“មានរឿងអី?” សម្លេងអ៊ូអរពេញបរិវេណសាលារៀននៅចំកណ្តាលទីក្រុងសេអ៊ូលដែលជាសាលាកូនលំដាប់អភិជនមករៀននៅសាលមួយនេះ។អ្នកណាៗក៏ដឹងថាសាលាមួយនេះជាសាលាមួយដែលល្អ ភាគច្រើនសុទ្ធតែជាសិស្សពូកែនិងកូនអ្នកមាន ហើយក៏សម្បូរទៅដោយសិស្សស្ទាវៗដែលចូលចិត្តbullyសិស្សប្រុសស្រីណាដែលមានសភាពទន់ខ្សោយជាងខ្លួន។
“ថេសា បានហើយឈប់ទៅ” មិត្តស្រីៗរបស់នាងព្យាយាមចាប់ទាញរាងកាយរបស់នាងដែលកំពុងតែប្រតាយប្រតប់ជាមួយនិងក្មេងប្រុសម្នាក់ដែលមានអាយុប្រហាក់ប្រហែលគ្នា អត់ទេសត្រូវនិយាយថាបងដល់ទៅបីឆ្នាំ តែរាងតូចចូលចិត្តហៅស្មើរ។
អ្នកណាក៏ដឹងពេញមួយសាលារៀន ថាអ្នកទាំងពីរមិនដែលមានពេលត្រូវគ្នាម្តងណាទេ ឲ្យតែជួបគ្នាដឹងតែមានរឿងឈ្លោះឬក៏បង្ករជម្លោះវាយតប់គ្នាផ្អើលអស់លោកគ្រូអ្នកគ្រូជាដើម។
អាសូរតែគ្នាជាមួយស្រីគ្នាឯងទៅមិនថាទេ តែនេះគឺជាមួយនិងក្មេងប្រុសដែលមានសាច់សរទន់រលោងស្អាត ប្រៀបបានដូចជារាងកាយរបស់មនុស្សស្រី សក់ក្បាលខ្មៅគ្រប បបូរមាត់ស្តើងតូចពណ៌ផ្កាឈូកគួរឲ្យចង់ថើប។
“លេងយើងអាឆ្គួត...ប្រាប់ថាឲ្យលេង” ថេសា ស្រែកដោយការឈឺចាប់ដែលមិនអាចធ្វើស្អីក្មេងប្រុសនោះបាន។
ទាំងដែលជានាងនិងហើយដែលតែងតែបង្កររឿងជាមួយនិងកម្លោះតូចរហូត បង្កើតជាវាយតប់គ្នាជារៀងរាល់ថ្ងៃ
ក៏ប៉ុន្តែគ្មានអ្នកណាគិតថាជានាងនោះទេដែលជាអ្នកផ្តើមមុនគេ ព្រោះគេគិតថានាងជាទេពអប្សរមិចនិងអាចដើររករឿងគេផ្តេសផ្តាសបានទៅ កំហុសគ្រប់យ៉ាងគឺធ្លាក់ទៅលើក្មេងប្រុសម្នាក់នោះទៅវិញទេ។
“យើងមិនលេង...នាងនិងហើយដែលមកធ្វើបាបយើងមុន” សម្លេងស្រួយតូចៗដូចជាស្រកាកែវ មិនត្រឹមតែប៉ុណ្ណោះក្មេងតូចម្នាក់នោះរឹតកម្លាំងដៃចាប់បោចសក់របស់នាងខ្លាំងលើសដើម មិនព្រមបន្ថយកម្លាំងសូម្បីតែបន្តិច។
“ថេយ៉ុង! បានហើយឈប់ទៅ” មិត្តភក្តិរបស់ថេយ៉ុងមកជួយប្រលេសដៃចេញពីក្បាលរបស់នាង ខ្លាចថារឿងនេះដឹងលែដល់នាយកសាលាម្តងទៀត