“បងជុង! មើលទៅថ្ងៃនេះបងដូចជាសប្បាយចិត្តដល់ហើយ” ជីមីន ហាស្តីឡើងនៅពេលដែលគេរៀបនិងពាក់ស្បែកជើងបំណងចង់ចេញទៅខាងក្រៅកែវភ្នែកក៏ក្រឡេកឃើញបងប្រុសរបស់គេដើរចូលមកក្នុងផ្ទះទាំងស្នាមញញឹមញញែមហាក់សប្បាយចិត្តនិងអ្វីមួយចំណែកឯដៃក៏ក្រវីកូនសោឡានចុះឡើងព្រមទាំងបន្លឺសម្លេងហួចថែមទៀត។“អូនចង់ឲ្យបងកើតទុក្ខរហូតតើមែនទេ?មនុស្សកើតមកតែងតែមានសប្បាយនិងទុក្ខគឺជារឿងធម្មតារបស់ធម្មជាតិ” ជុងហ្គុក និយាយស្តីជាការពិត មនុស្សតែងតែមានទុក្ខសោកនឹងសប្បាយរីករាយ។
ដូចជាពេលដែលគេបាត់បង់មនុស្សដែលខ្លួនស្រឡាញ់គេក៏មានទុក្ខ តែមិនប្រាកដថាគេអាចកើតទុក្ខអស់មួយជីវិតនោះទេ ជីវិតមើលមិនឃើញមិនដឹងថាស្លាប់នៅថ្ងៃណាមួយឡើយ ដូច្នេះហើយត្រូវប្រើពេលវេលាដែលនៅសល់ធ្វើឲ្យជីវិតមានន័យ ជួបតែសេចក្តីសុខនិងមានស្នាមញញឹមជាប់មាត់ជានិច្ចនោះគឺជារឿងដែលល្អបំផុត។
“មិនមែនបែបនិងឡើយ អូនសប្បាយចិត្តណាស់ដែលបងអាចញញឹមដូចពីមុនបាន ជីវិតគឺបេបនេះហើយបងត្រូវតែមានស្នាមញញឹមព្រោះថេសាអាចជាសប្បាយចិត្តបើសិនជាបានឃើញបងញញឹមដូចថ្ងៃនេះ” ជីមីន ក៏មិនចង់យកឈ្មោះនាងមកនិយាយប៉ុន្មានដែរខ្លាចថាជុងហ្គុកស្តាប់លឺអាចធ្វើឲ្យនាយពិបាកចិត្ត ក៏ប៉ុន្តែគេគ្រាន់តែនិយាយអ្វីដែលគួរប៉ុណ្ណោះហេតុតែចង់ឲ្យបងប្រុសមកដូចពីមុនវិញមិន ថាប្រើវិធីណាក៏គេព្រមដើម្បីបងប្រុសម្នាក់គេអាចធ្វើបានគ្រប់យ៉ាង។
“បងដឹងហើយ! តែថាអូនប្រុងចេញទៅណាតើមែនទេ?” ទើបតែចាប់អារម្មណ៍ថាថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ជាថ្ងៃសម្រាកសម្រាប់សិស្សគ្រប់គ្នា ជុងហ្គុកក៏ស្រាប់តែឃើញថាជីមីនស្លៀកពាក់ស្អាតបាតដូចជាចេញទៅខាងក្រៅ នាយគ្រាន់តែសួរប៉ុណ្ណោះមិនបានថាអ្វីបើគេចេញទៅពិតមែន។
“អឹម..គឺអូនមានណាត់ញ៉ាំបាយល្ងាចជាមួយនិងហ្គីសាបើអញ្ចឹងអូនទៅសិនហើយខ្លាចខក” ជីមីន សុខចិត្តជ្រើសយកពាក្យកុហកតាមពិតគេចេញទៅក្រៅពេលនេះគឺទៅបនិងយ៉ុនហ្គីនិយាយអំពីរឿងថេយ៉ុងតែប៉ុណ្ណោះ ខ្លាចថាជុងហ្គុកមិនអនុញ្ញាតនៅពេលដែលលឺឈ្មោះរបស់ថេយ៉ុង ទើបយកលេសមួយនេះមកនិយាយឡើង សង្ឃឹមថាបងជុងរបស់គេនិងជឿសម្តីគេផងទៅចុះ។