ភាគទី១៣: បងឃោឃៅខ្លាំងណាស់

10.7K 618 3
                                    

រាងតូចច្រឡឹងសមជាមួយនឹងកម្លោះមាឌធំកម្ពស់ខ្ពស់ស្រឡះកំពុងតែដើរបណ្ដើរគ្នាចូលទៅរករោងចក្រផលិតស្រាដែលនៅខាងក្រោយអាគារក្រុមហ៊ុនជាមួយគ្នា។ នៅទីនោះបុគ្គលិកកំពុងនាំគ្នាញាប់ដៃញាប់ជើងរៀបចំស្រាដែលបានផលិតរួចដាក់ចូលទៅក្នុងកេះ។ Taehyung កាន់បញ្ជីឯកសាដើរមកជាមួយនិងរាងក្រាស់ដោយមានបុគ្គលិកផ្សេងទៀតដើរមកតាមពីក្រោយជាជំនួយ។

« ហឹម...លើកទី 1 ហើយដែលអូនមកកន្លែងនេះវាពិតជាធំខ្លាំងណាស់ម្នាក់ៗសុទ្ធតែពូកែៗ » ថេយ៍ សម្លឹងមើលទៅខាងក្នុងដែលពោរពេញទៅដោយអ្នកជំនាញខាងចម្រាញ់ស្រាដែលផលិតលាយចម្រុះគ្នាជាមួយស្រូវសាឡីនិងមានរសជាតិផ្សេងៗគ្នាជាច្រើនទៀត...។

« អូនចង់ចូលទៅខាងក្នុងទេបងនឹងប្រាប់ពីឈ្មោះស្រាទាំងនោះ!! » ជុងហ្គុក ងាកមកសួររាងតូចល្អិតដែលឈរក្បែរដៃទើប ថេយ៍ ឮហើយងក់ក្បាលជំនួសចម្លើយ។ រាងក្រាស់ក៏នាំនាយតូចចូលទៅមើលគេផលិតស្រាខាងក្នុងនិងនាំទៅមើលស្រាណាដែលបានផលិតរៀបចំដាក់តាំងរួចប្រាប់ទៅកាន់គេ។

« មួយនេះជា Wine រសជាតិទំពាំងបាយជូដែលត្រូវនាំចេញយកទៅក្រៅប្រទេសជាមួយនឹង soju នៅថ្ងៃស្អែកនេះអូនច្បាស់ជាស្គាល់ឈ្មោះស្រាទាំងនេះហើយមែនទេ ?? »

« អឹម...អូនស្គាល់ហើយ » ថេយ៍ និង
ជុងហ្គុក ក៏បន្តដើរទៅមើលនៅខាងមុខនិងនាំទៅកន្លែងដែលមានស្រាកំពុងរៀបចំផលិតបន្តបន្ទាប់ទៀត។ មើលរួច ថេយ៍ ក៏បានសុំចេញមកវិញមុនឯ
ជុងហ្គុក កំពុងនៅមើលបុគ្គលិកនិងអ្នកជំនាញមកពីស្រុកក្រៅដែលកំពុងផលិតស្រាផ្សេងៗទៀត។

ថេយ៉ុង បានចេញមកដល់កន្លែងបុគ្គលិករៀបចំស្រាក៏ឃើញភ្ញៀវប្រុសដែលជាអ្នកមានម្នាក់កំពុងដើរមើលស្រានៅក្នុងទូរនោះ។ ថេយ៍ ក៏ចូលទៅសួរនិងជួយណែនាំស្រាល្អៗទៅកាន់ភ្ញៀវប្រុសនោះទាំងទឹកមុខស្រស់ស្រាយតាមធម្មតា។

« លោកអាចសាកមួយនេះបានវាពិតជាល្អនិងមានរសជាតិឆ្ងាញ់ពិសា » ទោះជាគេមិនធ្លាប់ផឹកប៉ុន្តែគេក៏អាចទាយដឹងថាស្រាទាំងអស់នៅទីនេះច្បាស់ជាមានគុណភាពល្អនិងឆ្ងាញ់មិនខានទើបគេក៏ណែនាំវាទៅកាន់ភ្ញៀវប្រុសម្នាក់នោះ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now