✨ភាគ០៤: បារម្ភតែធ្វើដូចមិនខ្វល់!!✨

387 43 2
                                    


“គេល្អត្រង់ណា បងមិនឃើញមួយចំណុចណាគេល្អផង” ជុងហ្គុក ជ្រួញចិញ្ចើមចូលគ្នាមិនថានាយព្យាយាមយ៉ាងណាជីមីនក៏គេនៅតែមិនស្តាប់អាចថា ថេសាធ្លាប់និយាយលាបពណ៌ថេយ៉ុងមិនខាន បានជានាយស្អប់ថេយ៉ុងដល់ថ្នាក់នេះ។

       ព្រោះថេសាជាមួយនិងជុងហ្គុករៀនថ្នាក់ជា មួយគ្នា ទោះបីជានាងរៀនថ្នាក់ខុសគ្នាជាមួយនិង ថេយ៉ុងក៏ពិតមែនតែនាងនៅតឬរករឿងថេយ៉ុងបានគ្រប់ ពេលវាលា ហើយកាលដែលនាងរៀនថ្នាក់ជាមួយជុងហ្គុកជាឱកាសដែលនាងនិយាយអាក្រក់ពីថេយ៉ុង ឲ្យនាយបានស្តាប់មនុស្សត្រចៀកស្រាល ដូចជានាយ ក៏លង់ជឿលើសម្តីរបស់នាងត្រឹមមួយពព្រឹចភ្នែក។

       ម៉្យាងទៀតនាយជឿក៏ដោយសារឃើញព័ត៌ មាននិងការនិយាយពីថេយ៉ុងតាមសម្តីមនុស្សគ្រប់ គ្នាបានជានាយអាចសន្និដ្ឋានបនតាមនិងតែម្តង គ្មាន អ្នកណាដឹងថាថេសាស្រឡាញ់ជុងហ្គុករឺមួយក៏អត់ទេ ព្រោះអ្នកទាំងពីរមើលទៅដូចជាមិត្តភក្តិ ពេលខ្លះក៏ មើលទៅដូចជាគូស្នេហ៍។

      ហើយនរណាៗក៏ដឹងថារវាងថេសាជាមួយនិងថេយ៉ុងនោះមិនត្រូវគ្នាប៉ុណ្ណា ជួបពេលណាក៏ឈ្លោះប្រកែកគ្នាពេលនិង ពេលខ្លះបើសិនជាអាចសម្លាប់គ្នាស៊ីសាច់ហុតឈាមក៏មាន។

“មកពីបងមិនចូលចិត្តគេទើបមើលមិនឃើញពីទង្វើ ល្អរបស់គេ បានហើយអូនងងុយទៅងូតទឹកគេងមុនហើយ សឺត...” ជាទម្លាប់បងប្អូនគេស្រឡាញ់គ្នាខ្លាំងណាស់មិនដូចជាបងប្អូនរបស់ថេយ៉ុងនោះទេ

     ជីមីនថើបថ្ពាល់របស់បងប្រុសតាមទម្លាប់មុន ពេលចូលគេងអាចថាជាទម្លាប់របស់គេទៅហើយ ដែលត្រូវធ្វើបែបនេះ មិនអញ្ចឹងទេគេងមិនលក់

“អូនមិនញ៉ាំបាយសិនទេហ្ហេស?”

“អូនញ៉ាំជាមួយថេយ៉ុងរួចហើយ” ជីមីន ស្រែកពីខាងលើមកមុនចូលបន្ទប់របស់ខ្លួនដែលនៅជាប់ បន្ទប់ជុងហ្គុកផ្ទាល់តែម្តង។

“មួយម៉ាត់ថេយ៉ុង ពីរម៉ាត់ថេយ៉ុង មិចមិនរើទៅនៅជា មួយថេយ៉ុងតែម្តងទៅ ឆឹស😒” ជុងហ្គុក ពេបមាត់ ជ្រេញនិងប្អូនរបស់គេបន្តិច គិតទៅមកពីនាយមិន ចូលចិត្តរាងតូចបានជាលឺឈ្មោះរបស់គេហើយមានអារម្មណ៍ថាស្អប់

💜ស្នាមស្នេហ៍💜Where stories live. Discover now