✨ភាគ២៤:ទារុណកម្ម!!✨

289 30 0
                                    


       ព្រឹកឡើងនៅថ្ងៃថ្មី ពន្លឺព្រះអាទិត្យចែងចាំងតាមចន្លោះបង្អួចដែលបានបើកចោលកាលពីយប់មិញដោយស្នាដៃរបស់មនុស្សម្នាក់ ក្នុងបន្ទប់ទាំងមូលបានបង្ហាញឲ្យឃើញកម្លោះតូចម្នាក់ គេងនៅលើគ្រែ king size ទាំងដៃជើងជាប់ចំណងមិនទាន់ស្រាយ ត្របកភ្នែកតូចៗរបស់ថេយ៉ុងបើកឡើងសម្លឹងមើលពិដានទាំងសភាពហេវហត់អស់ កម្លាំងយ៉ាងខ្លាំង កាយតូចព្យាយាមងើបអង្គុយទាំងពិបាកដោយសារតែគ្មានរបស់អ្វីមួយជាជំនួយព្រោះ តែគេចងដៃពាត់ទៅក្រោយបាត់ទៅហើយ។

“លោក? លោកជួយខ្ញុំផង” ថេយ៉ុង ក្រឡេកឃើញបុរសម្នាក់អង្គុយបែរខ្នងមកកាន់គេទាំងបានឃើញមុខអ្វីឡើយដើម្បីស្រែកសុំជំនួយ សង្ឃឹមថាគេព្រមស្រាយចំណងរបស់ខ្លួន ដោយមិនបានគិតថាប្រុសម្នាក់នេះបានមកនៅក្នុងបន្ទប់មួយនេះក្នុងគោលបំណងអ្វីឡើយសំខាន់ពេលនេះគេត្រូវតែឲ្យប្រុសម្នាក់នេះស្រាយចំណងដែលមាននៅលើខ្លួនសិន

“ឃ្លានហើយតើមែនទេ?” បុរសម្នាក់នោះមិនបានឆ្លើយនិងសំណួររបស់ថេយ៉ុងឡើយមានតែសួរបកទៅកាន់គេវិញថែមទៀត តែឈប់សិន! សម្លេងរបស់ គេដូចជាប្រហែលៗធ្លាប់លឺនៅកន្លែងណាមួយទៀតផង។

“ជួយស្រាយចំណងឲ្យខ្ញុំបន្តិចតើបានទេ?” ថេយ៉ុង

“បើយើងស្រាយឯងប្រាកដជាលួចរត់មិនខាន”

“ប-បងជុង” រាងតូចភ្ញាក់ផ្អើលមិនឹកស្មានថាប្រុសម្នាក់ដែលអង្គុយបែរខ្នងបែរជាជុងហ្គុកទៅវិញ អញ្ចឹងតើបានជាគេប្រហែលសម្លឹងនិងរូបរាងមួយនេះជាខ្លាំង។

“មែនហើយ! គឺយើង” រាងក្រាសបែរមកសម្លឹងកែវភ្នែករបស់ថេយ៉ុងចំៗ នាយគងទាក់ខ្លាយ៉ាងស្វាហាប់ញញឹមកំណាចទៅកាន់កូនកំប្រុកដែលនៅចំពោះមុខ។

“នេះបងជាអ្នកចាប់ខ្ញុំតើមែនទេ?” រាងតូចសម្រួលអារម្មណ៍បន្តិចមុននិងបោះសំណួរសួរនាយដោយការចង់ដឹងចង់លឺពីមទើរបស់គេយ៉ាងខ្លាំង។

“បើជាយើងតើឯងចង់យ៉ាងមិច?” ជុងហ្គុក មិនបានព្រឺគ្រាន់តែរឿងប៉ុន្នឹង ត្រឹមថេយ៉ុងខ្លួនតូចមួយគេអាចចាត់ការបានដោយមិនព្រមឲ្យមានអ្នកជួយឡើយ។

💜ស្នាមស្នេហ៍💜Where stories live. Discover now