ភាគទី២៤: មិនឲ្យមីស្រីណាមើលទេ

7.7K 485 3
                                    

ក្រោយពីបញ្ចប់រាល់អ្វីៗហើយអស់និងស្រស់ស្រូបអាហារពេលព្រឹករួច គេទាំងពីរក៏នៅក្រុមហ៊ុនជាមួយគ្នា ជុងហ្គុក នៅបំពេញឯកសារឯ ថេយ៍ ក៏នៅទំនេរមិនធ្វើអ្វីទាំងអស់។ ដោយមិនចេះអង្គុយស្ងៀមនាយតូចក៏រំអុកសុំគេឲ្យចែករំលែកការងារមកឲ្យខ្លួនធ្វើខ្លះមិនចង់ជំទាស់ចិត្តរបស់គេច្រើន ជុងហ្គុក ក៏ព្រមឲ្យគេជួយធ្វើការបំពេញឯកសារជាមួយរហូតដល់ម៉ោងបាយថ្ងៃត្រង់ម្ដងទៀតក៏នាំគ្នាចេញទៅរកភោជនីយដ្ឋានក្បែរក្រុមហ៊ុននេះ។

« ថេយ៍ អូនចង់ញ៊ាំអី ? »

« យកដូចពេលនៅផ្ទះ »

« Okay អញ្ចឹងយក.....#### » ជុងហ្គុក ប្រាប់មុខម្ហូបឲ្យទៅបុគ្គលិកជាអ្នកកត់បញ្ជីដើម្បីទៅធ្វើអាហារសម្រាប់ពួកគេ។

_រីង!! រីង!!

ទូរស័ព្ទរបស់ ជុងហ្គុក រោទិ៍ឡើងនាយក៏លូកដៃចូលហោប៉ៅអាវខាងក្នុងដកទូរស័ព្ទយកចេញមកចុចទទួលលើកផ្អឹបនឹងត្រចៀកមុននឹងបន្លឺសម្លេងឡើងសួរទៅខ្សែរយៈម្ខាងទៀត។

« សួស្ដីលោក ឆ័យ »

"អ៎ូ!! លោក ចន ល្ងាចនេះខ្ញុំមានកម្មវិធីជប់លៀងបើកសម្ពោធក្រមហ៊ុនថ្មីខ្ញុំចង់អញ្ជើញលោកឲ្យមកចូលរួមជាភ្ញៀវកិត្តិយស បើមិនយល់ទាស់អីទេតើលោកអាចមកជាភ្ញៀវកិត្តិយសរបស់ខ្ញុំបានដែរទេ?"

« ប្រាកដជាបានស្រាប់ហើយខ្ញុំនឹងទៅចូលរួម!! »

"អរគុណខ្លាំងណាស់លោក ចន!! ជួបគ្នាល្ងាចនេះ" និយាយចប់ពួកគេក៏បិទទូរស័ព្ទទុករៀងខ្លួន។

« បងទៅណា ?? »

« គឺល្ងាចនេះលោក ឆ័យ ហ្យូមីន អញ្ចើញបងទៅចូលរួមកម្មវិធីបើកសម្ពោធក្រុមហ៊ុនថ្មីរបស់គាត់អូនចង់ទៅជាមួយឬអត់ ? »

« អត់ទេ!! មនុស្សច្រើនអូនមិនចូលចិត្តណាមួយបងក៏ដឹងថាអូនជាអី ?? »

« បងបិះនឹងភ្លេចទៅហើយ អូនមិនគួរនៅកន្លែងមនុស្សច្រើនទេ!! តោះអាហារមកហើយឆាប់ញ៊ាំទៅ » ក្រោយពីគេលើកអាហារមកដល់តុអ្នកទាំងពីរក៏នាំគ្នាអង្គុយញ៊ាំនិយាយគ្នាលេងតែពីរយ៉ាងមានក្ដីសុខ។ ក្រោយពីញ៊ាំហើយអស់ទើបនាំគ្នាគិតលុយរួចក៏ត្រឡប់ទៅក្រុមហ៊ុនវិញ។

មន្តស្នេហ៍ Omega // j.jk x k.thWhere stories live. Discover now