្រពន្ធត្រូវដឹងនិងសួរនាំឲ្យបានច្បាស់លាស់។

+flash back 5year ago

រឿងដែល ជុងហ្គុក លើកកាំភ្លើងបាញ់សម្លាប់សង្សារខ្លួនឯងគឺមកពីនាងគឺនាង លីម យូរី!! នាងក្បត់គេនាងលួចមានសាហាយស្មន់ទាំងដែលនាងមានគេរួចទៅហើយ។ នាងបោកប្រាស់ស្នេហាដំបូងរបស់ ជុងហ្គុក នាងព្យាយាមជួយសត្រូវរបស់ ជុងហ្គុក ទាំងដែលនាងគឺជាសង្សាររបស់គេផ្ទាល់ជាងរយៈពេល 2ឆ្នាំ!! នាងពិតជាល្ងង់ខ្លាំងណាស់ស្រីល្ងង់!!

ចុងក្រោយនាងក៏បកក្រោយត្រឡប់មករក ជុងហ្គុក វិញដដែលនៅពេលដែលប្រុសស្នេហ៍របស់នាងទាត់ក្បាលនាងចោល។ ទោះជានាងត្រឡប់មកវិញដើម្បីផ្សះផ្សាជាមួយ ជុងហ្គុក វិញយ៉ាងណាក៏ចរិករបស់នាងនៅតែមិនប្ដូរដែរ ប៉ុន្តែមកលើកនេះគឺនាងគេចមិនផុតពីការស្លាប់ទេ។ កម្លោះរូបសង្ហាវ័យ 19 ឆ្នាំហ៊ានលើកកាំភ្លើងបាញ់សម្លាប់សង្សារខ្លួនឯងដែលមានវ័យត្រឹមតែ 18 ឆ្នាំប៉ុណ្ណោះដោយសារតែនាងលួចយកឯកសារក្រុមហ៊ុននិងឯកសារទ្រព្យសម្បត្តិគ្រួសាររបស់គេទៅឲ្យសត្រូវរបស់គេនាងថ្លើមធំណាស់នាងសមតែស្លាប់បែបនេះហើយ សាកសមសម្រាប់នាងខ្លាំងណាស់។

ក្រោយពីនាងស្លាប់គឺគ្មានប៉ូលិសណាស៊ើបដឹងពីឃាតករទេមកទល់ពេលនេះរយៈពេលជាង 5 ឆ្នាំហើយឆ្នាំនេះ ជុងហ្គុក ក៏មានវ័យ 24 ជាងឆ្នាំដូចគ្នា។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now