+New Day 🌞
ព្រឹកនៃថ្ងៃថ្មី តាមពេលវេលាដដែលព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញរស្មីដើម្បីបំភ្លឺទៅដល់ភពផែនដីឲ្យមានពន្លឺស្រស់ចែងចាំង។ ក្មេងតូចមុខស្រស់គេងលង់លក់ទាំងនឿយហត់អស់កម្លាំងកំហែងនៅក្នុងរង្វង់ដៃរបស់មនុស្សប្រុសម្នាក់ទាំងភាពកក់ក្ដៅ គេងទាំងមិនចង់ភ្ញាក់មកសោះហើយ។ ជុងហ្គុក កម្រើកត្របកភ្នែកបើកឡើងយឺតៗទទួលយកថ្ងៃថ្មីដ៏ត្រចះត្រចង់បែរខ្លួនមកជំហៀងគេងសម្លឹងមើលផ្ទៃមុខរបស់រាងតូចដែលសង្ងំគេងនៅក្នុងដៃរបស់នាយយ៉ាងលង់លក់ស្រួលនោះ។
នាយញញឹមនឹងទឹកមុខពេលគេងមិនដឹងខ្យល់អីរបស់គេមើលទៅពិតជាគួរឲ្យខ្នាញ់ខ្លាំងណាស់ ទាំងស្អាតទាំងម៉ត់ចត់ពូកែនឹងការងារបែបនេះគេច្បាស់ជាស្រលាញ់ចង់តែលេបទុកក្នុងពោះមិនខានទេ។ ដៃក្រាស់ខ្មឹកក៏លើកទៅអង្អែលសាច់ថ្ពាល់ប៉ោងៗរបស់រាងតូច ទើបទម្លាក់បបូរមាត់ទៅថើបថ្ងាស់គេមួយខ្សឺតធំកាត់ព្រឹកទុកជា morning kiss ដ៏ផ្អែមល្ហែម។
« អ្ហឹម...!! » ថេយ៉ុង រើខ្លួនចេញពីការអោបរបស់រាងក្រាស់បន្តិចគេងបែរខ្នងដាក់នាយទើបអ្នកកម្លោះខាងនោះរុលចូលទៅគេអោបគេពីខាងក្រោយដាក់បបូរមាត់ទៅថើបសាច់ស្មានាយតូចខ្សឺតៗ។
« ក្រអូបណាស់ » ជុងហ្គុក បន្លឺឡើងខណៈត្របកភ្នែកតូចក៏បានបើកឡើងតិចៗ។ ថេយ៍ សន្សឹមៗងាកខ្លួនមកវិញគេងសម្លឹងមុខរបស់ ជុងហ្គុក ភ្លឹសៗធ្វើឲ្យអ្នកមើលគ្រឺតខ្នាញ់ចង់តែហក់ទៅសង្រ្គប់ត្របាក់លេបចូលពោះឥឡូវនេះឲ្យបាត់ទេតើ !!
« ខ្ញុំ.....»
« មានឈឺត្រង់ណាឬអត់ ?? »
« គឺផ្សាក្រហាយពិបាកគេងតែមិនអីទេ »
« មើល៍!! ឈឺកន្លែងណាបងសុំមើលបន្តិច »
« អេ៎...!! ជុង កុំអី » ពេលដែលរាងក្រាស់ងើបអង្គុយបម្រុងនឹងទាញភួយគេចេញតែនាយតូចក៏ក្ដោបភួយជាប់ក្រវីក្បាលបញ្ឈប់គេកុំឲ្យបើកមើលវាម្ដងទៀត។
« អៀនអី ?? បងឃើញអស់ហើយមិនបាច់លាក់ទេ » មិននិយាយច្រើនរាងក្រាស់ក៏ចាប់ទាញភួយដែលគ្របដណ្ដប់បិទបាំងកាយអាក្រាតរបស់ក្មេងតូចនោះចេញ ញែកជើងទាំងគូឲ្យឆ្ងាយពីគ្នាបន្តិចដើម្បីពិនិត្យមើលចន្លោះតូចដែលនាយបានប្រព្រឹត្តដាក់គេកាលពីយប់មិញនោះក៏ឃើញថាវារាងក្រហមតែម្ដង ឯអ្នកដែលត្រូវគេបើកមើលនោះក៏អៀនទាំងព្រឹកងាកមុខគេចចេញឲ្យគេមបើកមើលបានយ៉ាងសេរី។
YOU ARE READING
មន្តស្នេហ៍ Omega // j.jk x k.th
Romance"ពពោះកូនឲ្យបងទៀតមក" Main characters: Taekook Date : 7.April.2021