✨ភាគ២៥: ច្រវ៉ាក់!!✨

268 25 0
                                    


         ត្របកភ្នែកស្តើងចាប់ផ្តើមបើកម្តងទៀតដើម្បីទទួលយកនៅថ្ងៃថ្មី ពន្លឺព្រះអាទិត្យជះចូលតាមរយ: បង្អួចបំភ្លឺដល់បន្ទប់ទាំងមូល ឲ្យឃើញនៅកម្លោះម្នាក់ ដែលមានរូបរាងតូចគួរឲ្យស្រឡាញ់ តែគួរឲ្យសោកស្តាយផ្ទៃមុខដ៏ស្រស់ស្អាតគ្មានមុនសូម្បីតែបន្តិច សម៉ត់រលោងប្រៀបដូចជាគ្រាប់ព្រិល នៅពេលនេះស្លេកស្លាំងគ្មានឈាមសូម្បីតែមួយដំណក់ទៅវិញ។
រយ:ពេលពីរថ្ងៃដែលគេបានជាប់ចំណងបាយទឹកមិនបានញ៉ាំកម្លាំងកំហែងក៏មិនសូវមានតើឲ្យគេមានស្នាមញញឹមនិងភាពស្រស់ស្អាតបានមកពីណាទៀតទៅ។

“ភ្ញាក់ហើយរឺ? បើអញ្ចឹងមកញ៉ាំបាយសិនមក” សម្លេងក្រលរធំបានលឺឡើងក្បែរគ្រែដេករបស់ថេយ៉ុងដែលកំពុងតែងើបអង្គុយទាំងពិបាក។

“បងជួយស្រាយចំណងឲ្យខ្ញុំបន្តិចតើបានទេ?” សម្លេងផ្អែមល្ហែមស្តាប់លឺហើយសឹងតែមិនយល់ន័យទៅវិញអាចថាស្រាលពេក រឺក៏ដោយសារតែគ្មានកម្លាំងទើបដល់ថ្នាក់នេះ។

“បាន” ស្រដីចប់ជុងហ្គុកក៏ព្រមធ្វើតាមសម្តីនាយចាប់ផ្តើមស្រាយចំណងដៃរបស់ថេយ៉ុងមួយៗពេលស្រាយរួចហើយដៃរបស់ថេយ៉ុងបើយើងក្រឡេកមើលឃើញថាមានស្នាមខ្សែរជាប់មិនតែប៉ុណ្ណោះនៅមានស្នាមជាំពីការកកិតថែមទៀតផង។

“អរគុណបងហើយ” ស្នាមញញឹមលេចឡើងនៅលើផ្ទៃមុខស្លេកស្លាំង មិននឹកស្មានថានាយនៅមានទឹកចិត្តបានបន្តិចដែរ ស្មានថាគេចិត្តដាច់ឲ្យថេយ៉ុងញ៉ាំបាយទាំងជាប់ចំណងទៅហើយ។

“មិនចាំបាច់អរគុណ ព្រោះយើងធ្វើនេះមិនបានជួយឯងតែផ្ទុយទៅវិញយើងខ្លាចថាឯងស្លាប់មុននិងយើងធ្វើទារុណកម្មចំពោះឯងទៅវិញទេ” សម្តីរបស់នាយនិយាយចេញមកធម្មតាប៉ុន្តែអ្នកដែលបានស្តាប់ហើយមានអារម្មណ៍ថាឈឺចុកចាប់យ៉ាងមិចមិនដឹង
គេស្មានថាជុងហ្គុកធ្វើព្រោះតែបារម្ភ មិននេកស្មានថាព្រោះតែទង្វើមួយនេះទៅវិញខំតែគិតថានាយល្អទៅហើយមិញនេះគេគិតខុសខ្លួនឯងសោះ។

“បើអញ្ចឹងខ្ញុំក៏មិនញ៉ាំបាយនេះដូចគ្នា” ស៊ូមុខក្រាស មិនព្រមញ៉របស់នាយយ៉ាងហោចឲ្យវាស្លាប់កាន់តែល្អ
ប្រសើរដែលមករស់នៅឲ្យមនុស្សប្រុសម្នាក់នេះធ្វើបាបទាំងដែលគេមិនបានធ្វើអ្វីខុសផង។

💜ស្នាមស្នេហ៍💜Where stories live. Discover now