✨ភាគ៤៥: សុំទោស!✨

494 45 6
                                    


[ Admin មកវិញហើយនឹកដែរទេនឹង?😁ខានសរសេរយូរដោយសារតែជាប់រវល់ប្រហែលជាអ្នកអានរត់ចោលអស់ហើយមើលទៅ🥺តែថ្ងៃនេះឆ្លៀតមកបន្តភាគបន្តិចសិនចាំរវល់ ] 😁😁

“អាយយ...អ៊ុប” មិនដឹងជាអ្វីលូកមកប៉ះសាច់ចង្កេះរបស់គេទើបសាមីខ្លួនមានភ្ញាក់ផ្អើលបែរក្រោយបំណងចង់មើលថាជាអ្វីឲ្យប្រាកដមុននឹងស្រែកអស់ សម្លេងតែក៏ត្រូវអ្វីមួយមកសង្កត់បបូរមាត់របស់គេដោយមាត់អ្នកម្ខាងទៀតបាត់ទៅហើយ ថេយ៉ុងដឹងថានេះគឺជាមនុស្សព្រោះតែគេដឹងថាមានរាងកាយមាំមួយមកសង្កត់ត្រង់បបូរមាត់របស់គេមិនឲ្យមើលឃើញថាជាអ្នកណាឡើយថ្លើមធំហ៊ានមកធ្វើបែបនេះដាក់ខ្លួនដល់បន្ទប់ដេកបែបនេះ។

“អឹម...ឌឹបៗៗៗៗ” ដោយសារតែមានអារម្មណ៍ថាថប់ដង្ហើមខ្លាំងពេកទើបគេត្រូវប្រើកម្លាំងគក់ខ្នងរបស់អ្នកខាងនោះដើម្បីឲ្យប្រលែងចេញពីការថើប ទាស់ត្រង់ថាកម្លាំងដូចជាចង្រឹតដែលថេយ៉ុងមាននៅពេលនេះមិនអាចធ្វើអ្វីគេបានឡើយបណ្តោយឲ្យអ្នកខាងនោះលូកលាន់ខ្លួនប្រាណរបស់គេតាមចិត្តចង់។

“ថេយ៉ុងគឺបង! គឺបងទេ”

“ហឹក.....បងជុង!” ថេយ៉ុង ស្ទុះអោបរាងកាយកម្លោះ ជុងហ្គុកពេញៗដៃមិញនេះគេស្មានថាមានជនអាណា មឹកមកពីណាឈ្លានពានរាងកាយរបស់គេបាត់ទៅហើយបើសិនជាបែបនោះមែនគេនិងខាំអណ្តាតសម្លាប់ខ្លួនឯងចោលតែម្តងដែលបណ្តោយឲ្យខ្លួនប្រលូកប្រលាក់ជាមួយនិងមនុស្សប្រុសផ្សេងដែលមិនមែនជាជុងហ្គុក ព្រោះតែគេសន្យាហើយថាខ្លួន ប្រាណមួយនេះមានតែជុងហ្គុកម្នាក់ប៉ុណ្ណោះដែលមានសិទ្ធប៉ះពាល់ ក្រៅពីនិងគឺមិនអាចឡើយ
មីន ថេយ៉ុង ម្នាក់នេះគឺជារបស់ ផាក ជុងហ្គុក តែម្នាក់ ប៉ុណ្ណោះ។

“កុំយំគឺបងទេ” ជុងហ្គុក លើកដៃអោបអង្អែលខ្នងរបស់ថេយ៉ុងដើម្បីលួងលោមប្រហែលជាថេយ៉ុងភ័យខ្លាំងណាស់ហើយមើលទៅនាយមិនគួរណាមកលេងបែបនេះធ្វើឲ្យរាងតូចភ័យចឹងឡើយ។

“ហឹក...ហឹក...ខ្ញាកមានតែជាមនុស្សប្រុសផ្សេង..ហឹក..បើសិនជាគេលូកលាន់ខ្ញុំតែបន្តិចទៀត នោះខ្ញុំនិងសម្លាប់ខ្លួនមិនខាន” រាងតូចយំសសឹកឲ្យតែគិតពីរូបភាពដែលគេត្រូវមនុស្សម្នាក់ចាប់ថើបមាត់មិញនេះគេក៏ស្អប់ខ្លួនឯងណាស់ទៅហើយដែល បណ្តោយឲ្យមនុស្សម្នាក់នោះប៉ះពាល់គេបាន បើដឹងថាជាជុងហ្គុកពេលនេះគេក៏បានធូរចិត្តដូចគ្នា។

💜ស្នាមស្នេហ៍💜Where stories live. Discover now