ភាគទី៣៦: បងនៅតែជា kookie របស់អូន

6.2K 410 6
                                    

+New Day🌞
ព្រះអាទិត្យរះឡើងបំភ្លឺភពផែនដីសាជាថ្មីម្ដងទៀតបញ្ចាំងចូលមកខាងក្នុងបន្ទប់ធំទូលាយតាមចន្លោះបង្អួច។ រាងកាយតូចល្អិតកំពុងតែសង្ងំគេងនៅក្នុងវង្វង់ដៃរបស់ ជុងហ្គុក លក់ភ្លឹងយ៉ាងស្កប់ស្កល់បន្ទាប់ពីគេងមមើយំយប់មិញអស់ចិត្ត។

ជុងហ្គុក ភ្ញាក់ពីគេងមុនរាងតូចតាមទម្លាប់ដូចរាល់ដង នាយក៏ងាកទៅសម្លឹងក្មេងតូចដែលគេងខ្ទប់មុខនឹងផែនទ្រូងរបស់ខ្លួនដូចជាកូនឆ្កែអញ្ចឹង។

« កូនខ្លាឃ្មុំតូចរបស់បង » ជុងហ្គុក បន្លឺឡើងតិចៗទាំងស្នាមញញឹមលេចឡើងកាត់ព្រឹក ក្រសែភ្នែកមួយគូរបស់ខ្លួនក៏កំពុងតែសម្លឹងមុខតូចច្រមិចរបស់គេដូចគ្នា អត់នឹងខ្នាញ់មិនបាននាយក៏លោមុខសង្ហាខាបប្រលឹងទៅជិតមុខតូចៗដាក់បបូរមាត់ទៅថើបនៅលើខ្ទង់ច្រមុះស្រួចរបស់រាងតូចមួយខ្សឺតយ៉ាងតិចៗបំផុត ព្រោះតែខ្លាចរំខានការគេងរបស់គេទាំងព្រឹក។

ពេញមួយយប់គេនៅតែគេងយំខ្សឹកខ្សួលដាបទឹកភ្នែកជោគពេញផែនថ្ពាល់រលោងស្អាត ការយល់សប្តិមួយនោះវាធ្វើឲ្យគេគេងយំទាំងនៅនឹករលឹកភ័យខ្លាចមិនបាត់ទោះជាមាន ជុងហ្គុក នៅក្បែរនៅគេងអោបក៏ដោយ។ ភ្នែកតូចទាំងគូគឺហើមដក់ជាប់ស្នាមទឹកភ្នែកដែលបន្សល់កាលពីយប់មិញនោះ ឃើញបែបនេះ ជុងហ្គុក ក៏រាងស្លុតចិត្តខ្លាំងណាស់ដែរព្រោះគេមិនដែលឃើញរាងតូចស្រែកយំខ្លាំងដូចជាយប់មិញនេះពីមុនមកនោះទេ។

នាយលើកបាតដៃខាងស្ដាំរបស់ខ្លួនដាក់ទៅលើថ្ពាល់រាងតូចនិងប្រើម្រាមដៃមេផ្ដិតយកស្នាមទឹកភ្នែកនោះចេញពីក្រោមភ្នែកស្អាតរបស់រាងតូចតិចៗ។

« ហើមភ្នែកអស់ហើយ » និយាយបានប៉ុននេះរាងតូចល្អិតក៏បើកភ្នែកឡើងតិចៗទាំងពិបាក ព្រោះតែគេយំឡើងហើមភ្នែកបែបនេះប្រហែលជាពិបាកបើកបន្តិចហើយ។

« ជុង....?? » ថេយ៉ុង បើកភ្នែកឡើងគ្រាន់តែឃើញមុខរាងក្រាស់ភ្លាមនាយតូចក៏ចាប់ផ្ដើមរលីងរលោងម្ដងទៀតហើយ ព្រោះតែការយល់សប្តិពីយប់មិញវានៅវិលវល់ក្នុងខួរក្បាលលងបន្លាចគេឲ្យនៅខ្លាច ជុងហ្គុក នៅឡើយទេ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now