ភាគទី៥៣: ពរពោះកូនឲ្យបងទៀតមក🔥

6.9K 402 5
                                    

⚠️ Smut warning ⚠️
សូមទោសទុកជាមុនសម្រាប់ពាក្យសម្ដីលើសលុបនិងមិនសមរម្យ

រាងក្រាស់សម្លឹងចំកែវភ្នែកទាំងគូរបស់ប្រពន្ធដោយមិនព្រិចទើបដាក់បបូរមាត់ទៅផ្ដិតយកស្នាមថើបនិងរសជាតិពីបបូរមាត់នាយតូចដែលនៅខាងក្រោមទ្រូងមួយខ្សឺតទើបដកចេញវិញ។

« ប៉ុន្តែកូន!! បើកូនភ្ញាក់រករឿងបងគិតយ៉ាងម៉េច?? » ថេយ៍ លើកដៃទប់ទ្រូងរបស់ប្ដីដើម្បីកុំឲ្យនាយនៅខាងទម្លាក់ខ្លួនឱនមកកាន់តែជិត។

« កូនមិនភ្ញាក់ទេ....» ជុងហ្គុក និយាយខ្សឹបៗបញ្ចេញខ្យល់ក្បែរត្រចៀករាងតូចឯដៃក៏លើកទៅអង្អែលរាវឆ្កឹះឆ្កៀលផ្ទៃមុខតូចធ្វើឲ្យរាងល្អិតស្រេវស្រើបនឹងអ្វីដែល ជុងហ្គុក កំពុងធ្វើ។

« តែ...តែគឺអើ...!! » ថេយ៍ រអាក់រអួលនិយាយមិនចេញ ចិត្តមួយក៏មិនចង់ប្រកែកនឹងប្ដីឯចិត្តមួយទៀតក៏ចង់ហាមឃាត់ព្រោះខ្លាចកូនតូចរបស់ពួកគេភ្ញាក់មកស្រែកយំផ្អើលគេផ្អើលឯងទាំងយប់ពេលដែលរកពួកគេមិនឃើញ។

« ណា៎...ថេយ៍ ពរពោះកូនឲ្យបងទៀតមក!! » រាងក្រាស់ប្រើក្រសែភ្នែកស្រទន់ព្រមជាមួយនិងពាក្យសម្ដីបែបអង្វរកលួងលោមរបស់នាយកាន់តែធ្វើឲ្យរាងតូចប្រកែកនឹងសំណើររបស់អ្នកខាងលើមិនបាន។

« ហាស៎ ?? បង...បងចង់បានកូនទៀតមែនទេ ??» ក្រោយឮពីអ្វីដែលលោកប្ដីរបស់គេសុំ ថេយ៍ ក៏ភ្ញាក់ខ្លួនក្រញ៉ាងនេះប្ដីគេចង់បានកូនតូចៗទៀតឬ ?

« ត្រូវហើយកាន់តែច្រើនកាន់ល្អណាប្រពន្ធសម្លាញ់ » ជុងហ្គុក ញញឹមអស់ពីចិត្តពីថ្លើមរួចក៏ដាក់ចុងច្រមុះទៅញីលើថ្ពាល់ទន់រលោងរបស់គេ។

« គឺថា....ពួកយើងទៅបន្ទប់ផ្សេងវិញទៅ » ថេយ៉ុង លើកជើងស្រឡូនទាំងគូគៀបចង្កេះរបស់រាងក្រាស់ដៃក៏លើកឡើងទៅស្រាក់.ករបស់ ជុងហ្គុក បន្ថែមទៀត។ នាយជាប្ដីស៊កដៃចូលខាងក្រោមចង្កេះតូចចាប់ទ្រគេលើកឡើងថ្នមៗ មុននឹងយកដៃមកទ្រគូទវិញពរគេទៅកាន់បន្ទប់មួយទៀតដែលទំនេរនៅទល់ខាងមុខបន្ទប់របស់ពួកគេនេះឯង។

_ក្រាក

បន្ទប់គេងដែលទំនេរនៅទល់មុខបន្ទប់របស់ពួកគេក៏បានបើកចំហរឡើង ជុងហ្គុក ចូលទៅដល់ខាងក្នុងយកកែងជើងរុញទ្វារបិទមុននឹងពរប្រពន្ធរបស់នាយយកទៅដាក់នៅលើពូកថ្នមៗ ទើបនាយឡើងទៅសង្កត់ពីលើតាមក្រោយដាក់ក្បាលកើយដើមទ្រូងប្រពន្ធឯដៃក៏អោបចង្កេះគេជាប់។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now