✨ភាគ០៩: ខ្ញុំមិនបានធ្វើ!✨

308 35 0
                                    


    •ព្រឹកថ្ងៃថ្មី

    រីង~~~រឺង~~~

       សម្លេងនាឡិកាដៃនៅលើតុក្បែរគ្រែដេករបស់ កម្លោះតូចថេយ៉ុងក៏បានរោទិ៍ឡើងធ្វើឲ្យសមីខ្លួនដែម មិនទាន់និងបាត់ងងុយត្រូវមកបិទសម្លេងនោះព្រោះតែរំខានខ្លាំងពេក។

“ហ៉ើយ!ម៉ោង6ជាងហើយ” ថេយ៉ុង ស្ទុះងើបឡើងបើកភ្នែកធំៗ មិននឹកស្មានថាស្មើរនេះម៉ោង6:40នាទីទៅហើយវាហួសម៉ោងដែលគេធ្លាប់ក្រោកទៅទៀត។

       មិនគិតច្រើនរាងតូចក៏ស្រវេស្រវាចុះពីលើគ្រែរត់ចូលបន្ទប់ទឹកយ៉ាងលឿនបើមិនដូច្នោះទេច្បាស់ជាទៅសាលារៀនយឺតមិនខាន គ្រាន់តែងូតទឹកនិងផ្លាស់សម្លៀកបំពាក់ក៏ចំណាយពេល20នាទីទៅហើយថ្ងៃនេះច្បាស់ជាគ្រូចូលមុនហើយពិន័យគេមិនខានទេ

“ម៉ែដោះ ឡើងទៅតាមថេយ៉ុងឲ្យគេចុះមកញ៉ាំបាយ”
យ៉ុនហ្គី ចម្លែកចិត្តដែលប្អូនរបស់ខ្លួនយឺតជាងរាល់ ដងនៅថ្ងៃនេះទើបឲ្យម៉ែដោះឡើងទៅហៅខ្លាចថារាងតូចមិនស្រួលខ្លួនគ្មានអ្នកដឹង។

“ចាស៎អ្នកប្រុស” ម៉ែដោះ រៀបនិងឡើងលើទៅតាមបញ្ជាទៅហើយក៏ប៉ុន្តែសម្លេងតូចមួយបន្លឺពីចម្ងាយបានបង្អាក់ដំណើរគាត់

“មិនចាំបាច់ទេម៉ែដោះខ្ញុំមកហើយ” រាងតូចចុះពីលើជណ្តើរមកយ៉ាងលឿនមិនគិតថាធ្លាក់ចុះមករឺមួយក៏អត់ទេសំខាន់ពេលនេះគេប្រញ៉ាប់ខ្លាំងណាស់។

“មិចក៏ថ្ងៃនេះយឺតខ្លាំងម្ល៉េះ?” យ៉ុនហ្គី

“អូនដាក់ម៉ោងរោទិ៍ខុសនិងណា៎” រាងតូចហាស្តីព្រមទាំងមានទឹកដោះគោស្រស់របស់គេនៅក្នុងមាត់ មិនគិតថាញ៉ាំឲ្យអស់សិនទេចាំនិយាយបើសិនជាអួលខក់ទៅគិតយ៉ាងមិច។

“នេះអូនមិនញ៉ាំអាហារពេលព្រឹកសិនទេហ្ហេស?”
ដោយសាររាងរូចរៀបនិងដើរចេញទៅដោយមិនទាន់ មានអ្វីចូលពោះទើបបងប្រុសអត់បារម្ភពីប្អូនមិនបាន
អាហារពេលព្រឹកសំខាន់ខ្លាំងណាស់សម្រាប់ខួរក្បាល
បើសិនជាគេមិនព្រមញ៉ាំទេច្បាស់ជារៀនមិនចូលមិនខានទេ។

“អូនទៅញ៉ាំនៅសាលា អូនទៅសិនហើយម៉ែដោះ បងប្រុស” និយាយរួចរាងតូចក៏រត់ចូលឡានលឿនថ្ងៃ នេះដោយសារតែដាក់ម៉ោងរោទិ៍ខុសបានជាថេយ៉ុងងើបយឺត រាល់ដងប្អូនរបស់គេងើបឡើងដោយសារតែមានម៉ោងរោទិ៍ដាស់ចឹងបានន័យថាបើសិនជាគ្មានអ្វី មករំខានទេប្អូនប្រុសម្នាក់នេះងើបម៉ោងប៉ុន្មានទៅលោក?🤔

💜ស្នាមស្នេហ៍💜Where stories live. Discover now