✨ភាគ១៨: របស់សំខាន់!!✨

270 29 0
                                    


[ ជំរាបសួរចាស៎ នាងខ្ញុំMrs.linh ថ្ងៃមកនៅភាគថ្មី ឈុតឆាកថ្មី រសជាតិថ្មី តែអ្នកសរសេរដដែល ]😁

“អឹម...ល៎..” មិនយូរប៉ុន្មានក្រណាត់សមួយក៏លើកមកខ្ទប់មាត់របស់នាងដោយនៅក្នុងនោះមានជាតិថ្នាំសណ្តំម្យ៉ាងនៅក្នុងនោះមនុស្សណាប៉ះពាល់ក៏ជ្រាបថ្នាំចូលហើយធ្វើឲ្យគេសន្លប់ភ្លាមៗ។

“ឆាប់ជួយចាប់គ្នាមក” ដោយសារតែនាងព្យាយាមរើអស់ពីកម្លាំងខ្លាំងពេកទើបពួកគេជួយគ្នាចាប់ មិននឹកស្មានថានាងជាស្រីសោះតែកម្លាំងខ្លាំងមិនធម្មតា ដល់ថ្នាក់ពួកគេជួយចាប់គ្នាបែបនេះ។

“ជួយផង...អា៎...” ថេសា ស្រែកបានបន្តិចពួកគេក៏ចាប់នាងបានម្តងទៀត ម្តងនេះនាងសន្លប់បានសម្រេចព្រោះតែជាតិថ្នាំចាប់ផ្តើមបញ្ចេញរឹតហើយនាងក៏ទន់ត្របកភ្នែកពេលនោះតែម្តង។

“ខ្ញុំចាប់នាងបានហើយ” បុរសម្នាក់ខលទូរស័ព្ទទៅប្រាប់អ្នកម្ខាងទៀតពេលនេះពួកគេនៅក្នុងទីធ្លាសាលារៀននៅឡើយទេព្រោះត្រូវធ្វើតាមបញ្ជា។

“ok” គេដាក់ទូរស័ព្ទចុះបន្ទាប់ពីស្តាប់អ្នកម្ខាងទៀត បញ្ជាតាមទូរស័ព្ទប្រាប់រួចរាល់។

“ធ្វើយ៉ាងមិចបន្ត?” គ្នាគេសួរឡើងព្រោះមិនដឹងផែនការថាត្រូវធ្វើយ៉ាងមិចបន្ត។

“រៀបចំតាមផែនការទៅ” គ្នាគេងក់ក្បាលទើបចាប់ផ្តើមចាត់ការរូបរាងកាយរបស់នាងបន្តមិនយូរ ប៉ន្មានក៏បានទៅជាសាកសពរបស់មនុស្សម្នាក់ សភាពគឺមើលមិនយល់សូម្បីតែមុខមាត់ក៏មិនដូចជាមុខរបស់ថេសាផងព្រោះតែពួកវាបានបំផ្លាញគ្មានសល់។

“រៀបរយហើយ” គេលើកទូរស័ព្ទខលទៅអ្នកបញ្ជាម្តងទៀតមុននិងចាកចេញពីកន្លែងនោះព្រមទាំងទម្លាក់ ម្ជុលខ្ទាស់រូបទន្សាយតូចមួយនោះនៅក្នុងដៃរបស់សាកសពហើយក៏ចេញទៅតាមការបញ្ជារួចក៏បានលុយពួកគេក៏លែងត្រឡប់មកឲ្យអ្នកបញ្ជាបានឃើញមុខម្តងទៀតដូចគ្នា។

“ស្អែកនេះនិងមានរឿងល្អមើលហើយ” មនុស្សលាក់ មុខបានបញ្ចេញស្នាមញញឹមយ៉ាងកំណាចនៅលើផ្ទៃមុខគេដើររំលងសាកសពមួយនោះដែលទុកនៅក្នុងសាលារៀនតែម្តងដើម្បីឲ្យដឹងព័ត៏មានបានលឿនទាន់ចិត្តហើយក៏មិនភ្លេចយកទូរស័ព្ទរបស់ថេសាមកកាន់ក្នុងដៃ....។

💜ស្នាមស្នេហ៍💜Where stories live. Discover now