✨ភាគ២០: ឃាតករ!!✨

280 28 0
                                    


“អាយ...អូយ...” សម្លេងស្រែករបស់ថេយ៉ុងលឺឡើង នៅពេលដែលអ្នកមួយក៏មិនដឹងមកទាញខ្លួនប្រាណរបស់គេឲ្យបោកខ្ទប់ទៅនិងជញ្ជាំងឡានដែលគេរៀបនិងបើកទ្វារចូលទៅហើយ។

“អ្នកណា?” រាងតូចលើកដៃស្ទាបស្មាត្រង់ឈឺទាំងទឹកភ្នែកស្រក់មួយដំណក់ កំពុងតែមានរឿងមិនល្អកើតឡើងបែបនេះ គេខ្លាចថានិងមានរឿងដូចជាថេសា។

“គឺយើង”

“បង..បងជុង” ថេយ៉ុង បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលសភាពគេនៅពេលនេះគួរឲ្យខ្លាចខ្លាំងណាស់ ភ្នែកក្រហមច្រាលខោអាវមិនរៀបរយឃើញហើយអត់ខ្លាចមិនបាន។

“ហេតុអីក៏ឯងសម្លាប់នាងអាចង្រៃ ហេតុអីក៏ឯងហ៊ានសម្លាប់នាង?” ជុងហ្គុក ចាប់ក្របួចកអាវរបស់ថេយ៉ុងឡើងស្រែកសឹងតែដាច់សរសៃរកទៅហើយ នាយពិតជាខូចចិត្តចំពោះរឿងនេះខ្លាំងណាស់។

“ហឹក..ហឹក..ខ្ញុំមិនបានធ្វើទេ ខ្ញុំមិនបានសម្លាប់នាងទេបងយល់ច្រឡំហើយ” រាងតូចស្រក់ទឹកភ្នែកជាលើកទីមួយដែលឲ្យនាយឃើញពេលនេះគេពិតជាភិតភ័យនិងរូបរាងហើយសម្លេងដែលស្រែកសម្លុតសឹងតែបែកបំពងករបស់ជុងហ្គុកទើបធ្វើឲ្យគេយំដោយទប់មិនជាប់។

“ឯងមិនចាំបាច់កុហកយើងនោះទេ មានតែឯងទេដែលអាចធ្វើវាបានឯងជួលមនុស្សឲ្យទៅសម្លាប់នាងតើមែនទេ?” ជុងហ្គុក នៅតែមិនប្រលែងដៃដដែល
មានតែថេយ៉ុងដែលជាសត្រូវរបស់នាងហើយក៏គ្មានអ្នកណាក្រៅពីគេដែលជាអ្នកសម្លប់សង្សារបស់ជុងហ្គុក។

“ហឹក...ខ្ញុំមិនបានធ្វើបាបនាងពិតមែន ហើយខ្ញុំក៏មិនបានជួលអ្នកណាឲ្យទៅសម្លាប់នាងដូចដែលបងកំពុងតែចោទប្រកាន់ខ្ញុំនោះទេបងជុង..ហឹក..” ថេយ៉ុង

“មានអ្នកណាទៀតបើមិនមែនឯង ក្រែងឯងនិយាយថាឯងសប្បាយចិត្តនៅពេលដែលឃើញនាងស្លាប់បាត់ពេលនេះឯងក៏សមបំណង ផែនការរបស់ឯងក៏សម្រេចមិនចឹង?” ជុងហ្គុក លើកចិញ្ចើមសួរ ព្រោះថ្ងៃមុននាយចាំបានយ៉ាងច្បាស់និងត្រចៀក ថេយ៉ុងនិយាយថានិងធ្វើបាបនាងហើយក៏សប្បាយចិត្តនៅពេលដែលនាងស្លាប់ មិនយូរប៉ុន្មាននៅថ្ងៃបន្ទាប់នាងក៏ស្លាប់ពិតមែន ដូច្នេះហើយឃាតករគឺជាថេត៉ុងនេះឯង។

💜ស្នាមស្នេហ៍💜Where stories live. Discover now