✨ភាគ១៤:លាក់ពុត!✨

298 33 0
                                    


       នៅព្រឹកថ្ងៃបន្ទាប់រាងតូចថេយ៉ុងក៏ងើបមកដោយសារតែសម្លេងរោទិ៍ដូចដើម កាយតូចស្លៀកពាក់សិស្សសាលាយ៉ាងស្រស់ស្អាត មិននិងយកម្ជុលខ្ទាស់អាវមួយដែលគេតែងតែយកមកខ្ទាស់វាទៅនឹងអាវសិស្សរបស់គេ ម្ជុលខ្ទាស់មួយនេះរាងតតូចស្រឡាញ់ខ្លាំងណាស់ ទៅណាមកណាក៏ខ្ទាស់វាជាមួយដែរព្រោះជាការដូរខួបកំណើតដែលប៉ាម៉ាក់បានឲ្យមុនពេលដែលគាត់ស្លាប់ មើលទៅដាមញ្ញពិតមែនតែជាអ្វីដែលគេស្រឡាញ់និងបាត់មិនបាននោះឡើយសូម្បីតែយ៉ុនហ្គីក៏ដឹងដូចគ្នាថាប្អូនស្រឡាញ់កម្រិតណា រាងតូចជើងស្រឡូនបានចុះពីលើឡានបន្តដំណើរទៅថ្នាក់របស់ខ្លួន បន្ទាប់ពីពូបើកឡានបានជូនមកដល់គោលដៅ ទើបគាត់ត្រឡប់ទៅវិញ។

“ខ្ញុំមានរឿងនិយាយជាមួយឯង” មិនទាន់បានប៉ុន្មានផងបុរសសង្ហាច្រមុះស្រួច បានកាត់មុខដើម្បីស្ទាក់ផ្លូវ
ហាក់ដូចជាចាំរាងតូចយូរណាស់មកហើយចឹង។

“បងជុង! បងមានរឿងអីនិយាយជាមួយខ្ញុំ?” គ្រាន់តែ ឃើញនាយបែបនេះភ្លាមរាងតូចក៏ដឹងភ្លេត ថានាយមកនេះមិនមែនជាគោលបំណងល្អឡើយព្រោះមនុស្សដូចជាជុងហ្គុកគ្មានថ្ងៃនិយាយល្អៗជាមួយខ្លួនបានជាដាច់ខាត។

“តាមមោ” ជុងហ្គុក មិនសាំញ៉ាំច្រើនក៏អូសដៃរាងតូចមួយទំហឹងឲ្យដើរមកតាមខ្លួនដើម្បីទៅនិយាយ
ស្ងាត់ៗតែពីរនាក់ ព្រោះតែនាយមិនចង់ឲ្យមានអ្នកណាមកឃើញគេទាំងពីរ ម៉្យាងទៀតគេប្រុងនិងតែនិយាយប្រាប់គ្រប់យ៉ាងចាំបាច់អីសួរនោះសួរ?
មកដល់គង់តែដឹងដដែល។

“អូយ....បងជុងខ្ញុំឈឺ” មនុស្សប្រុសម្នាក់នេះមិនចេះថ្នមដៃបន្តិចទេរឺ? មកដល់ដើមឈើធំក្រោយសាលាមួយដើមក៏ចាប់ក្រវ៉ាត់ដូចជាទំនិញបាត់ទៅអ្នកណាក៏ចេះឈឺដែរ រឺមួយក៏ចេះថ្នមតែមនុស្សដែលនាយស្រឡាញ់ ចំណែកមនុស្សដូចជាថេយ៉ុងវិញគ្មានថ្ងៃជាដាច់ខាតព្រោះជុងហ្គុកស្អប់ដល់ឆ្អឹងទៅហើយ។
បើដឹងថាព្រមមកតាមនាយហើយឈឺខ្លួនរហូតបែបនេះគេមិនព្រមមកវិញល្អជាង ក៏ប៉ុន្តែអាចបដិសេដប្រុសឆ្គួតនិងកម្លាំងបែបនេះបានរឺ? ទោះចង់មិនចង់ក៏ត្រូវតែមកដដែលនិង។

💜ស្នាមស្នេហ៍💜Where stories live. Discover now