✨ភាគ២១: បុណ្យសព!!✨

261 27 0
                                    


       សម្លេងទូរស័ព្ទរោទិ៍ទាំងព្រឹកព្រលឹមបានរសាត់ដល់សោតវិញ្ញាណរបស់ជុងហ្គុក ទើបរាងក្រាសបើកភ្នែកមកទាំងឈឺក្បាលស្ទើរតែបែកអាការ:បែបនេះមិនប្រាប់ក៏ដឹងថាយប់មិញនេះគេផឹកច្រើនកម្រិតណាបាត់ហើយ ទើបព្រឹកឡើងងើបមិនទាន់ឈែក្បាលដូចគេចាប់ហែកជាពីរ។

      ត្របកភ្នែកក្រាស់ចាប់ផ្តើមបើកសន្សឹមៗដើម្បីឲ្យសាំទៅនិងភ្លើងអំពូលតាំងនៅលើពិដានផ្ទះ ចិញ្ចើមក្រាសចាប់ផ្តើមជ្រួញចូលគ្នា នៅពេលបើកមកក៏ឃើញខ្លួនឯងនៅលើគ្រែរបស់ខ្លួនដែលមានទំហំធំដូចគ្រែស្តេច គេចាំបានថាយប់មិញនេះបន្ទាប់ពីធ្វើបាបថេយ៉ុងឲ្យដេកពេទ្យរួចមកក៏មកផឹកស្រានៅ លើសាឡុងតែម្នាក់ឯងខូចចិត្តដែលថេសាត្រូវស្លាប់ ដោយសារតែថេយ៉ុងជាឃាតករ ពេលបើកភ្នែកម្តងទៀតក៏ឃើញខ្លួនឯងនៅក្នុងបន្ទប់ដេកទៅហើយ ប្រហែលជាជីមីនឲ្យពូបើកឡានជួយគ្រាមកខាងលើបើលើកម្នាក់ឯងនោះមិនរួចទេ។

“បងប្រុសយ៉ាងមិច មានឈឺក្បាលដែរទេ?” ជីមីន គ្រាន់តែឃើញជុងហ្គុកចុះមកពីខាងលើដោយលើកដៃអង្អែលទើបសួរឡើងដោយក្តីបារម្ភ ឃើញអាការ:ជុងហ្គុកបែបនេះគេក៏អាចស្មានបានបាត់ទៅហើយមើលសភាពនាយយប់មិញនេះមិនប្រាប់ក៏ដឹងថាផឹកអស់រាប់សឹបដបទៅហើយ។

“មិនអីទេ” រាងក្រាសអង្គុយចុះនៅកន្លែងប្រចាំរបស់ខ្លួនមាត់ឆ្លើយប្រាប់ថាមិនអីដោយមិនចង់ឲ្យប្អូនពិបាកបារម្ភខ្វល់ខ្វាយពីខ្លួនច្រើនពេក។

“អូនបានធ្វើទឹកខ្ញីឲ្យបង ផឹកបន្តិចទៅអាចបន្សាបជាតិស្រវឹងបានខ្លះ” រាងតូចហុចទឹកឲ្យទៅបងប្រុសឯនាយក៏ទទួលយកមកផឹកបន្តិច អាការ:ឈឺក្បាលក៏បាត់បានតិចតួចមិនសូវឈឺខ្លាំងដូចកាលទើបភ្ញាក់មកនោះទេ។

“អរគុណហើយជីមីន” ជុងហ្គុក ញញឹមតិចៗហាក់អរគុណមិនចេញពីចិត្តនៅពេលនេះគេគិតអ្វីមិនចេញនោះទេអាចថាមកពីបាត់បង់មនុស្សដែលខ្លួនស្រឡាញ់លឿនពេក។

“បងប្រុសបងទៅពីធីបុណ្យសពរបស់ថេសាដែរទេ?”

“ថ្ងៃនេះហ្ហេស?”

“បាទ! គ្រូពេទ្យបានធ្វើកុសលវិច្ច័យរួចហើយគឺជារឿងឃាតកម្មប៉ូលីសកំពុងចាប់ផ្តើមស៊ើបអង្កេតមើល ហើយសាកសពគេក៏អនុញ្ញាតឲ្យយកមកធ្វើបុណ្យនៅថ្ងៃនេះ” ពិតណាស់ល្ងាចនេះគឺជាពិធីសូត្រមន្តដើម្បីបូជាសាកសពរបស់ថេសាទៅតាមប្រពៃណី។
រឿងមួយនេះជីមីនបានដឹងព្រោះតែប៉ូលីសបានខលប្រាប់ព្រោះជុងហ្គុកស្រវឹងខ្លាំងពេកទើបមិនបានដឹងរឿងអ្វីបានជាព្រឹកឡើងជីមីននិយាយឲ្យស្តាប់តែម្តង។

💜ស្នាមស្នេហ៍💜Where stories live. Discover now