✨ភាគ៤៤: ជួយ!✨

349 29 0
                                    


[Come back. Do you miss me all reader?]🥺

“ជីមីនត្រឡប់មកវិញហើយហ្ហេសយប់មិញនេះបាត់ទៅណាបងខំតែចាំបាយមិនឃើញមកទូរស័ព្ទ ក៏ខលមិនចូលទៀត?” ជុងហ្គុក បារម្ភពីប្អូនដែលបាត់ទៅណាមិននិយាយអ្វីប្រាន់គេសូម្បីបន្តិចបាត់ មួយយប់ព្រឹកឡើងទើបត្រឡប់មកផ្ទះវិញតើគេទៅទីណាទៅខលក៏មិនចូលថែមទៀតអ្នកណាក៏បារម្ភ។

“អូនទើបតែមកពីផ្ទះរបស់ថេយ៉ុងហើយគេងទីនោះ ចង់ប្រាប់បងដែរតែទូរស័ព្ទអូនអស់ថ្មបាត់ទៅហើយសុំទោសផងដែលធ្វើឲ្យបងបារម្ភ” ជីមីន ដាក់ខ្លួនអង្គុយចុះលើសាឡុងក្បែរជុងហ្គុកដែលកំពុងតែអានសៀវភៅតែក៏មិនដឹងជាសៀវភៅអ្វីដែរព្រោះជីមីនមិនបានចាប់អារម្មណ៍សង្កេតមើលផង។

“ចុះអូនញ៉ាំបាយរួចហើយរឺនៅ បើនៅចាំបងប្រាប់ឲ្យមេផ្ទះរៀបចំឲ្យ” ជុងហ្គុក សួរម្តងទៀតនាយក៏មិនបានចម្លែកចិត្តបើដឹងថាជីមីនទៅគេងនៅផ្ទះថេយ៉ុងព្រោះនាយដឹងថាភាគច្រើនជីមីនចូលចិត្តទៅគេងនៅផ្ទះថេយ៉ុងញឹកញ៉ាប់ខ្លាំងណាស់ទោះបីជានាយឃាត់យ៉ាងណាក៏មិនស្តាប់នៅតែបំពានចង់គេងនៅទីនោះឲ្យទាល់តែបាន។

“រួចហើយ! ចុះបងមិនទៅសាលារៀនរឺក៏ទៅអើតមើលក្រុមហ៊ុនបន្តិចទេហ្ហេស?” ដោយសារតែឃើញថាមួយរយ:នេះតាំងពីថេសាស្លាប់ទៅ ជុងហ្គុកមិនដែលចូលសាលារឺខ្វល់ខ្វាយក្រុមហ៊ុនម្តងណាទើបចេះតែមានសំណួរសួរទៅ ជាម្ចាស់ក្រុមហ៊ុនទងមូលបែរជា មិនទៅអើតមើលបន្តិចអាងតែមានលេខានិងជំនិតជាអ្នករ៉ាប់រងមើលថែជំនួសទើបនាយកាន់តែបានដៃ។

“បងគ្មានអារម្មណ៍បនរហែលជាអាទិត្យក្រោយបងចូលក្រុមហ៊ុនវិញហើយ” ម់លម្ចាស់ក្រុមហ៊ុនគេនិយាយចេញមកផង សុទ្ធតែគ្មានអារម្មណ៍ធ្វើការទាំងមូលទាល់តែមានអារម្មណ៍រឺបានធ្វើកើតមិនដឹង ថាក្រុមដើរទៅមុខរលូនដោយរបៀបណាទេបើមានមេកំពូលខ្ជិលដូច្នេះ។

“លើកក្រោយអូននិងឡើងធ្វើជាម្ចាស់ក្រុមហ៊ុនម្តងហើយបើសិននៅតែបណ្តោយហើយបងធ្វើខ្លួនបែបនេះទៀតអូនគិតថាច្បាស់ជាស៊ីអំបិលទាំងពីរនាក់មិនខានទេ” ជីមីន សែនហួសចិត្តអស់ពាក្យនិងថ្លែងជាមួយនិងបងប្រុសខ្លួន និយាយមកយ៉ាងស្រួលមិនខ្វល់អ្វីបន្តិចបណ្តោយឲ្យបែបនេះទៀតមិនយូរទេ
ពួកគេច្បាស់ជាក្ររហាមមិនខានឡើយ។

💜ស្នាមស្នេហ៍💜Where stories live. Discover now