“រឺមួយនាងជាឃាតករ?” យ៉ុនហ្គី ផ្តល់យោបល់ករណីដែលអាចកើតឡើងបានប្រសិនជាមានភស្តុតាងច្រើនជាងនេះ ត្រឹមរូបភាពប៉ន្មានសន្លឹកនេះមិនអាចនិយាយបានថានាងអ្នកសម្លាប់ថេសានោះទេម៉្យាងទៀតនាងអាចជាស្រឡាញ់ជុងហ្គុកធម្មតាមិនបានគិតចង់សម្លាប់អ្នកណាដូចពួកគេកំពុងតែគិតក៏ថាបាន។“ពួកយើងត្រូវស៊ើបមើលសន្សឹមៗសិន ខ្ញុំខ្លាចថាវាមិនដូចអ្វីដែលយើងកំពុងតែគិត នៅយំនោះខ្ញុំបានទឹកមុខហ្គីសាញញឹមលាក់បង្កប់ភាពអ្វីម៉្យាងនៅក្នុងខ្លួនរបស់នាងពេលដែលនាងអុចធូបសំពះសពថេសា” ចាំបានទេនៅយប់ដែលថេសាស្លាប់នោះ ហ្គីសានាងហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ក្នុងការដែលបាត់បងថេសាទៅ។
ស្នាមញញឹមរបស់នាងក៏គេចមិនផុតពីក្រសែភ្នែករបស់ជីមីនដែលបានងាកឃើញដោយចៃដន្យផងដែរហើយនៅមានពាក្យសម្តីដែលនាងនិយាយជាមួយនិងថេយ៉ុងកាលនោះទៀតកាល ដែលនាងសួរថេយ៉ុងថាសប្បាយចិត្តដែរទេដែលបានឃើញមនុស្សដែលខ្លួនស្អប់ស្លាប់ទៅបែបនេះ?
ចំណុចនេះគេក៏សង្ស័យវាដូចជាចម្លែកពេកហើយ ដែលនាងអាចនិយាយស្តីបែបនេះមកបានទើបគេចាប់ផ្តើមសង្ស័យលើនាង ហើយកាន់តែឃើញរូបថតជុងហ្គុកបែបនេះទៀត មិនចម្លែកទេដែលគេសង្ស័យថានាងមានចំណែកពាក់ព័ន្ធក្នុងការស្លាប់របស់ថេសានោះ។“បើអញ្ចឹងពួកយើងត្រូវស៊ើបពីនាងមុនហើយ” ស្តាប់ការរៀបរាប់របស់ជីមីនហើយ មិនមែនតែជីមីនទេដែលសង្ស័យសូម្បីតែយ៉ុនហ្គីក៏ដូចគ្នាព្រោះនាយមិនចូលចិត្តនាងតាំងពីដើមមក។
“បាទ! បើសិនជាមានអ្វីដែលថ្មីខ្ញុំនិងប្រាប់បង”
“ល្អណាស់បងយលើស្រប” បន្ទាប់ពីនិយាយគ្នាដូចមានតម្រុយខ្លះៗហើយ ទើបអ្នកទាំងពីរបំបែកគ្នាទៅធ្វើការរៀងខ្លួនវិញ។
យ៉ុនហ្គីក៏ចាប់ផ្តើមដាក់មនុស្សដែលជាកូនចៅមានទាំងប៉ុន្មានឲ្យតាមស៊ើបមើលពីសកម្មភាពរបស់ហ្គីសាជាសម្ងាត់មិនឲ្យនាងដឹងខ្លួនឡើយឯ ជីមីនក៏ចាប់ផ្តើមមើលអាការ:នាងបន្តទៀត ក្រែងនាងមានអ្វីមិនប្រក្រតីមិនមែននាងឆ្គួត តែគេខ្លាចថានាងនិងបញ្ចេញសកម្មភាពអ្វីម៉្យាងនៅពេលដែលគេមិនបាននៅជិតឬនៅក្បែរនាង......។