✨ភាគ៤១: មិត្តភក្តិ✨

290 25 0
                                    


[ សុំទោសផងសម្រាប់ការយឺតយ៉ាវ ដោយសារតែមានបញ្ហាហិរញ្ញវត្ថុទើបមិនបានចេញភាគត🤭🤭]

“យើងនិយាយសុទ្ធតែជាពាក្យពិត មិនត្រឹមតែប៉ុណ្ណោះគាត់នៅយំថែមទៀតផងពេលដែលឯងរត់ចេញមក” បើជីមីនកុហកក៏មិនដឹងថាបានអ្វីមកវិញដែរណាមួយជាមិត្តសម្លាញ់និងម្នាក់ទៀតជាបងប្រុសគេមិនអាចធ្វើរឿងបែបនិងបាននោះទេទាំង ដែលគេមិនចូលចិត្តមនុស្សកុហកស្រាប់ផង

“ឯ-ឯងនិយាយពិតមែនហ្ហេស?” ថេយ៉ុង សួរបញ្ជាក់ គេខ្លាចថាស្តាប់ច្រឡំដែលថាជុងហ្គុកស្រស់ទឹកភ្នែកដើម្បីគេនេះនាយស្រឡាញ់គេដូចជីមីននិយាយប្រាប់ពិតមែនទេ? គេមិនបានស្តាប់ច្រឡំទេមែនទេ?

“យើងមិនដឹងថាកុហកឯងដើម្បីអ្វីនោះទេអាថេយ៍
គាត់ស្រឡាញ់ឯងពិតមែនទោះជាគាត់មិននិយាយ ចេញមកឲ្យឯងលឺតែយើងជាប្អូនគាត់យើងមើលដឹង
គាត់ស្រក់ទឹកភ្នែក គាត់ភ័យខ្លាចថាឯងស្អប់គាត់ គាត់ខ្លាចគ្រប់យ៉ាងខ្លាចថាឯងនិងមិនលើកទោសឲ្យ គាត់ព្រោះតែពេលនេះមានការពិតមកបញ្ជាក់ហើយ ថាឯងមិនមែនជាអ្នកសម្លាប់ថេសា” ជីមីន ចាប់ដៃថេយ៉ុងនិយាយពន្យល់ឲ្យគេបានស្តាប់ឈប់យល់ច្រឡំថាជុងហ្គុកមិនបានស្រឡាញ់គេទៀត រឿងបែបនេះ
ក៏មិនអាចយកមកលេងសើចបានឡើយ

“ឈប់សិន! មិញនេះឯងថាគាត់ដឹងថាយើងមិនបាន សម្លាប់ថេសាតើពិតទេ? ឯងជួយនិយាយឲ្យយើងស្តាប់លម្អិតបន្តិចតើបានទេ? យើងដូចជាតាមមិនទាន់សោះ” កំពុងតែរំភើបនិងពាក្យដែលជីមីននិយាយថាជុងហ្គុកស្រឡាញ់ខ្លួនតែក៏ត្រូវទុកមួយឡែកសិននៅពេលដែលជីមីននិយាយថាជុងហ្គុកបានដឹងការពិតគ្រប់យ៉ាងពីការស្លាប់របស់ថេសាតើ ការពិតនោះគឺជាអ្វី?

“ការពិតទៅឯងមិនមែនជាអ្នកសម្លាប់នាងឡើយហើយគាត់ក៏ទើបតែដឹងដូចគ្នាព្រោះតែយើងប្រាប់ពីម្សិលមិញនេះឯង ណាមួយរឿងនេះគឺពាក់ព័ន្ធជាមួយនិងហ្គីសាដែរគួរឲ្យសង្ស័យ” ជីមីន

“ហ្គីសា? តើនាងពាក់ព័ន្ធក្នុងរឿងនេះធ្វើអីណាមួយនាងគ្មានគំនុំអីជាមួយថេសាផងនោះ” មិនមែនមានតែជុងហ្គុកទេដែលមិនចង់ជឿនៅពេលដែលលឺនិយាយបែបនេះ សូម្បីតែដេយ៉ុងក៏មិនចង់ជឿដូចគ្នា
តើអាចទេមនុស្សមិនដែលសូម្បីតែម់លមុខរឺក៏និយាយរកគ្នាផងបែរជាចង់សម្លាប់គ្នាបែបនេះមិនចម្លែកពេកទេរឺ?

💜ស្នាមស្នេហ៍💜Where stories live. Discover now