✨ភាគ០៨: ជឿជាក់!!✨

308 37 0
                                    


       នៅពេលដែលជុងហ្គុកចេញពីបន្ទប់ថេសាជាមួយនិងកំហឹងដែលមាននៅក្នុងខ្លួន ថេសាក៏លើលដៃជូតទឹកភ្នែកចេញ ទង្វើបែបនេះបានបញ្ជាក់ គ្រប់យ៉ាងថានាងគ្រាន់តែសម្តែងធ្វើជាកំសត់នៅចំពោះមុខជុងហ្គុកឲ្យលង់ជឿនាងហើយក៏ទៅធ្វើបាប ថេយ៉ុងតែប៉ុណ្ណោះ។

“ផែនការរបស់ឯងបានសម្រេចហើយ” ថេសា យក ទូរស័ព្ទខលទៅមិត្តរបស់នាងដើម្បីនិយាយពីគម្រោង
ការព្រោះតែបានសម្រេចពិតមែន។

      ប្រអប់មួយនោះគឺជាគំនិតរបស់មិត្តភក្តិថេសា ដែលជាអ្នកគិតរៀបចំឡើងធ្វើដោយខ្លួនឯងគ្មានអ្នក ណាមកធ្វើបាបនោះទេ ដោយសារតែនាងដឹងថា ជុងហ្គុកច្បាស់ជាជឿសម្តីរបស់នាងទើបនាងបង្កើតគំនិតកុហកនេះមក ទម្លាក់ទង្វើគ្រប់យ៉ាងទៅលើ
ថេយ៉ុងជាអ្នកធ្វើ ជុងហ្គុកស្តាប់ថេសានិយាយតែបន្តិចនាយក៏ជឿតែម្តង ព្រោះដៃគូដែលឈ្លោះជាមួយ និងថេសាគឺមានតែថេយ៉ុងម្នាក់ប៉ុណ្ណោះដុច្នេះហើយ ទើបនាយជឿជាក់ថាថេយ៉ុងពិតមែនជាអ្នកធ្វើទាំង ដែលគ្រប់យ៉ាងជាឈុតរៀបចំឆាករបស់ថាសាតែ ប៉ុណ្ណោះហេតុតែជឿលង់និងសម្តីមនុស្សដែលខ្លួនស្រឡាញ់ទើបត្រចៀកស្រាលគ្រប់ពេល។

“ឯងច្បាស់ជាចប់ហើយ គីម ថេយ៉ុង😏” ថេសា
ញញឹមចុងមាត់បង្ហាញភាពកំណាចរបស់ខ្លួនឡើងមកក្នុងពេលតែមួយ គិតៗទៅនាងចង់ឲ្យថ្ងៃស្អែកនេះ មកដល់ឆាប់ៗខ្លាំងណាស់ ព្រោះរឿងល្អរង់ចាំឲ្យនាង មើលជាក់ជាមិនខានទេ..។

“អរគុណហើយបងយ៉ុន” ត្រឡប់មកមើលខាង
ថេយ៉ុង ជីមីន បានឈរអរគុណអ្នកទងពីបន្ទាប់ពី ញ៉ាំអាហាររួចពួកគេក៏ត្រឡប់មកផ្ទះវិញតែម្តងព្រោះ
ថាយប់ហើយខ្លាចថាបងរបស់ជីមីននិងស្តីបន្ទោសគេ

“មិនអីទេបងរីករាយជានិច្ច” យ៉ុនហ្គី បញ្ចេញស្នាម ញញឹមផ្អែម បានធ្វើឲ្យអ្នកម្ខាងទៀតភ្លឹកបន្តិច។

“ថេយ៉ុង យើងចូលផ្ទះហើយណា ស្អែកជួបគ្នា”
ជីមីន លើកដៃគ្រវីដាក់មិត្តរបស់ខ្លួនមុននិងបងប្រុស របស់គេបើកឡានត្រប់ទៅផ្ទះពួកគេវិញ។

“ទើបមកពីណា” សម្លេងជុងហ្គុកដែលជាបងស្រែក សួរទៅប្អូនមួយទំហឹងហាក់ខឹងនិងប្អូនចូលចិត្តដើរ លេងយប់ជ្រៅបានចូលផ្ទះ។

💜ស្នាមស្នេហ៍💜Where stories live. Discover now