✨ភាគ៤០: ឈឺចិត្ត!!✨

326 35 0
                                    


“នៅថ្ងៃនោះ....” ជុងហ្គុក សញ្ជឹងគិតបន្តិចទើបនឹកឃើញថាម្ជុលខ្ទាស់រូបទន្សាយនោះបានជ្រុះចេញនៅពេលដែលនាយទាញថេយ៉ុងខ្លាំងពេកហើយពេលនោះថេយ៉ុងក៏មិនដឹងថាបានជ្រុះទលបមិនបាន
រើសយកវាមកវិញ តែមិចក៏ស្អែកបានទៅនៅនិងដៃនាងបាន? អាចដូចជាជីមីនក៏ថាបាន មានអ្នករៀបចំឆាកឲ្យគេយល់ច្រឡំទៅលើថេយ៉ុងពេលនោះ។

“បងនឹកឃើញអីហ្ហេស?”

“បងយល់ច្រឡំទៅលើថេយ៉ុងពិតមែន  បងអាក្រក់ណាស់ដែលធ្វើបាបអ្នកដែលមិនដឹងអីជីមីនបងអាក្រក់ណាស់” ជុងហ្គុក ស្រាប់តែបន្ទោសខ្លួនឯងនៅពេលដែលដឹងគ្រប់យ៉ាងពីការគិតរបស់នាយខ្លួនឯងប្រើតែខួរក្បាលគិតបន្តិចក៏ឃើញ បើសិនជាពីមុននាយគិតឲ្យបានលឿនជាងនេះគ្រប់យ៉ាងក៏មិនក្លាយទៅជាបែបនេះដែរ តែពេលនេះអ្វីៗហួសអស់ទៅហើយថេយ៉ុងស្អប់នាយបាត់ទៅហើយ។

“ឈប់បន្ទោសខ្លួនឯងទៀតទៅ បងមិនបានតាំងចិត្តនោះទេនិយាយប្រាប់ថេយ៉ុងគ្រប់យ៉ាងតាមដែលបងដឹងគេនិងយល់ជាមិនខាន ព្រោះគេក៏ស្រឡាញ់បងដូចដែលបងស្រឡាញ់គេ គេច្បាស់ជាយល់បងជឿខ្ញុំចុះ” ជីមីន មិនដឹងពាក្យដែលជុងហ្គុកនឹកឃើញគឺជា
អ្វីនោះទេប្រសិនជាគេប្រាប់ហេតុផលថេយ៉ុងតាមនោះដែរគេអាចនិងយល់ក៏ថាបានប្រើក្តីស្រឡាញ់ដែលយើងមានមកពិសោធន៍គ្រប់យ៉ាងនិងមិនអី។

“បងចង់សម្រាក បងហត់ណាស់” គិតៗនាយគ្មានអ្វីដែលហ៊ានទៅប្រឈមមុខជាមួយនិងគេនោះទេគិតរឿងអាក្រក់ដែលគេធ្វើបាបថេយ៉ុងកន្លងមកក៏មិនសមឲ្យថេយ៉ុងលើកទោសឲ្យដែរ។

“តែរបួសបងអូនថាទៅលាងវានៅមន្ទីរពេទ្យសិនទៅ
អូនសុំអង្វរណាបងជុង” ជុងហ្គុក ងក់ក្បាលយល់ព្រមយ៉ាងណាក៏នាយមិនធ្វើឲ្យជីមីនបារម្ភពីខ្លួនជាងនេះនោះទេ។

          បន្ទាប់ពីលាងរបួសនៅមន្ទីរពេទ្យរួចរាល់ហើយ ជីមីនក៏បាននាំជុងហ្គុកមកសម្រាកនៅផ្ទះបន្តព្រោះតែសភាពនៅពេលនេះត្រូវការសម្រាកឲ្យបានច្រើន។
នៅព្រឹកថ្ងៃបន្ទាប់ជីមីនក៏បានចាកចេញពីភូមិគ្រឹះរបស់ខ្លួនដើម្បីមករកថេយ៉ុងដើម្បីនិយាយគ្នាខ្លះៗ អំពីរឿងរបស់ជុងហ្គុកក៏ដូចជារឿងថេយ៉ុងក៏ដូចគ្នា។

💜ស្នាមស្នេហ៍💜Where stories live. Discover now