✨ភាគ១៧: ភ័យខ្លាច!!✨

295 33 0
                                    


“ឯងថាមិច?” ហ្គីសា

“ភ្ញាក់ផ្អើលម្លេះហ្គីសា? គ្រាន់តែបងជុងក្លាយជាសង្សាថេសាសោះ” ថេយ៉ុង ឃើញអាការ:ភ្ញាក់ផ្អើលរបស់នាងទើបអត់ឆ្ងល់មិនបានព្រោះមើលទៅនាងដូចជាប្លែកៗមិចមិនដឹងនៅពេលដែលជីមីននិយាយប្រាប់។

“មែនហើយ" ជីមីន បន្ត

“គឺ...គឺយើងគ្រាន់តែស្មានមិនដល់ថាថេសាព្រមធ្វើជាសង្សារបស់បងជុងតែប៉ុន្នឹង” ហ្គីសា ប្រញ៉ាប់យកលេសប្រាប់ទៅកាន់អ្នកទាំងពីរ ទាំងចិត្តរបស់នាងកំពុងតែក្តៅដូចបាយពុះយ៉ាងចឹង។

“រឺមួយឯងស្រឡាញ់បងជុង?” ថេយ៉ុង ដូចជាសួរចំៗពេកហើយមិនខុសទេដែលគេសួរនាងបែបនេះព្រោះ តែជុងហ្គុកមុខមាត់ក៏ស្អាត ឆ្លាត មាន ទៅណាក៏គេស្គាល់មនុស្សស្រីគ្រប់រូបតែងតែធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់នាយចុះក្នុងចំណោមមនុស្សស្រីទាំងអស់នោះ មាននាងដែរទេ?

“អ-អត់ទេ” ហ្គីសា ក្រវីក្បាលបដិសេដយ៉ាងលឿន អាការ:របស់នាងធ្វើឲ្យជីមីនអត់សង្ស័យមិនបាន គ្រាន់តែប្រាប់ថាស្រឡាញ់សោះនាងដូចជាភ័យៗយ៉ាងមិចក៏មិនដឹង រឺក៏នាងស្រឡាញ់បងប្រុសរបស់ខ្លួនពិតមែន? រឿងនេះគួរតែស៊ើបមើលទើបបាន។

“ចាំបាច់ភ័យធ្វើអីហ្គីសា? បើឯងមិនស្រឡាញ់គាត់ល្អហើយព្រោះយើងមិនចូលចិត្តគាត់នោះទេ” រាងតូចអោបដៃធ្វើមិនដឹងល្អណាស់ដែលមិត្តរបស់គេមិនស្ថិតនៅក្នុងចំណោមមនុស្សស្រីទាំងនោះកុំអីពិបាកមើលមុខគ្នាចំមិនខាន។

“បានហើយឈប់និយាយទៅ ចាប់ផ្តើមមើលមេរៀនល្អជាងក្រែងប្រឡងហី?” ជីមីន ប្តូររឿងនិយាយទើបពួកគេស្ងាត់រៀងខ្លួន។

       ចំណែកហ្គីសាមិនផ្តោតទៅលើមេរៀនអស់នោះទេ នាងផ្តោតតែលើរឿងដែលជីមីននិយាយតែប៉ុណ្ណោះ ដៃទាំងសងខាងរបស់នាងក្តាប់សៀវភៅ ឡើងរហែកទាំងមិនដឹងខ្លួនមិននឹកស្មានថាជុងហ្គុកបែរជាទៅស្រឡាញ់ថេសាទៅវិញ ដូច្នេះផែនការរបស់នាងកន្លងមកមិនបរាជ័យទៅហើយទេហី? នាងខំរៀបចំផែនការដើម្បីឲ្យជុងហ្គុកខឹងស្អប់ថេយ៉ុងរហូតមកព្រោះគិតថាមិត្តរបស់ខ្លួនស្រឡាញ់ជុងហ្គុកតែផ្ទុយទៅវិញថេសាគឺជាអ្នកទទួលបានផលគ្រប់យ៉ាង
មិនត្រឹមតែប៉ុណ្ណោះនាងនៅក្លាយជាសង្សាជុងហ្គុកថែមទៀត ហ្គីសាអាចគិតមិនដល់ថាជុងហ្គុកស្រឡាញ់ថេសាកម្រិតណាទើបនាងមិនចាប់អារម្មណ៍ត្រង់ចំណុចនេះ កន្លងមកថេសាចាត់ទុកជុងហ្គុកដូចជាមិត្តភក្តិដែលយល់ចិត្តគ្នាម្នាក់ មិននឹកស្មានថាថ្ងៃនេះផែនការគ្រប់យ៉ាងបរាជ័យអស់ទៅវិញ។

💜ស្នាមស្នេហ៍💜Where stories live. Discover now