✨ភាគ៣២: ព្យាយាម!!✨

310 28 0
                                    


        រាងប្រលប់បន្តិចទើបជុងហ្គុកបើកឡានមកដល់ភូមិគ្រឹះរបស់ខ្លួន ដោយសារតែចម្ងាយពីខុនដូររបស់នាយដែលចាប់ថេយ៉ុងទុកឃុំឃាំងរាងនៅឆ្ងាយបន្តិចទើបនាយធ្វើដំណើររាងយូរគួរសម។

“បងជុង! មកវិញហើយហ្ហេស?” ជីមីន ជាអ្នកដែលនៅចាំផ្ទះគ្រប់ពេលដែលជុងហ្គុកមិននៅគឺគេនេះហើយជាអ្នកមើលការខុសត្រូវលើផ្ទះនិងអ្នកបម្រើទាំងអស់។

“អឹម! មានអ្វីញ៉ខ្លះនិង? បងឃ្លានខ្លាំងណាស់”
ជុងហ្គុក ប្រៀបដូចជាមនុស្សអត់បាយប៉ុន្មានថ្ងៃនៅពេលដែលបើកទូទឹកកកក្រែងលោអាចមានអ្វី ទ្រាប់ពោះបានខ្លះ តាំងតែពីយប់មិញរហូតមកដល់ពេលនេះជុងហ្គុកឃ្លានសឹងតែដាច់ក្រពះទៅហើយអស់កម្លាំងធ្វើការងារយប់ពេញមួយយប់ទៅហើយ បានមួយគ្រាប់ក៏មិនទាន់ចូលពោះថែមទៀត។

“អូនបានទុកនៅក្នុងទូរទឹកកកនិងហើយ បើបងចង់ ញ៉ាំអាចយកទៅកម្តៅអាចញ៉ាំបានហើយ” ជីមីន សង្កេតមើលអាការ:បងប្រុសគេប៉ុន្មានថ្ងៃមកនេះឃើញថាជុងហ្គុកចេញពីផ្ទះរាល់ថ្ងៃខុសពីធម្មតាមក វិញក៏ឃ្លានគ្រប់ពេលកម្លាំងដូចជាបាក់ខ្លាំងណាស់
មិនដឹងថានាយទៅធ្វើអ្វីនៅទីណានោះទេបាត់ពីផ្ទះ ឲ្យរាល់តែថ្ងៃ។

“បើអញ្ចឹងបងឡើងទៅគេងសិនហើយ” ជីមីន ងក់ក្បាលអត់និងសង្ស័យមិនបានមួយរយ:នេះនាយ ធ្វើខ្លួនប្លែកៗខ្លាំងណាស់ចេញពីព្រលឹមចូលវិញព្រលប់អារម្មណ៍ហាក់ដូចជាមនុស្សកំពុងសប្បាយចិត្តមិនដូចមនុស្សដែលកើតទុក្ខដោយសារតែបាត់បងមនុស្សដែលខ្លួនស្រឡាញ់ស្លាប់ ចោលឡើយ។

“ខ្ញុំគួរតែយករឿងនេះទៅប្រាប់បងយ៉ុន” គ្រាន់តែនឹកគិតបន្តិចជីមីនក៏ចាប់ផ្តើមចាកចេញពីផ្ទះរបស់ខ្លួននិងឡើងឡានខលទៅយ៉ុនហ្គីដើម្បីនិយាយគ្នានៅកន្លែង ចាស់ដូចដើម បើសិនជាជុងហ្គុកនៅតែធ្វើ ខ្លួនគួរឲ្យសង្ស័យបែបនេះជារៀងរហូតទៀតអ្នកជាប្អូននៅមិនសុខឡើយ វត្តមានរបស់ដេយ៉ុងបាត់ខ្លួន ទៅជុងហ្គុកដូចជាសប្បាយចិត្តមិននិយាយអ្វីប៉ះពាល់ ដល់គេទៀតឡើយអាចទេដែលនាយពាក់ព័ន្ធនិងរឿងមួយនេះ...។

“ជុងហ្គុកវាយ៉ាងមិចឆាប់និយាយមកជីមីន” យ៉ុនហ្គី បានស្តាប់ការរៀបរាប់របស់ជីមីនតាមរយ:ទូរស័ព្ទទើប នាយអន្ទះសារចង់ដឹងយ៉ាងខ្លាំងគេក៏សង្ស័យជាមួយ និងជុងហ្គុកតាំងពីដំបូងមកម្ល៉េះ ដោយសារតែជីមីន អះអាងថាមិនបានពាក់ព័ន្ធ ទើបយ៉ុនហ្គីមិននិយាយ រឺរំលឹកឈ្មោះរបស់ជុងហ្គុកនៅចំពោះមុខជីមីនខ្លាចថា ប៉ះពាល់ដល់អារម្មណ៍របស់គេដែលជាប្អូននៅពេល ដែលមានគេនិយាយពីបងរបស់ខ្លួនបែបនេះ។

💜ស្នាមស្នេហ៍💜Where stories live. Discover now